វត្ថុ​បញ្ជា​របស់​សំណុំ​បែ​បបទ

របារ​ត្រួតពិនិត្យ​សំណុំ​បែបបទ​មាន​ឧបករណ៍​ដែល​អ្នក​ត្រូវ​បង្កើត​សំណុំ​បែបបទ​អន្តរកម្ម ។ អ្នក​អាច​ប្រើ​របារ​ឧបករណ៍​ ដើម្បី​បន្ថែម​ការ​ត្រួតពិនិត្យ​ទៅ​សំណុំ​បែបបទ​ជា​អត្ថបទ សៀវភៅ​បញ្ជី ការ​បង្ហាញ​​ ឬ​ឯកសារ HTML ឧទាហរណ៍ ប៊ូតុង​ដែល​រត់​ម៉ាក្រូ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស មើល - របារ​ឧបករណ៍ - ត្រួតពិនិត្យ​សំណុំ​បែបបទ ។

រូបតំណាង​នៅ​លើរបារ​ឧបករណ៍ បញ្ចូល (អ្នក​ត្រូវតែ​បើក​រូបតំណាង​​ដែល​មើល​មិនឃើញ​នេះ​សិន) ៖

រូបតំណាង

វត្ថុ​បញ្ជា​របស់​សំណុំ​បែបបទ


រូប​តំណាង​ចំណាំ

ឯកសារ​សំណុំ​បែបប​ទ XML (XForms) ប្រើ​វត្ថុ​បញ្ជា​ដូច​គ្នា ។


ដើម្បី​បង្កើត​សំណុំ​បែបបទ​មួយ បើក​ឯកសារ​ ហើយ​ប្រើ​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ដើម្បី​បន្ថែម​ និង​កំណត់​វត្ថុ​បញ្ជា​សំណុំ​បែបបទ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​ក៏​អាច​តភ្ជាប់​សំណុំ​បែបបទ​ទៅ​មូលដ្ឋាន​ទិន្នន័យ ដូច្នេះ​អ្នក​អាច​ប្រើ​វត្ថុ​បញ្ជា​ដើម្បី​គណនា​មូលដ្ឋាន​ទិន្នន័យ​មួយ ។

នៅ​ពេល​អ្នក​បង្កើត​សំណុំ​បែបបទ​មួយ​នៅ​ក្នុង​ឯកសារ HTML អ្នក​អាច​ប្រើ​សំណុំ​បែបបទ​ដើម្បី​ផ្ញើ​ទិន្នន័យ​លើ​អ៊ីនធឺណិត ។

រូប​តំណាង​ចំណាំ

LibreOffice នាំចេញ​តែ​លក្ខណសម្បត្តិ​សំណុំបែបបទ​ដែល​ត្រូវបានគាំទ្រ​ដោយ​កំណែ HTML ដែល​អ្នក​នាំចេញ​ ។ ដើម្បី​បញ្ជាក់កំណែ HTML ជ្រើស - ផ្ទុក/រក្សាទុក - ភាពឆបគ្នារបស់ HTML


ដើម្បី​បន្ថែម​វត្ថុ​បញ្ជា​ទៅ​ឯកសារ​មួយ

  1. លើ​របារ វត្ថុ​បញ្ជា​របស់​សំណុំ​បែបបទ ចុច​រូបតំណាង​របស់​វត្ថុ​បញ្ជា ដែល​អ្នក​ចង់​បន្ថែម ។

  2. ក្នុង​ឯកសារ អូស​ដើម្បី​បង្កើត​វត្ថុ​បញ្ជា ។

    ដើម្បី​បង្កើត​វាលត្រួតពិនិត្យការ៉េ ចុចគ្រាប់ចុច​ប្ដូរ (Shift) ខណៈពេល​អូស ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​បន្ថែម​វាល​ពី​បញ្ជីវាល​របស់តារាង ឬ​សំណួរ​ទៅ​សំណុំ​បែបបទ អូស​ក្រឡា​ទៅ​ក្នុង​សំណុំ​បែបបទ ។ នៅ​ក្នុង​ឯកសារ​អត្ថបទ អ្នកក៏​អាច​អូស​បឋមកថា​ជួរឈរ​ ដើម្បី​បន្ថែម​វាល​ទៅ​កាន់​សំណុំ​បែបបទ ។ ដើម្បី​រួម​បញ្ចូល​ស្លាក​សម្រាប់​វា ចុចគ្រាប់ចុច+ប្ដូរ(Shift) នៅពេល​អ្នក​អូស​ក្បាល​ជួរឈរ ។


ការ​កែប្រែ​វត្ថុ​បញ្ជា​មួយ

  1. ចុច​កណ្តុរ​ស្តាំ​លើ​វត្ថុ​បញ្ជា ហើយ​ជ្រើស វត្ថុ​បញ្ជា ។ ប្រអប់​មួយ​នឹង​បើក ដែល​អ្នក​អាច​កំណត់​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា ។

  2. ដើម្បី​បញ្ជាក់លម្អិត​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់វត្ថុ​បញ្ជា​ បន្ថែម​សញ្ញា​ (~) នៅ​ពី​មុខ​តួអក្សរ​ក្នុង​ស្លាក​សម្រាប់​វត្ថុ​បញ្ជា ។

  3. អ្នក​អាច​អូស ហើយ​ទម្លាក់​វត្ថុបញ្ជា​ពី​ឯកសារ​មួយ​ទៅ​ឯកសារ​មួយ​ផ្សេងទៀត ។ អ្នក​ក៏អាច​ចម្លង និង​បិទភ្ជាប់​រវាង​ឯកសារ​បាន​ដែរ ។ នៅពេល​ដែល​អ្នក​បញ្ចូល​វត្ថុបញ្ជា​ពី​ឯកសារ​ផ្សេងទៀត នោះ LibreOffice វិភាគ​ប្រភព​ទិន្នន័យ ប្រភេទមាតិកា និង​លក្ខណសម្បត្តិ​មាតិកា​នៃវត្ថុបញ្ជា ដូច្នេះ​វត្ថុបញ្ជាធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​តក្ក​សម​នៅក្នុង​ឯកសារ​ទិសដៅ ។ ឧទាហរណ៍ វត្ថុបញ្ជា​ដែល​បង្ហាញ​មាតិកា​ពី​សៀវភៅ​អាសយដ្ឋាន បន្ត​បង្ហាញ​មាតិកា​ដូចគ្នា​បន្ទាប់ពី​អ្នក​ចម្លងវត្ថុបញ្ជា​ទៅ​កាន់​ឯកសារ​ផ្សេង ។ អ្នក​អាច​មើល​លក្ខណសម្បត្តិ​ទាំងនេះ​នៅ​ទំព័រ​ផ្ទាំង ទិន្នន័យ នៃ​ប្រអប់ លក្ខណសម្បត្តិ​សំណុំបែបបទ ។

ជ្រើស

រូបតំណាង

រូបតំណាង​នេះ​ប្តូរ​ព្រួញ​កណ្តុរ​ទៅ​របៀប​ជ្រើស​ ឬ​ធ្វើ​ឲ្យ​របៀប​នេះ​អសកម្ម​ ។ របៀប​ជ្រើស​ត្រូវ​បានប្រើ​​ដើម្បីជ្រើស​វត្ថុ​បញ្ជា​របស់​សំណុំ​បែប​បទ​បច្ចុប្បន្ន ។

បិទ​/​បើក​ របៀប​រចនា

Toggles the Design mode on or off. This function is used to switch quickly between Design and User mode. Activate to edit the form controls, deactivate to use the form controls.

រូបតំណាង

បិទ/បើក​ របៀប​រចនា

លក្ខណសម្បត្តិ​វត្ថុ​បញ្ជា​​

បើក​ប្រអប់​​មួយ​​សម្រាប់​កែសម្រួល​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស​ ។​

រូបតំណាង

វត្ថុ​បញ្ជា

លក្ខណសម្បត្តិ​សំណុំ​បែប​បទ​​

ក្នុង​ប្រអប់​នេះ​អ្នក​អាច​បញ្ជាក់​ ក្នុង​ចំណោម​ប្រអប់​ផ្សេងៗ​ទៀត​ ប្រភព​ទិន្នន័យ​ និង​ ព្រឹត្តិការណ៍​សម្រាប់​សំណុំ​បែប​បទ​ទាំង​មូល​ ។

រូបតំណាង

សំណុំ​បែបបទ

ប្រអប់​ធីក

រូបតំណាង

បង្កើត​ប្រអប់​ធីក​មួយ​ ។​ ប្រអប់​ធីក​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ឲ្យ​មុខងារ​​សកម្ម​ ឬ​មិន​សកម្ម​ក្នុង​សំណុំ​បែប​បទ​មួយ​ ។

ប្រអប់​អត្ថបទ

រូបតំណាង

បង្កើត​ប្រអប់​អត្ថបទ​មួយ​ ។​ ប្រអប់​អត្ថបទ​​គឺ​ជា​វាល​​ដែល​អ្នក​ប្រើ​អាច​បញ្ចូល​អត្ថបទ​ ។ ក្នុង​សំណុំ​បែប​បទ​មួយ​​ ប្រអប់​អត្ថបទ​​បង្ហាញ​ទិន្នន័យ​ ឬ​អនុញ្ញាត​​សម្រាប់​ការ​បញ្ចូល​ទិន្នន័យ​ថ្មី​ ។

វាល​​មាន​ទ្រង់ទ្រាយ

រូបតំណាង

បង្កើត​វាល​​មាន​ទ្រង់​ទ្រាយ​មួយ​ ។​ វាល​​ដែល​មាន​ទ្រង់​ទ្រាយ​មួយ​ គឺ​ជា​ប្រអប់​អត្ថបទ​​ដែល​អ្នក​អាច​កំណត់​វិធី​ដែល​ព័ត៌​មាន​ចូល​ និង ចេញ​ត្រូវ​បាន​ធ្វើ​ទ្រង់​ទ្រាយ​ និង​ អនុវត្ត​តម្លៃ​កំណត់​មួយ​ណា​ ។​

វាល​​​មាន​ទ្រង់​ទ្រាយ​មួយ​មាន​​ លក្ខណសម្បត្តិ​វត្ថុ​បញ្ជា​ពិសេស​ (ជ្រើស​​ ទ្រង់​ទ្រាយ​ - វត្ថុ​បញ្ជា​​) ។

ប៊ូតុង​រុញ

រូបតំណាង

បង្កើត​ប៊ូតុង​រុញ​មួយ​ ។​ អនុគមន៍​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រតិបត្តិ​ពាក្យ​​បញ្ជា​មួយ​ សម្រាប់​ព្រឹត្តិការណ៍​ដែល​បាន​កំណត់​ ដូច​ជា​​ចុច​កណ្តុរ​មួយ​ ។

អ្នក​អាច​អនុវត្ត​អត្ថបទ​ និង ក្រាហ្វិក​ទៅ​ប៊ូតុង​ទាំង​នេះ ។

ប៊ូតុង​ជម្រើស

រូបតំណាង

បង្កើត​ប៊ូតុ​ង​ជម្រើស​មួយ ។ ប៊ូតុង​ជម្រើស​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ ជ្រើស​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន ។ ប៊ូតុង​ជម្រើស​មានមុខងារ​ដូច​គ្នា​ត្រូវ​បាន​ផ្ដល់​ឈ្មោះ​ដូច​គ្នា (ឈ្មោះលក្ខណសម្បត្តិ) ។ ជា​ធម្មតា ពួកវា​ត្រូវ​បានផ្ដល់​ ប្រអប់​ក្រុម​មួយ ។

ប្រអប់​បញ្ជី

រូបតំណាង

Creates a list box. A list box lets users select an entry from a list. If the form is linked to a database and the database connection is active, the List Box Wizard will automatically appear after the list box is inserted in the document. This wizard helps you create the list box.

ប្រអប់​បន្សំ

រូបតំណាង

បង្កើត​ប្រអប់​បន្សំ​មួយ​ ។ ប្រអប់​បន្សំ​គឺ​ជា​ប្រអប់​បញ្ជី​មាន​បន្ទាត់​តែ​មួយ​ ជាមួយ​នឹង​បញ្ជី​ធ្លាក់​ចុះ​មួយ​ ដែល​អ្នក​ប្រើ​ជ្រើស​ជម្រើសមួយ​​ពី​ក្នុង​នោះ​បាន​ ។​ អ្នក​អាច​ផ្តល់​លក្ខណសម្បត្តិ​ "បាន​តែ​អាន​" ទៅ​ឲ្យ​ប្រអប់​បន្សំ​ ដូច្នេះ​អ្នក​ប្រើ​មិន​អាច​បញ្ចូល​ធាតុ​ផ្សេងៗ​​ទៀត​​ក្រៅ​ពី​ធាតុ​ដែល​​​​មាន​ក្នុង​បញ្ជី​ទេ ។ ប្រសិន​បើ​សំណុំ​បែប​​បទ​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​មូល​ដ្ឋាន​ទិន្នន័យ​​ ហើយ​ការ​តភ្ជាប់​មូល​ដ្ឋាន​ទិន្នន័យ​​សកម្ម​ អ្នក​ជំនួយ​ការ​ប្រអប់​បន្សំ នឹង​បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​អ្នក​បញ្ចូល​ប្រអប់​បន្សំ​ក្នុង​ឯកសារ​ ។

វាល​​ស្លាក

រូបតំណាង

បង្កើត​វាល​​មួយ​សម្រាប់​បង្ហាញ​អត្ថបទ​ ។​ ស្លាក​ទាំង​នេះ​សម្រាប់​បង្ហាញ​តែ​អត្ថបទ​ដែល​បាន​កំណត់​ជាមុន​ប៉ុណ្ណោះ ។ មិន​អាច​បញ្ចូល​ក្នុងវាល​ទាំង​នេះ​បាន​ទេ​ ។

វត្ថុ​បញ្ជា​ច្រើន​ទៀត

បើក​របារ​ឧបករណ៍ វត្ថុ​បញ្ជា​ច្រើន​ទៀង ។

រចនា​សំណុំ​បែបបទ

បើករបារ​ឧបករណ៍ រចនាសំណុំ​បែបបទ

បិទ​/​បើក អ្នក​ជំនួយ​ការ

រូបតំណាង

បើក​ និង បិទ​អ្នកជំនួយ​ការ​វត្ថុ​បញ្ជា​សំណុំ​បែបបទ​​ដោយ​ស្វ័យ​ប្រវត្តិ ។

អ្នក​ជំនួយ​ការ​ទាំង​នេះ​ជួយ​អ្នក​ដើម្បី​បញ្ចូល​លក្ខណសម្បត្តិ​របស់​ប្រអប់​បញ្ជី​ វត្ថុ​បញ្ជា​តារាង​ និង​ វត្ថុ​បញ្ជា​ផ្សេងៗ​ទៀត​ ។

​ពាក្យ​បញ្ជា​ម៉ឺនុយ​បរិបទ​​