បង្ហាញ​មុខ​ងារ​គូរ​​

ចុច​ដើម្បី​បើក ឬ​បិទ​របារ គូរ ដែល​អ្នក​អាច​បន្ថែម​រាង បន្ទាត់ អត្ថបទ និង ប៉ឺតប៉ោង​ទៅ​ឯកសារ​បច្ចុប្បន្ន ។

អ្នក​អាច​បិទ និង បើក​របារ​ឧបករណ៍​គំនូរ​របស់​ឯកសារ Writer និង Calc ដោយ​ប្រើ​រូបតំណាង​លើ​របារ​ឧបករណ៍​ស្តង់ដារ ។

រូបតំណាង

បង្ហាញ​មុខងារ​គូរ

រូប​តំណាង​ព័ត៌មាន​ជំនួយ

You can change which buttons are visible in the toolbars. Right-click a toolbar to access the Visible Buttons command.


ជម្រើស

រូបតំណាង

អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​វត្ថុ​ជា​ច្រើន​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​ជ្រើស​វត្ថុ​មួយ​ ចុច​លើ​វត្ថុ​ដែល​ប្រើ​សញ្ញា​ព្រួញ​ ។ ដើម្បី​ជ្រើស​វត្ថុ​ច្រើន​ជាង​មួយ​ អូស​ស៊ុម​ជម្រើស​មួយ​ជុំវិញ​វត្ថុ​ទាំង​នោះ ។ ដើម្បី​បន្ថែម​វត្ថុ​មួយ​ទៅ​ជម្រើស​មួយ​ ចុច​​ប្តូរ​ (Shift) និង​បន្ទាប់​មក​ចុច​លើ​វត្ថុ​ ។

Line

រូបតំណាង

គូរ​បន្ទាត់​ត្រង់​មួយ​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​ឲ្យ​​បន្ទាត់​បាន ៤៥​ដឺក្រេ​ សង្កត់​គ្រាប់​ចុច​​ប្តូរ​ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​បញ្ចូល​អត្ថបទ​លើ​បន្ទាត់​មួយ ចុច​ទ្វេដង​លើ​បន្ទាត់ ហើយ​វាយ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក ។ ទិស​អត្ថបទ​ត្រូវ​គ្នា​ទៅ​នឹង​ទិស​ដែល​អ្នក​បាន​អូស ដើម្បី​គូរ​បន្ទាត់ ។ ដើម្បី​លាក់​បន្ទាត់ ជ្រើស មើល​មិន​ឃើញ ក្នុង​ប្រអប់ រចនាប័ទ្ម​បន្ទាត់ លើ​របារ លក្ខណសម្បត្តិ វត្ថុ​គំនូរ ។


ចតុកោណកែង

រូបតំណាង

គូរ​ចតុកោណ​មួយ​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ការេ​មួយ​ សង្កត់​គ្រាប់​ចុច​ប្តូរ​(Shift) ខណៈ​ពេល​អ្នក​អូស​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​ដាក់​ជ្រុង​របស់​ចតុកោណ​មួយ​ និង អូស​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ ។​

រាង​ពង​ក្រពើ

រូបតំណាង

គូរ​រាង​ពង​ក្រពើ​មួយ​​ ដែល​អ្នក​​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​កន្លែង​ដែល​អ្នក​​ចង់​គូរ​រាង​ពង​ក្រពើ​ និង​ អូស​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ ។ ដើម្បី​គូរ​រង្វង់​មួយ​ សង្កត់​គ្រាប់​ចុច​ប្តូរ​ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

ពហុកោណ

រូបតំណាង

គូរ​បន្ទាត់​មួយ​ដែល​រួម​មាន​ស៊េរីមួយ​​របស់ចម្រៀក​បន្ទាត់​ត្រង់​ ។ អូស​ដើម្បី​គូរ​ចម្រៀក​បន្ទាត់​​ ចុច​ដើម្បី​កំណត់​ចំណុច​បញ្ចប់​របស់​ចម្រៀក​បន្ទាត់​ និង​បន្ទាប់​មក​អូស​ដើម្បី​គូរ​ចម្រៀក​បន្ទាត់​ថ្មី​ ។ ចុច​ទ្វេ​ដង​ដើម្បី​បញ្ចប់​ការ​គូរ​បន្ទាត់​​ ។ ដើម្បី​បង្កើត​រាង​បិទ​ភ្ជិត​ ចុច​ទ្វេ​ដង​លើ​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ ។​

សង្កត់​គ្រាប់​ចុច​ប្តូរ​ (Shift) ខណៈពេល​គូរ​ពហុកោណ​មួយ​ទៅ​ទីតាំង​ចំណុច​ថ្មី​នៅ​មុំ​ ៤៥​​​ដឺក្រេ​ ។

របៀប​ កែសម្រួល​ចំណុច​​ ធ្វើ​ឲ្យ​អ្នក​កែប្រែ​ចំណុច​នីមួយៗ​របស់​ពហុកោណ​ឲ្យ​មាន​អន្តរសកម្ម​បាន​ ។

ខ្សែ​កោង

រូបតំណាង

គូរ​ខ្សែកោង​ Bezier រាបស្មើ​មួយ​ ។ ចុច​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​​ខ្សែង​កោង​ចាប់​ផ្តើម​ អូស​ លែង​ និង​បន្ទាប់​មក​​ផ្លាស់ទី​​​ព្រួញ​កណ្តុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ខ្សែកោង​​បញ្ចប់​ និង ចុច​ ។ ផ្លាស់ទី​ព្រួញ​កណ្តុរ​ និង ចុច​ម្តង​ទៀត​ដើម្បី​បន្ថែមជម្រៀក​​​បន្ទាត់​ត្រង់​ទៅ​ខ្សែ​កោង​ ។ ចុច​ទ្វេរដង​ដើម្បី​បញ្ចប់​ការ​គូរ​ខ្សែ​កោង ។ ដើម្បី​បង្កើត​រាង​បិត​ជិត​មួយ​ ចុច​ទ្វេរ​ដង​​លើ​ចំណុច​​ចាប់​ផ្តើម​នៃ​ខ្សែកោង​ ។ ធ្នូ​​របស់​​ខ្សែកោង​ត្រូវ​បាន​កំណត់​ដោយ​ចម្ងាយ​ដែល​អ្នក​អូស ។

បន្ទាត់​សេរី

រូបតំណាង

គូរ​បន្ទាត់​ស៊េរី​ កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​បញ្ចប់​បន្ទាត់ លែងប៊ូតុង​កណ្ដុរ ។ ដើម្បី​គូររាង​បិទជិត លែង​ប៊ូតុង​កណ្ដុរ​នៅ​ជិត​ចំណុច​ចាប់ផ្ដើម​នៃ​បន្ទាត់ ​។

ធ្នូ​

រូបតំណាង

គូរ​ធ្នូ​មួយ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ធ្នូ​មួយ​ អូស​រាង​ពង​ក្រពើមួយ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​បន្ទាប់​មក​ចុច​ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​ធ្នូ​ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​ចំណុច​បញ្ចប់​ និង ចុច​ ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រាង​ពង​ក្រពើ​ទេ​ ។ ដើម្បី​គូរ​ធ្នូ​មួយ​ដែល​​មាន​មូល​ដ្ឋាន​លើ​រង្វង់​មួយ​ សង្កត់​គ្រាប់​ចុច​​ប្តូរ ​(Shift) ខណៈ​ពេល​អូស​ ។​

ចំណិត​​​ពង​ក្រពើ

រូបតំណាង

គូរ​រាង​បំពេញ​រួច​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​រាង​ពង​ក្រពើ​មួយ​ និង បន្ទាត់​កាំ​ពី​រ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ចំណិត​រាង​ពង​ក្រពើ​មួយ​ អូស​រាង​ពង​ក្រពើ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​បន្ទាប់​មក​ចុច ​ដើម្បី​​កំណត់​បន្ទាត់​កាំ​ទីមួយ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​បន្ទាត់​កាំ​ទីពីរ​ និង​ ចុច​ ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រាង​ពង​ក្រពើ​ទេ​ ។ ដើម្បី​គូរ​ចំណិត​រង្វង់​ សង្កត់​គ្រាប់​ចុច​ប្តូរ​ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

ចម្រៀក​រង្វង់

រូបតំណាង

គូរ​រាង​បំពេញ​រួច​មួយ ដែល​ត្រូវ​បាន​កំណត់​ដោយ​ធ្នូ​របស់​រង្វង់​មួយ​ និង បន្ទាត់​ផ្ចិត​មួយ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ដើម្បី​គូរ​ចម្រៀក​រង្វង់​មួយ​ អូស​រង្វង់​មួយ​ទៅ​ទំហំ​ដែល​អ្នក​ចង់​បាន​ និង​ បន្ទាប់មក​ចុច​ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​របស់​បន្ទាត់​ផ្ចិត​ ។ ផ្លាស់​ទី​ព្រួញ​កណ្តុរ​របស់​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ដាក់​ចំណុច​បញ្ចប់​របស់​បន្ទាត់​ផ្ចិត​ និង ចុច​ ។ អ្នក​មិន​ចាំបាច់​ចុច​លើ​រង្វង់​ទេ​ ។ ដើម្បី​គូរ​ចម្រៀក​រាង​ពង​ក្រពើ​ សង្កត់គ្រាប់​ចុច​ប្តូរ​ (Shift) ខណៈ​ពេល​អ្នក​អូស​ ។​

Text Box

រូបតំណាង

គូរ​ប្រអប់​អត្ថបទ​មួយ​ដែល​មាន​ទិស​អត្ថបទ​ផ្ដេក​ ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។​ អូស​ប្រអប់​អក្សរ​ទៅទំហំ​ដែល​អ្នក​ចង់​បាន​ នៅ​កន្លែង​ណា​ក៍​បាន​ក្នុង​ឯកសារ​ និង​បន្ទាប់​មក​វាយ​បញ្ចូល​ ឬ​បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។​

ចលនា​អត្ថបទ

រូបតំណាង

បញ្ចូល​អត្ថបទ​ដែល​មាន​ចលនា​ដែល​មាន​ទិស​អត្ថបទ​ផ្ដេក​ទៅ​ក្នុង​ឯកសារ​បច្ចុប្ប្ន ។

ប៉ឺត​ប៉ោង

រូបតំណាង

​គូរ​បន្ទាត់​មួយ​ដែល​បញ្ចប់​ដោយ​ប៉ឺតប៉ោង​រាង​ចតុកោណ​កែង​ ដែល​មាន​ទិស​អត្ថបទ​ផ្ដេក​ពី​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​​។ ​អូស​ចំណុច​ទាញ​មួយ​របស់​ប៉ឺតប៉ោង​ ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​របស់​ប៉ឺតប៉ោង​ ។ ដើម្បី​បន្ថែម​អត្ថបទ​ ចុច​គែម​របស់​ប៉ឺត​ប៉ោង​ និង​​បន្ទាប់​​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។ ដើម្បី​ផ្លាស់​ប្តូរ​ប៉ឺត​ប៉ោង​រាង​ចតុកោណ​កែង​មួយ​ឲ្យ​ទៅ​ជា​ប៉ឺតប៉Äង​រាង​មូល​ អូស​ចំណុចនៅ​​ជ្រុងដែល​​ធំ​ជាង​គេ​ ពេល​ព្រួញ​កណ្តុរ​ផ្លាស់​ប្តូរ​ទៅ​ជា​រូប​ដៃ​​ ។​

រាង​មូលដ្ឋាន

បើក​របារ​ឧបករណ៍​រាង​មូលដ្ឋាន​​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បញ្ចូល​​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

រាង​មូលដ្ឋាន

រាង​និមិត្ត​សញ្ញា

បើក​​របារ​ឧបករណ៍​រាង​និមិត្តសញ្ញា​​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់អ្នក​ ។

រូបតំណាង

រាង​និមិត្ត​សញ្ញា​

បណ្តុំ​ព្រួញ

បើក​របារ​ឧបករណ៍​បណ្តុំ​ព្រួញ​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

ព្រួញ​បណ្តុំ

គំនូសតាង​​លំហូរ

បើក​របារ​ឧបករណ៍​គំនូសតាង​លំហូរ​ ដែលអ្នក​អាច​បញ្ចូលក្រាហ្វិក​ពីវា​ទៅក្នុង​ឯកសារ​របស់​អ្នកបាន ។

រូបតំណាង

ដ្យាក្រាម

ប៉ឺត​ប៉ោង

បើក​របារ​ឧបករណ៍​ប៉ឺតប៉ោង​ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​របស់​អ្នក​ ។

រូបតំណាង

ប៉ឺត​ប៉ោង

ផ្កាយ និង​បដា

បើក​របារ​ឧបករណ៍​ផ្កាយ និង​បដា ដែល​អ្នក​អាច​បញ្ចូល​ក្រាហ្វិក​ពីវា​​ទៅកាន់​ឯកសារ​របស់អ្នកបាន ។

រូបតំណាង

ផ្កាយ

ចំណុច

ធ្វើ​ឲ្យ​អ្នក​អាច​កែ​សម្រួល​ចំណុច​​បាន​ ​លើ​គំនូរ​របស់​អ្នក ។

វិចិត្រ​សាល​សិល្បៈ​អក្សរ

Opens the Fontwork dialog from which you can insert styled text not possible through standard font formatting into your document.

រូបតំណាង

វិចិត្រសាល​សិល្បៈអក្សរ

ពី​ឯកសារ

Inserts an image into the current document .

រូប​តំណាង

Image

បិទ/បើក ហូត

បិទ និង បើក​បែបផែន​ត្រីមាត្រ សម្រាប់​វត្ថុ​ដែល​បាន​ជ្រើស ។

ការ​គាំទ្រ​ភាសា​អាស៊ី

These commands can only be accessed after you enable support for Asian languages in - Language Settings - Languages.

ប៉ឺត​ប៉ោង​បញ្ឈរ​

រូបតំណាង

គូរ​បន្ទាត់​មួយ​ដែល​បញ្ចប់​ដោយ​ប៉ឺតប៉ោង​រាង​ចតុកោណ​​ដែល​មាន​ទិស​អត្ថបទ​បញ្ឈរ​ពី​កន្លែង​ដែល​អ្នក​អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ អូស​ចំណុច​ទាញ​របស់​ប៉ឺត​ប៉ោង​ដើម្បី​ផ្លាស់​ប្តូរ​ទំហំ​ប៉ឺត​ប៉ោង​ ។ ដើម្បី​បន្ថែម​អត្ថបទ​ ចុច​គែម​របស់​ប៉ឺត​ប៉ោង​ និង​បន្ទាប់​​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។ ដើម្បី​ផ្លាស់​ប្តូរ​ប៉ឺត​ប៉ោង​រាង​ចតុកោណ​កែង​​ទៅ​ជា​ប៉ឺតប៉ោង​​រាង​មូល​​ អូស​ចំណុច​ទាញ​នៅ​ជ្រុង​ធំ​ជាង​គេ​ ពេល​ព្រួញ​កណ្តុរ​ផ្លាស់​ប្តូរ​ទៅ​ជា​រូប​ដៃ​ ។​

អត្ថបទ​បញ្ឈរ​

រូបតំណាង

គូរ​ប្រអប់​អត្ថបទ​មួយ​ដែល​មាន​ទិស​អត្ថបទ​បញ្ឈរ​ ជា​កន្លែង​ដែល​អ្នក​ចុច​ ឬ​ អូស​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ចុច​កន្លែង​ណា​ក៏​បាន​ក្នុង​ឯកសារ​ និង​ បន្ទាប់​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។ អ្នក​ក៏​អាច​ផ្លាស់​ទី​ទស្សន៍​ទ្រនិច​ទៅ​កន្លែង​ដែល​អ្នក​ចង់​បន្ថែម​អត្ថបទ​ គូរ​ប្រអប់​​អក្សរ​ និង​​បន្ទាប់​មក​វាយ​បញ្ចូល​ ឬ​ បិទ​ភ្ជាប់​អត្ថបទ​របស់​អ្នក​ ។