លក្ខណសម្បត្តិ​ពិសេស​របស់វាល​​មាន​ទ្រង់​ទ្រាយ​មួយ​

ការ​ធ្វើ​ទ្រង់​ទ្រាយ​​ ៖ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ​​ ការ​ធ្វើ​ទ្រង់​ទ្រាយ​​ ដោយ​ចុច​ប៊ូតុង​ ... ក្នុង​បន្ទាត់​ ធ្វើ​ទ្រង់ទ្រាយ​​ របស់​ប្រអប់​​លក្ខណសម្បត្តិ​ ៖ វាល​​មាន​ទ្រង់​ទ្រាយ​ ។ ប្រអប់​ ទ្រង់​ទ្រាយ​លេខ​ នឹង​បង្ហាញ ។

ប្រសិន​បើវាល​​មាន​ទ្រង់​ទ្រាយ​ត្រូវ​បាន​តភ្ជាប់​ទៅ​វាល​​អត្ថបទ​របស់​មូលដ្ឋាន​ទិន្នន័យ​មួយ​ ធាតុ​ក្នុង​វាល​​នេះ​នឹង​ត្រូវ​បានចាតុ​ទុក​​​ជា​អត្ថបទ​ ។​ ប្រសិនបើវាល​​មាន​ទ្រង់ទ្រាយ​​ត្រូវ​បាន​តភ្ជាប់​ទៅ​វាល​​មួយ​របស់​មូល​ដ្ឋាន​ទិន្នន័យ​ ដែល​អាច​ត្រូវ​បាន​បង្ហាញ​ជា​លេខ​មួយ​ ការ​បញ្ចូល​ត្រូវ​បាន​ចាតុ​ទុក​ជា​លេខ​​ ។ កាលបរិច្ឆេទ​ និង ពេល​វេលា​ក៏​ត្រូវ​បាន​​​ប្រើ​ខាង​ក្នុង​ជា​លេខ​ ។

តម្លៃ​អប្បបរមា​​ និង​ តម្លៃ​អតិបរមា​ ៖ អ្នក​អាច​បញ្ចូល​តម្លៃ​ជា​លេខ​អប្បបរមា​ និង អតិបរមា​ សម្រាប់​វាល​​ដែល​មាន​ទ្រង់​ទ្រាយ​ ។ តម្លៃ​អប្បបរមា​ និង អតិបរមា​កំណត់​លទ្ធផល​របស់​ទិន្នន័យ​ដែល​មាន​ស្រាប់​ (ឧទាហរណ៍​ ៖​ តម្លៃ​អប្បបរមា​គឺ​ 5 វាល​​មូល​ដ្ឋាន​ទិន្នន័យ​ដែល​បាន​តភ្ជាប់​​​មាន​តម្លៃ​គត់​ 3 ។ លទ្ធផល​គឺ​ ៥ ប៉ុន្តែ​តម្លៃ​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​មិន​ត្រូវ​បាន​កែប្រែ​ទេ​) និង​ ការ​បញ្ចូល​ទិន្នន័យ​ថ្មី​ (ឧទាហរណ៍​ ៖​ តម្លៃ​​អតិបរមា​គឺ​ 10 និង​ អ្នក​បញ្ចូល​ 20​ ។ លទ្ធផល​​ត្រូវ​បាន​កែ​ និង​ 10​ ត្រូវ​បាន​សរសេរ​ចូល​ក្នុង​មូលដ្ឋាន​ទិន្នន័យ​) ។ ប្រសិន​បើ​វាល​​មិន​ត្រូវ​បាន​បំពេញ​សម្រាប់​ ​តម្លៃ​អប្បបរមា​ និង តម្លៃ​អតិបរមា​​ ដែល​គ្មានលីមីត​នឹង​ត្រូវ​បាន​អនុវត្ត​ ។ សម្រាប់វាល​​មាន​ទ្រង់​ទ្រាយ​ ដែល​ត្រូវ​តភ្ជាប់​ទៅ​​វាល​​អត្ថបទ​មូល​ដ្ឋានទិន្នន័យ​​​ តម្លៃ​ទាំង​ពី​រនេះ​ និង​ ​ តម្លៃ​លំនាំ​ដើម​​ មិន​អនុវត្ត​ទេ ។

តម្លៃ​លំនាំ​ដើម​​ ៖ តម្លៃ​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​កំណត់​ត្រា​ថ្មី​ជា​តម្លៃ​លំនាំ​ដើម​ ។