បោះពុម្ពឯកសារដោយផ្ទាល់
ចុចរូបតំណាង បោះពុម្ពឯកសារដោយផ្ទាល់ ដើម្បីបោះពុម្ពឯកសារសកម្ម ដែលមានការកំណត់ការបោះពុម្ពលំនាំដើមបច្ចុប្បន្ន ។ ការកំណត់ទាំងនេះអាចមើលឃើញក្នុងប្រអប់ ដំឡើងម៉ាស៊ីនបោះពុម្ព ដែលអ្នកអាចហៅជាមួយពាក្យម៉ឺនុយ ការកំណត់ម៉ាស៊ីនបោះពុម្ព។
ប្រសិនបើ អ្នកជ្រើសអត្ថបទ ឬក្រាហ្វិកមួយ និង ចុចរូបតំណាង បោះពុម្ពឯកសារដោយផ្ទាល់ នោះអ្នកនឹងត្រូវបានសួរថាតើ ត្រូវបោះពុម្ពជម្រើស ឬ ឯកសារទាំងអស់ ។
ប្រសិនបើឯកសារបច្ចុប្បន្នប្រើម៉ាស៊ីនបោះពុម្ព ដែលមិនមែនជាម៉ាស៊ីនបោះពុម្ពលំនាំដើមសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់អ្នក រូបតំណាង បោះពុម្ពឯកសារដោយផ្ទាល់ បើកប្រអប់ បោះពុម្ព ។