ការ​កំណត់​តម្រង XML

បើក​ប្រអប់ ការ​កំណត់​តម្រង​ XML ដែល​អ្នក​អាច​បង្កើត​ កែសម្រួល លុប និង​ សាកល្បង​តម្រង ​ដើម្បី​នាំចូល​ និង នាំចេញ​ឯកសារ​ XML ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - XML Filter Settings.


អំពី​តម្រង XML

រូប​តំណាង​ចំណាំ

តម្រង​មួយ​ចំនួន​អាច​ប្រើ​បាន​តែ​ជា​សមាសភាគ​ជម្រើស​ប៉ុណ្ណោះ កំឡុង​ពេល​ដំឡើង​ LibreOffice ។ ដើម្បី​ដំឡើង​តម្រងស្រេច​ចិត្ត​​មួយ​ រត់​កម្មវិធី​ដំឡើង​​ LibreOffice ជ្រើស​ "កែប្រែ" និង​បន្ទាប់​មក​ជ្រើស​តម្រង​ដែល​អ្នក​ចង់​បាន​ក្នុង​បញ្ជី​របស់​ម៉ូឌុល ។


ពាក្យ តម្រង XML​ ត្រូវ​បាន​ប្រើ​​ដូច​ខាង​ក្រោម​ជា​​ផ្លូវ​កាត់ សម្រាប់​សេចក្តី​ពណ៌នា​កាន់​តែ​ច្បាស់​ថែម​ទៀត ជា តម្រង​ផ្អែក​លើ XSLT

ពាក្យ

ពិពណ៌នា

XML

Extensible Markup Language

XSL

Extensible Stylesheet Language

XSLT

Extensible Stylesheet Language Transformation. ឯកសារ​ XSLT ក៏​ត្រូវ​បាន​ហៅ​ផង​ដែរ​ថា​សន្លឹក​រចនាប័ទ្ម XSLT ។


រូប​តំណាង​ចំណាំ

តម្រង​នាំ​ចេញ XHTML បង្កើត​លទ្ធផល "XHTML 1.0 Strict" ដ៏​ត្រឹម​ត្រូវ​សម្រាប់​ឯកសារ​ Writer Calc Draw និង​​ Impress ។


បញ្ជី​តម្រង​

ជ្រើស​ប៊ូតុង​តម្រង​មួយ ឬ​ច្រើន រួច​ចុច​ប៊ូតុង។

រូប​តំណាង​ចំណាំ

តម្រង​មួយ​ចំនួន​អាច​ប្រើ​បាន​តែ​ជា​សមាសភាគ​ជម្រើស​ប៉ុណ្ណោះ កំឡុង​ពេល​ដំឡើង​ LibreOffice ។ ដើម្បី​ដំឡើង​តម្រងស្រេច​ចិត្ត​​មួយ​ រត់​កម្មវិធី​ដំឡើង​​ LibreOffice ជ្រើស​ "កែប្រែ" និង​បន្ទាប់​មក​ជ្រើស​តម្រង​ដែល​អ្នក​ចង់​បាន​ក្នុង​បញ្ជី​របស់​ម៉ូឌុល ។


បញ្ជី​បង្ហាញ​ឈ្មោះ​ និង ប្រភេទ​របស់​តម្រង​ដែល​បាន​ដំឡើង​ ។

  1. ចុច​តម្រង​ដើម្បី​ជ្រើស​វា​

  2. ចុច អង្កិល ឬ -ចុច​ ដើម្បី​ជ្រើស​តម្រង​មួយ​ចំនួន ។

  3. ចុច​ទ្វេ​​លើ​ឈ្មោះ​​ដើម្បី​កែសម្រួល​តម្រង​

ថ្មី

បើក​ប្រអប់​ដែល​មាន​ឈ្មោះ​តម្រង​ថ្មី។

កែ​សម្រួល

បើក​ប្រអប់​ជាមួយ​ឈ្មោះ​ឯកសារ​ដែល​បាន​ជ្រើស។

សាក​ល្បង XSLTs

បើក​ប្រអប់​ជាមួយ​ឈ្មោះ​ឯកសារ​ដែល​បាន​ជ្រើស។

លុប

លុប​ឯកសារ​ដែល​បាន​ជ្រើស​បន្ទាប់ពី​អ្នក​បាន​បញ្ជាក់​ក្នុង​ប្រអប់​ខាងក្រោម។

រក្សា​ទុក​​ជា​​ក​ញ្ចប់​

បង្ហាញ​ប្រអប់ រក្សាទុក​ជា ដើម្បី​រក្សាទុក​ឯកសារ​ដែល​បាន​ជ្រើស​ជា​កញ្ចប់​តម្រង XSLT (*.jar) ។

បើកកញ្ចប់​

បង្ហាញ​ប្រអប់ បើក ដើម្បី​បើក​តម្រង​ពី​កញ្ចប់​តម្រង XSLT (*.jar) ។

ជំនួយ

បង្ហាញ​ទំព័រ​ជំនួយ​សម្រាប់​ប្រអប់​នេះ។

បិទ

បិទ​ប្រអប់។