ព័ត៌មាន​ជំនួយ​ពិសេស​សម្រាប់​វត្ថុ​បញ្ជា​តារាង​

អ្នក​អាច​កំណត់​វត្ថុ​បញ្ជា​តារាង​មួយ​ដើម្បី​បង្ហាញ​កំណត់​ត្រា​ដែល​អ្នក​ចូល​ចិត្ត​ ។ ម្យ៉ាង​វិញ​ទៀត ​អ្នក​អាច​កំណត់​វាល​​​ទិន្នន័យ​សម្រាប់​បង្ហាញ​ ឬ​ កែសម្រួល​ទិន្នន័យ​ដូច​ក្នុង​សំណុំ​បែប​បទ​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ ។

វាល​ខាងក្រោម​គឺ​អាច​ប្រើ​បាន​នៅ​ក្នុង​វត្ថុ​បញ្ជា​តារាង ៖ វាល​អត្ថបទ កាលបរិច្ឆេទ ពេលវេលា និង​វាល​រូបិយប័ណ្ណ វាល​លេខ វេលា​លំនាំ ប្រអប់​ធីក និង​ប្រអប់​បន្សំ ។ ក្នុង​ករណី​ដែល​វាល​កាលបរិច្ឆេទ​/ពេលវេលា លាយ​ចូលគ្នា នោះ​ជួរឈរពីរ​នឹងត្រូវបាន​បង្កើត​ដោយស្វ័យប្រវត្តិ ។

ប្រសិន​បើ​បន្ទាត់​មួយ​ចំនួន​ត្រូវ​បាន​ជ្រើស​ ចំនួន​បន្ទាត់​ដែល​បាន​ជ្រើស​ស្ថិត​ក្នុង​រង្វង់​ក្រចក​បន្ទាប់​ពី​ចំនួន​កំណត់​ត្រា​សរុប​ ។

ដើម្បី​បញ្ចូល​ជួរ​ឈរ​ទៅ​ក្នុង​វត្ថុ​បញ្ជា​តារាង​ ចុច​ក្នុង​ក្បាល​ជួរ​ឈរ​ និង បើក​ម៉ឺនុយ​បរិបទ​ ។ ពាក្យ​បញ្ជា​​ខាង​ក្រោម​គឺ​អាច​ប្រើ​បាន​ ៖

បញ្ចូល​ជួរ​ឈរ

ហៅ​ម៉ឺនុយ​​រង​មួយ​ដើម្បី​ជ្រើស​វាល​​ទិន្នន័យ​ ដើម្បី​ប្រើ​វា​ក្នុង​វត្ថុ​បញ្ជា​តារាង​ ។

កំណត់​រចនាសម្ព័ន្ធ​​វត្ថុ​បញ្ជា​តារាង​ ដោយ​ប្រើ​អូស​ និង ទម្លាក់​ ៖ បើក​កម្មវិធី​រុករក​ប្រភព​ទិន្នន័យ​ និង អូស​វាល​​ដែល​ចង់​បាន​ចេញ​ក្រៅ​ពី​កម្មវិធី​រុករក​ប្រភព​ទិន្នន័យ​ និង​ ទៅ​លើ​ក្បាល​ជួរ​ឈរ​របស់​វត្ថុ​បញ្ជា​តារាង​ ។ ជួរឈរ​ដែល​បាន​កំណត់​រចនាសម្ព័ន្ធ​​ជាមុន​ត្រូវ​បាន​បង្កើត​ ។

ជំនួស​ដោយ

បើក​​ម៉ឺនុយ​រង​មួយ​ដើម្បី​ជ្រើស​វាល​​ទិន្នន័យ​មួយ​ ដើម្បី​ជំនួស​វាល​​ទិន្នន័យ​បាន​ជ្រើស​​ក្នុង​​វត្ថុ​បញ្ជា​តារាង​ ។​

លុប​ជួរ​ឈរ

លុប​ជួរ​ឈរ​ដែល​បាន​ជ្រើស​បច្ចុប្បន្ន​ ។

ជួរ​ឈរ

បើក​ប្រអប់​លក្ខណសម្បត្តិ​របស់​ជួរ​ឈរ​ដែ​លបាន​ជ្រើស​ ។

លាក់​ជួរ​ឈរ

លាក់​ជួរ​ឈរ​ដែល​បាន​ជ្រើស​ ។​ លក្ខណសម្បត្តិ​របស់វា​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ​ ។

បង្ហាញ​​ជួរ​​ឈរ

ហៅ​ម៉ឺនុយ​រង​ ដែល​អ្នក​​អាច​ជ្រើស​ជួរឈរ​ឲ្យ​បង្ហាញ​ម្តង​ទៀត​ ។​ ដើម្បី​បង្ហាញ​តែ​ជួរ​ឈរ​មួយ​ ចុច​ឈ្មោះ​ជួរ​ឈរ​ ។ អ្នក​ឃើញ​តែ​ជួរ​ឈរ​ដែល​បាន​លាក់​ ១៦​ដំបូង​ប៉ុណ្ណោះ ។ ប្រសិន​បើ​មាន​ជួរ​ឈរ​ជា​ច្រើន​ទៀត​បាន​លាក់​ ជ្រើស​ពាក្យ​បញ្ជា​​ ​ ច្រើន​ទៀត​ ដើម្បី​ហៅ​ប្រអប់​ បង្ហាញ​ជួរ​ឈរ​ ។

ច្រើន​ទៀត

ហៅ​ប្រអប់​​ បង្ហាញ​ជួរ​ឈរ​​ ។

In the Show Columns dialog you can select the columns to be shown. Hold down the Shift or key to select multiple entries.

ទាំងអស់

ចុច​ ទាំង​អស់​ ប្រសិន​បើ​អ្នក​ចង់​បង្ហាញ​ជួរ​ឈរ​ទាំង​អស់​​

​វត្ថុបញ្ជា​តែ​ក្តារ​ចុច​របស់​វត្ថុ​​បញ្ជា​តារាង​

ប្រសិនបើ​អ្នក​​ប្រើ​តែ​ក្ដារចុច​ដើម្បី​ត្រួតពិនិត្យ​នៅ​ក្នុង​ឯកសារ​របស់​អ្​នក អ្ននឹង​ឃើញ​ភាពខុសគ្នា​ពី​ប្រភេទ​ផ្សេងៗ​នៃ​ការ​ត្រួតពិនិត្យ ។ គ្រាប់ចុច​ថេប (Tab) មិនផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​ការ​ត្រួតពិនិត្យ​បន្ទាប់​ទេ ប៉ុន្តែ​ផ្លាស់ទី​ទៅ​ជួរឈរ​បន្ទាប់​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​តារាង ។ ចុច +ថេប (Tab) ដើម្បី​ផ្លាស់ទី​ទៅការ​ត្រួតពិនិត្យ​បន្ទាប់ ឬ​ចុច​ប្ដូរ (Shift)++ថេប(Tab) ដើម្បី​ផ្លាស់ទី​ទៅ​ការ​ត្រួតពិនិត្យ​មុន ។

ដើម្បី​បញ្ចូល​របៀប​កែ​សម្រួល​តែ​ក្តារ​ចុច​ពិសេស​​​​សម្រាប់​វត្ថុ​បញ្ជា​តារាង​ ៖

ឯកសារ​សំណុំ​បែប​បទ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​​ របៀប​រចនា​ ។

  1. ចុច +F6 ដើម្បី​ជ្រើស​ឯកសារ

  2. សង្កត់ ប្ដូរ(Shift)+F4 ដើម្បី​ជ្រើស​វត្ថុ​បញ្ជា​ទីមួយ ។ ប្រសិនបើ​វត្ថុ​បញ្ជា​តារាង​មិនមែន​ជា​វត្ថុ​បញ្ជា​ទី​មួយទេ សង្កត់ ថេប រហូត​ទាល់តែ​បានជ្រើស​វា ។

  3. ចុច​បញ្ចូល(Enter) ដើម្បី​បញ្ចូល​របៀប​កែសម្រួល​ ។ ចំណុច​ទាញ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ឆ្ងាយ​ពី​ស៊ុម​​វត្ថុ​បញ្ជា​ ។

  4. ក្នុង​របៀប​កែសម្រួល​ អ្នក​អាច​បើក​របៀប​កែសម្រួល​ម៉ឺនុយ​បរិបទ​ ដោយ​ចុច​ប្តូរ (Shift) + F10 ។

  5. ប្រសិនបើ​​អ្នក​ចង់​កែសម្រួល​ជួរឈរ ចុច​ប្ដូរ(Shift)+ចន្លោះ​មិនឃើញ(Space) ដើម្បី​បញ្ចូល​របៀបកែសម្រួលជួរឈរ ។ឥឡូវ​អ្នក​អាច​រៀបចំ​លំដាប់​ជួរឈរ​ឡើងវិញ​ដោយ​ប្រើ +គ្រាប់ចុច​ព្រួញ ។ គ្រាប់ចុច​លុប​ លុប​ជួរឈរ​បច្ចុប្បន្ន ។

  6. ចុច​គ្រាប់​ចុច​គេច​(Escape) ដើម្បី​ចេញ​ពី​របៀប​កែសម្រួល​ ។