ព័ត៌មាន​ជំនួយ​​ពិសេស​សម្រាប់​វាល​​ពេលវេលា​

នៅពេល​អ្នក​បញ្ចូល​ឆ្នាំ ដោយ​ប្រើលេខ​ពីរ​ខ្ទង់ តម្លៃលេខ​បួនខ្ទង់​ដែលទាក់ទង​ត្រូវបានកំណត់​ដោយ​ ការ​កំណ់​នៅ​ក្នុង - LibreOffice - ទូទៅ ។ ឧទាហរណ៍ ១៩៣៥ ត្រូវបានកំណត់​ជា​តម្លៃ​ដែន​កំណត់​ទាប ហើយ​អ្នកបញ្ចូល ៣៤ ជាតម្លៃ​កាលបរិច្ឆេទ នោះលទ្ធផល​គឺ ២០៣៤ ជំនួស​ឲ្យ ១៩៣៤ ។

តម្លៃ​ដែន​កំណត់​ដែលបានកំណត់​ជាមុន នឹង​ត្រូវបាន​រក្សាទុក​សម្រាប់​ឯកសារ​នីមួយៗ ។

ក្នុង LibreOffice ឆ្នាំ​ត្រូវ​បាន​បញ្ជាក់​ដោយ​តួលេខ​បួន ដូច្នេះ​ភាព​ខុស​គ្នា​រវាង 1/1/99 និង 1/1/01 គឺ​ពីរ​ឆ្នាំ ។ ការ​កំណត់ ឆ្នាំ (ពីរ​តួលេខ) នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កំណត់​ឆ្នាំ​ដែល​កាល​បរិច្ឆេទ​ពីរ​តួលេខ ត្រូវ​បាន​បន្ថែម​ទៅ 2000 ។ ឧទាហរណ៍ បើ​អ្នក​បញ្ជាក់​​កាល​បរិច្ឆេទ 1/1/30 ឬ ក្រោយ​មក​ទៀត ធាតុ "1/1/20" ត្រូវ​បាន​ទទួល​ស្គាល់​ជា 1/1/2020 ជំនួស​ឲ្យ 1/1/1920 ។