ក្តារ​ចុច

ផ្តល់​តម្លៃ​ ឬ​កែ​សម្រួល​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​ពាក្យ​បញ្ជា​ LibreOffice ឬ​ម៉ាក្រូ​មូល​ដ្ឋានរបស់ LibreOffice ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Customize - Keyboard tab. A document must be opened.


អ្នក​អាច​ផ្តល់​តម្លៃ​ ឬ​កែ​សម្រួល​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​កម្មវិធី​បច្ចុប្បន្ន​ ឬ​សម្រាប់​កម្មវិធី​ទាំង​អស់​របស់ LibreOffice ។

រូប​តំណាង​ចំណាំ

ជៀស​វាង​ការ​ផ្តល់​តម្លៃ​គ្រាប់​ចុច​ផ្លូវ​កាត់​ដែល​ត្រូវ​បាន​ប្រើ​បច្ចុប្បន្ន ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក​ ។


LibreOffice

បង្ហាញ​គ្រាប់​ចុច​ផ្លូវ​កាត់​ដែល​​មាន​លក្ខណៈ​ធម្មតា​គ្រប់​កម្មវិធី​ LibreOffice ។​

​បង្ហាញ​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​កម្មវិធី​ LibreOffice បច្ចុប្បន្ន ។

គ្រាប់​ចុច​ផ្លូវ​កាត់

រាយ​គ្រាប់​ចុច​ផ្លូវ​កាត់​ និង ពាក្យ​បញ្ជា​ដែល​ភ្ជាប់​​ ។ ដើម្បី​ផ្តល់​តម្លៃ​ ឬ​កែប្រែ​​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​ពាក្យ​បញ្ជា​បាន​ជ្រើស​ក្នុង​បញ្ជី​ អនុគមន៍ ចុច​ផ្លូវ​កាត់​មួយ​ក្នុង​បញ្ជី​នេះ​ និង​បន្ទាប់​មក​ចុច​ កែប្រែ

អនុគមន៍

រាយ​ប្រភេទ​អនុគមន៍​ និង អនុគមន៍​​ LibreOffice ដែល​អ្នក​អាច​ផ្តល់​គ្រាប់​ចុច​ផ្លូវ​កាត់​ទៅ​ឲ្យ​ ។

ប្រភេទ

រាយ​ប្រភេទ​អនុគមន៍​ដែល​អាច​ប្រើ​បាន​ ។ ដើម្បី​ផ្តល់​ផ្លូវ​កាត់​ទៅ​ឲ្យ​រចនាប័ទ្ម​ បើក​ប្រភេទ​ "រចនាប័ទ្ម" ។

អនុគមន៍

ជ្រើស​អនុគមន៍​មួយ​​ដែល​អ្នក​ចង់​ផ្តល់​​គ្រាប់​ចុច​ផ្លូវ​កាត់​ទៅ​ឲ្យ​ ចុច​បន្សំ​គ្រាប់​ចុច​មួយ​ក្នុង​បញ្ជី​ គ្រាប់​ចុច​ផ្លូវ​កាត់ ហើយ​បន្ទាប់​មក​ចុច​ កែប្រែ ។ ប្រសិន​បើ​អនុគមន៍​ដែល​បាន​ជ្រើស​មាន​គ្រាប់​ចុច​ផ្លូវ​កាត់​​មួយ​រួច​ហើយ​​ វា​ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​ គ្រាប់​ចុច​ ។​

គ្រាប់​ចុច

បង្ហាញ​គ្រាប់​ចុច​ផ្លូវ​កាត់​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​អនុគមន៍​ដែល​បាន​ជ្រើស​ ។

កែប្រែ

ផ្តល់​តម្លៃ​បន្សំ​គ្រាប់​ចុច​​​​បាន​ជ្រើស​ក្នុង​បញ្ជី​ គ្រាប់​ចុច​ផ្លូវ​កាត់​​ ទៅ​ពាក្យ​បញ្ជា​​បាន​ជ្រើស​ក្នុង​បញ្ជី​ អនុគមន៍

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​ដោយ​មិន​ត្រូវ​ការ ​ការ​អះអាង ។

ផ្ទុក

ជំនួស​ការ​កំណត់​រចនាសម្ព័ន្ធ​គ្រាប់ចុច​ផ្លូវ​កាត់​ ដោយ​​ការ​កំណត់​​ដែល​បាន​រក្សា​ទុក​ពី​មុន​ ។

រក្សា​​ទុក

រក្សាទុក​ការ​កំណត់​រចនាសម្ព័ន្ធ​គ្រាប់​ចុច​ផ្លូវ​កាត់​បច្ចុប្បន្ន​ ដូច្នេះ​អ្នក​អាច​ផ្ទុក​វា​ពេល​ក្រោយ ។

កំណត់​ឡើង​វិញ

កំណត់​តម្លៃ​ដែល​បាន​កែប្រែ​ឡើង​វិញ​ត្រឡប់​ទៅ​តម្លៃ​លំនាំ​ដើម ។