ករណី​​លើក​​លែង​

បញ្ជាក់​​អក្សរ​សង្ខេប​ ឬ​បន្សំ​អក្សរ​ ដែល​មិន​ចង់​ឲ្យ​ LibreOffice កែ​ដោយ​ស្វ័យ​ប្រវត្តិ​ ។

ករណី​លើក​លែង​ ដែល​អ្នក​​កំណត់​​អាស្រ័យ​លើ​ការ​កំណត់​ភាសា​បច្ចុប្បន្ន​ ។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​ផ្លាស់​ប្តូរ​ការ​កំណត់​ភាសារ​ដោយ​ជ្រើស​ភាសា​ផ្សេងៗ​ក្នុង​ប្រអប់​ ការ​ជំនួស និង ករណី​លើក​លែង​សម្រាប់​ភាសា​​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - AutoCorrect - AutoCorrect Options - Exceptions tab.


ការ​​ជំនួស និង​ ករណី​លើក​លែង​​ សម្រាប់​ភាសា ៖

ជ្រើស​ភាសា​ដែល​អ្នក​ចង់​បង្កើត​ ឬ​កែ​សម្រួល​ក្បួន​ជំនួស​ ។​ LibreOffice ដំបូង​ស្វែង​រក​ករណី​លើក​លែង​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ភាសា​នៅ​ទីតាំង​មាន​ទស្សន៍​ទ្រនិច​​​​បច្ចុប្បន្ន​​ក្នុង​ឯកសារ ។ និង​បន្ទាប់​មក ​ស្វែង​រក​ភាសា​ដែល​​នៅ​សល់ ។

អក្សរ​សង្ខេប (គ្មាន​អក្សរធំ​នៅ​ពី​ក្រោយ)

វាយ​អក្សរ​សង្ខេប​​ដែល​​ជាប់​ដោយ​សញ្ញា​ចុច ​​(.) និង​បន្ទាប់​មក​ចុច​ ថ្មី ។ នេះ​ការ​ពារ​ LibreOffice ពី​ការ​ធ្វើ​ឲ្យ​អក្សរ​ទី​មួយ​នៃ​ពាក្យធំ​ដោយ​ស្វ័យ​ប្រវត្តិ​​ដែល​មាន​បន្ទាប់​ពី​សញ្ញា​ (.) នៅ​ខាង​ចុង​នៃ​អក្សរ​សង្ខេប ។​

រាយ​អក្សរ​សង្ខប​ដែល​មិន​ត្រូវ​បាន​កែ​ដោយ​ស្វ័យ​ប្រវត្តិ​ ។​ ដើម្បី​យក​ធាតុ​មួយ​ចេញ​ពី​បញ្ជី​ ជ្រើស​ធាតុ​នោះ​ និង​បន្ទាប់​មក​ចុច​ លុប

ពាក្យ​ដែល​មាន​អក្សរ​ធំ​ខាង​ដើម​ពីរ

វាយ​ពាក្យ​ ឬ​អក្សរ​សង្ខេប​ ដែល​ចាប់​ផ្តើម​ជាមួយ​អក្សរ​ធំ​ខាង​ដើម​ពីរ​ ដែល​​អ្នក​មិន​ចង់​ឲ្យ​ LibreOffice ផ្លាស់​ប្តូរ​ទៅ​ជា​អក្សរ​ធំ​ខាង​ដើម​មួយ​ ។ ឧទាហរណ៍ បញ្ចូល​ PC ដើម្បី​ការពារ​ LibreOffice ពី​ការ​ផ្លាស់​ប្តូរ​​ពី​ PC ទៅ Pc ។

រាយ​​ពាក្យ​ ឬ​អក្សរ​សង្ខេប​ដែល​ចាប់​ផ្តើ​ម​ជាមួយ​​អក្សរ​ធំ​ខាង​​ដើម​ពីរ​ ដែល​មិន​ត្រូវ​បាន​កែ​ដោយ​ស្វ័យ​ប្រវត្តិ​ ។ ពាក្យ​ទាំង​អស់​ដែល​ចាប់​ផ្តើ​ម​ជាមួយ​អក្សរ​ធំ​ខាង​ដើម​ពីរ​ត្រូវ​បាន​រាយ​ក្នុង​វាល ។​ ដើម្បី​យក​ធាតុ​មួយ​ចេញ​ពី​បញ្ជី​ ជ្រើសធាតុ​នោះ​ និង​បន្ទាប់​មក​ចុច​ លុប

ថ្មី

បន្ថែម​ធាតុ​បច្ចុប្បន្ន​ទៅ​បញ្ជី​របស់​ករណី​លើក​លែង​ ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​ដោយ​មិន​ត្រូវ​ការ ​ការ​អះអាង ។

រួម​បញ្ចូល​​ស្វ័យប្រវត្តិ

បន្ថែម​​អក្សរ​សង្ខេប ឬ​ពាក្យ​​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​ចាប់​ផ្តើម​ដោយ​អក្សរ​ធំ​ខាង​ដើម​ពីរ​ទៅ​បញ្ជី​​ករណី​លើកលែងដែល​ត្រូវ​គ្នា​​ ។ លក្ខណៈ​ពិសេស​នេះ​​ធ្វើ​ការ​ តែ​ក្នុង​ករណី​ដែលជម្រើស​​ កែ​អក្សរ​​ធំ​ខាង​ដើម​ពីរ​​ ឬ​ធ្វើ​ឲ្យ​ជម្រើស​ អក្សរ​ទី​មួយ​នៃ​​គ្រប់​ប្រយោគ​ធំ ត្រូវ​បាន​ជ្រើស​ក្នុង​ [T] ជួរ​ឈរ​នៅ​​លើ​ផ្ទាំង​ជម្រើស​ នៃ​ប្រអប់​នេះ​ ។

Dialog Buttons

កំណត់ឡើងវិញ

Resets modified values back to the tab page previous values.

បោះបង់

Closes dialog and discards all changes.

OK

Saves all changes and closes dialog.