ប្រភពទិន្នន័យ
ផ្នែកនេះមានព័ត៌មានស្តីអំពីការរុករក និង កែស្រួលតារាងមូលដ្ឋានទិន្នន័យ ។
អ្នកមិនអាចប្រើកម្មវិធីរុករកប្រភពទិន្នន័យនៅលើតារាងមូលដ្ឋានទិន្នន័យមួយ ដែលត្រូវបានបើកក្នុងរបៀបរចនា ។
កម្មវិធីរុករកប្រភពទិន្នន័យ
រកឃើញពាក្យបញ្ជាសម្រាប់កម្មវិធីរុករកប្រភពទិន្នន័យនៅលើ របារទិន្នន័យតារាង និងនៅក្នុង ម៉ឺនុយបរិបទ ។
ការជ្រើសកំណត់ត្រា
ដើម្បីជ្រើសកំណត់ត្រាមួយក្នុងតារាងមូលដ្ឋានទិន្នន័យមួយ ចុចក្បាលជួរដេកនោះ ឬចុចក្បាលជួរដេកមួយ និងបន្ទាប់មកប្រើគ្រាប់ចុចព្រួញឡើងលើ ឬចុះក្រោម ។
តារាងដូចខាងក្រោមនេះ ពិពណ៌នាអំពីវិធីជ្រើសធាតុនីមួយៗក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ៖
ជម្រើស |
អំពើ |
កំណត់ត្រា |
ចុចក្បាលជួរដេក |
កំណត់ត្រាជាច្រើន ឬការយកជម្រើសមួយចេញ |
ចុច Commandបញ្ជា (Ctrl) ហើយចុចក្បាលជួរដេក |
ជួរឈរ |
ចុចក្បាលជួរឈរ |
វាលទិន្នន័យ |
ចុចក្នុងវាលទិន្នន័យ |
តារាងទាំងមូល |
ចុចក្បាលជួរដេកនៃក្បាលជួរឈរ |
ការផ្លាស់ប្តូរប្រភពទិន្នន័យ
អនុញ្ញាតឲ្យអ្នកកែសម្រួល បន្ថែម ឬលុបកំណត់ត្រាពីតារាងមូលដ្ឋានទិន្នន័យ ។
កាត់ ចម្លង និង បិទភ្ជាប់ទិន្នន័យ
អ្នកក៏អាចបញ្ចូលឯកសារទៅក្នុងឯកសារមេ ដោយអូសឯកសារមួយពីផ្ទៃតុរបស់អ្នក និង ទម្លាក់វានៅលើទិដ្ឋភាពមេនៃកម្មវិធីរុករក ។
អ្នកអាចអូស និង ទម្លាក់ទៅជា បាទ/ទេ គោលពីរ រូបភាព ឬការរាប់វាលតារាង ។
អូស និង ទម្លាក់ធ្វើការតែក្នុងរបៀប កែសម្រួល ។
ការរុករកក្នុងកម្មវិធីរុករកប្រភពទិន្នន័យ
ប្រើរបាររុករកសំណុំបែបបទនៅផ្នែកខាងក្រោមនៃទិដ្ឋភាពប្រភពទិន្នន័យ ដើម្បីផ្លាស់ទីរវាងកំណត់ត្រាផ្សេងៗ ។
កំណត់ត្រាដំបូង
កំណត់ត្រាមុន
លេខកំណត់ត្រា
វាយបញ្ចូលចំនួនកំណត់ត្រា ដែលអ្នកចង់បង្ហាញ រួចចុចគ្រាប់ចុចបញ្ចូល (Enter) ។
កំណត់ត្រាបន្ទាប់
កំណត់ត្រាចុងក្រោយ
កំណត់ត្រាថ្មី
កំណត់ត្រាជាច្រើន
បង្ហាញចំនួនកំណត់ត្រា ។ ឧទាហរណ៍ "កំណត់ត្រា ៧ នៃ ៩(២)" បង្ហាញថាកំណត់ត្រាពីរ (២) ត្រូវបានជ្រើសនៅក្នុងតារាងដែលមានកំណត់ត្រា ៩ និងថាទស្សន៍ទ្រនិចគឺស្ថិតនៅក្នុងកំណត់ត្រាលេខ ៧ ។
ការរៀបចំតារាង
ដើម្បីចូលដំណើរការពាក្យបញ្ជាសម្រាប់ធ្វើទ្រង់ទ្រាយតារាង ចុចកណ្តុរខាងស្តាំលើក្បាលជួរឈរ ឬក្បាលជួរដេក ។