ផ្នែក​បន្ថែម​ភាព​ទាន់​សម័យ

ចុច​ប៊ូតុង ពិនិត្យ​មើល​ភាព​ទាន់សម័យ នៅ​ក្នុង​ កម្មវិធី​គ្រប់គ្រង​ផ្នែក​បន្ថែម ដើម្បី​ពិនិត្យ​មើល​ភាព​ទាន់សម័យ​លើ​បណ្ដាញ​សម្រាប់​ផ្នែក​បន្ថែម​ដែល​បាន​ដំឡើង​ទាំងអស់ ។ ដើម្បី​ពិនិត្យ​មើល​ភាព​ទាន់សម័យ​លើ​បណ្ដាញ​សម្រាប់តែ​ផ្នែក​បន្ថែម​ដែលបានជ្រើស ចុច​កណ្ដុរ​ស្ដាំ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ​ បន្ទាប់​មក​ជ្រើស ភាព​ទាន់សម័យ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Extension Manager, click Updates button.


នៅ​ពេល​អ្នក​ចុច​ប៊ូតុង ពិនិត្យ​មើល​បច្ចុប្បន្នភាព ឬ​ជ្រើស​ពាក្យ​បញ្ជា Update ប្រអប់​បច្ចុប្បន្នភាព​ផ្នែក​បន្ថែម​ត្រូវ​បាន​បង្ហាញ​ ហើយ​ពិនិត្យ​មើល​សម្រាប់​ភាព​មាន​នៃ​បច្ចុប្បន្នភាព​ភ្លាមៗ​នេះ ។

នៅខណៈ​ដែល​កំពុង​ពិនិត្យ​រកមើល​ភាព​ទាន់សម័យ អ្នក​នឹង​ឃើញ​ទ្រនិច​ចង្អុរ​ពី​វឌ្ឍនភាព ។ រង់ចាំ​សារ​មួយ​ចំនួន​ដែល​នឹង​បង្ហាញ​នៅ​ក្នុង​ប្រអប់ ឬ​ចុច បោះបង់ ដើម្បី​បញ្ឈប់​ការ​ពិនិត្យ​រក​ភាព​ទាន់សម័យ ។

ប្រសិន​បើ​គ្មាន​ភាព​ទាន់សម័យ​ទេនោះ សារ​នៅក្នុង​ប្រអប់​​នឹង​ប្រាប់​អ្នក​ថា​មិនមាន​ភាព​ទាន់​សម័យ​ទេ ។ បិទ​ប្រអប់ ។

ប្រសិន​បើ​មាន​ភាព​ទាន់​សម័យ វា​នឹង​អាច​ដំឡើង​ដោយ​ស្វ័យ​ប្រវត្តិ ឬ​អ្នក​ត្រូវ​ធ្វើ​អំពើ​មួយ​ចំនួន​ដូចជា ៖

ប្រអប់​ផ្នែក​បន្ថែម​ភាព​ទាន់​សម័យ​អាច​មាន​ធាតុ​ដែល​មិន​អាច​ជ្រើស​បាន ដូច្នេះ​ហើយ​គឺ​គ្មាន​ការ​ធ្វើ​ឲ្យទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ ។

នៅ​ពេល​​អ្នក​ចុច ប៊ូតុង​ដំឡើង ប្រអប់​ទាញ​យក និង​ដំឡើង​ត្រូវ​បានបង្ហាញ ។

ផ្នែក​បន្ថែម​ទាំងអស់​ដែល​ត្រូវ​បាន​ទាញ​យក​ដោយ​ផ្ទាល់ ត្រូវ​បានទាញ​យក​ឥឡូវ ។ វឌ្ឍនភាព​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ទាញយក និង​ដំឡើង ។ ប្រសិន​បើ​ផ្នែក​បន្ថែម​មិន​អាច​ត្រូវបាន​ទាញ​យក សារ​ត្រូវ​បាន​បង្ហាញ ។ ប្រតិបត្តិការ​បន្ត​សម្រាប់​ផ្នែក​បន្ថែម​ដែល​នៅ​សល់ ។

ផ្នែក​បន្ថែម​មួយ​ចំនួន ត្រូវបាន​សម្គាល់​ដោយ​ឃ្លា "ភាព​ទាន់សម័យ​មាន​មូលដ្ឋាន​លើកម្មវិធី​រុករក" ។ ផ្នែក​បន្ថែម​ទាំងនេះ​មិនអាច​ទាញយក​តាម​កម្មវិធី​គ្រប់គ្រង​ផ្នែក​បន្ថែម​បានទេ ។ កម្មវិធី​រុករក​បណ្ដាញ​គឺ​ត្រូវតែ​បើក ដើម្បី​ទាញយក​ភាពទាន់សម័យ​ផ្នែកបន្ថែម ពី​តំបន់បណ្ដាញ​ជាក់លាក់ ។ តំបន់បណ្ដាញ​នោះ អាច​ត្រូវការ​អន្តរកម្ម​អ្នកប្រើ​ច្រើន ដើម្បី​ទាញយក​ផ្នែក​បន្ថែម ។ បន្ទាប់​ពី​ទាញយក អ្នក​ត្រូវតែ​ដំឡើង​ផ្នែក​បន្ថែម​ដោយ​ដៃ ឧទាហរណ៍ ដោយ​ចុច​ទ្វេដង​លើ​រូបតំណាង​ផ្នែក​បន្ថែម​ក្នុង​កម្មវិធី​រុករក​ឯកសារ ។

ចំពោះ​ផ្នែក​បន្ថែម​បាន​សម្គាល់​ថា​ជា "ភាព​ទាន់សម័យ​ដែល​មាន​មូលដ្ឋាន​លើកម្មវិធី​រុករក" កម្មវិធី​គ្រប់គ្រង​ផ្នែក​បន្ថែម នឹង​បើក​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​នៅលើ​តំបន់បណ្ដាញ​នីមួយៗ ។ វា​កើតឡើង នៅពេល​អ្នក​បិទ​ប្រអប់ បន្ទាប់​ទាញយក​ភាព​ទាន់សម័យ​ផ្នែក​បន្ថែម​ផ្សេងទៀត ។ ប្រសិន​បើ​គ្មាន​ផ្នែក​បន្ថែម​ដែល​អាច​ទាញយក​ដោយផ្ទាល់​ទេ កម្មវិធី​រុករក​បណ្ដាញ​គឺ​ត្រូវបាន​ចាប់ផ្ដើម​ភ្លាមៗ ។

បន្ទាប់​ពី​ផ្នែក​បន្ថែម​ចុង​ក្រោយ​ត្រូវ​បានទាញ​យក ការ​ដំឡើង​ចាប់ផ្ដើម ។ ដំបូង​ផ្នែក​បន្ថែម​ដែល​បាន​ដំឡើង​ទាំងអស់​សម្រាប់​កា​រ​ធ្វើ​បច្ចុប្បន្នភាព​​មួយ អាច​ត្រូវបានទាញ​យក​ដោយ​ជោគជ័យ ហើយ​ត្រូវ​បាន​យក​ចេញ ។ បន្ទាប់​មក​ផ្នែក​បន្ថែម​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាពភាព​​​ត្រូវ​បាន​ដំឡើង ។ ប្រសិន​បើ​មាន​កំហុស​កើត​ឡើង សារ​ដែល​កា​រដំឡើង​បានបរាជ័យ​ត្រូវ​បាន​បង្ហាញ ប៉ុន្តែ​ប្រតិបត្តិការ​នៅ​តែ​បន្ត ។

ប្រសិន​បើ​កា​រ​ធ្វើ​បច្ចុប្បន្នភាពភាព​​​ទាំងអស់​ត្រូវ​បាន​ដំណើរការ ប្រអប់​ទាញយក និង​ដំឡើង​បង្ហាញ​ថា វា​បានបញ្ចប់ហើយ ។ អ្នក​អាច​បោះបង់​ដំណើរការ​ទាញ​យក និង​ដំឡើង​ដែល​​វា​បាន​បញ្ចប់ ។ អ្នក​អាច​បោះបង់​ដំណើរការ​ទាំញយក និង​ដំឡើង​ដោយ​ចុច​​​ប៊ូតុង បោះបង់​ការ​ធ្វើ​បច្ចុប្បន្នភាព ។

បង្ហាញ​ភាព​ទាន់​សម័យ​ទាំងអស់

តាម​លំនាំដើម ផ្នែក​បន្ថែម​ដែល​អាច​ទាញ​យក​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ ។ សម្គាល់ បង្ហាញ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទាំងអស់ មើល​សារ​កំហុស និង​ផ្នែក​បន្ថែម​ផ្សេងៗ​ទៀត ។