ការ​តម្រឹម

កំណត់​ជម្រើស​តម្រឹម​សម្រាប់​មាតិកា​ក្រឡា​បច្ចុប្បន្ន ឬ​ក្រឡា​ដែល​បាន​ជ្រើស។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...


ផ្ដេក

ជ្រើស​ជម្រើស​តម្រឹម​ផ្ដេក​ដែល​អ្នក​ចង់​អនុវត្ត​ចំពោះ​មាតិកា​ក្រឡា។

លំនាំដើម

តម្រឹម​លេខ​ទៅ​ស្តាំ និង​ អត្ថបទ​ទៅ​ឆ្វេង​ ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​ជម្រើស​ លំនាំ​ដើម ត្រូវ​បាន​ជ្រើស​ លេខ​នឹង​ត្រូវ​បាន​តម្រឹម​ទៅ​ស្តាំ​ និង អត្ថបទ​នឹង​​ត្រូវ​បាន​តម្រឹម​ ឆ្វេង​ - សង​ខាង​ ។


ឆ្វេង

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​ឆ្វេង​ ។​

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​ឆ្វេង

ស្តាំ

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​ខាង​ស្តាំ ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​ស្តាំ

តម្រឹម​កណ្តាល​​

ដាក់​មាតិកា​កណ្ដាល​ផ្ដេក​នៃ​​ក្រឡា ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​សង​ខាង

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​​ឆ្វេង​ និង ស្តាំ​ស៊ុម​ក្រឡា​ ។​

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​សង​ខាង

បំពេញ​រួច

ធ្វើ​មាតិកា​ក្រឡា​ម្តង​ទៀត​ (​លេខ​ និង អត្ថបទ) រហូត​ដល់​ផ្ទៃ​ដែល​មើល​ឃើញ​របស់​ក្រឡា​ត្រូវ​បាន​បំពេញ​ ។ លក្ខណៈ​ពិសេស​នេះ​មិន​ធ្វើ​ការ​នៅ​លើ​អត្ថបទ​ដែល​មាន​ការ​ចុះ​​បន្ទាត់​ទេ​ ។

ការ​ចែកចាយ

តម្រឹម​មាតិកា​សម្រាប់​ក្រឡា​ទាំងមូល។ មិន​ដូច បាន​តម្រឹម ទេ គឺ​វា​តម្រឹម​បន្ទាត់​ចុងក្រោយ​បំផុត​របស់​អត្ថបទ​ទៀត​ផង។

ចូល​បន្ទាត់

ចូល​បន្ទាត់​ពី​គែម​ខាងឆ្វេង​នៃ​ក្រឡា​តាម​ចំនួន​ដែល​អ្នក​បញ្ចូល។

បញ្ឈរ

ជ្រើស​ជម្រើស​ការ​តម្រឹម​បញ្ឈរ​ដែល​អ្នក​ចង់​អនុវត្ត​ចំពោះ​មាតិកា​ក្រឡា។

លំនាំដើម

តម្រឹម​មាតិកា​ក្រឡា​ទៅ​បាត​ក្រឡា។

កំពូល

​តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​គែម​ខាង​លើ​នៃ​ក្រឡា​ ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

បាត

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​គែម​ខាង​ក្រោម​នៃ​ក្រឡា ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​បាត

កណ្ដាល​

ដាក់​មាតិកា​របស់​ក្រឡា​កណ្តាល​បញ្ឈរ ។​

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​កណ្តាល​បញ្ឈរ

តម្រឹម​សង​ខាង

តម្រឹម​មាតិកា​ក្រឡា​ទៅ​កំពូល និង​បាត​នៃ​ស៊ុម​ក្រឡា។

ការ​ចែកចាយ

ដូចគ្នា​នឹង បាន​តម្រឹម ដែរ ទោះបីជា​ទិស​អត្ថបទ​បញ្ឈរ​ក៏ដោយ។ បន្ទាប់មក​គឺ​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការ​កំណត់​ផ្ដេក ដែល​បាន​បែងចែក ដែរ, គឺ​ថា​បន្ទាត់​ចុងក្រោយ​បំផុត​ក៏​នឹង​ត្រូវ​បាន​តម្រឹម​ផង​ដែរ។

ទិស​អត្ថបទ​

កំណត់​ទិសអក្សរ​នៃ​មាតិកា​ក្រឡា ។

ចុច​លើ​បន្ទះ​ក្រិត​ដើម្បី​កំណត់​ទិស​អត្ថបទ។

ដឺក្រេ​

បញ្ចូល​មុំ​បង្វិល​សម្រាប់​អត្ថបទ​នៅ​ក្នុង​ក្រឡា​ដែល​បាន​ជ្រើស។ តម្លៃ​វិជ្ជមាន​បង្វិល​អត្ថបទ​ទៅ​ឆ្វេង តម្លៃ​អវិជ្ជមាន​បង្វិល​អត្ថបទ​ទៅ​ស្ដាំ។

ជ្រុង​យោង

បញ្ជាក់​គែម​ក្រឡា​ដើម្បី​បង្វិល​អត្ថបទ។

  1. កន្ទុយ​អត្ថបទ​ពី​ស៊ុម​ក្រឡា​ខាង​ក្រោម ៖​ សរសេរ​អត្ថបទ​បង្វិល​ពី​គែម​​បាត​របស់​ក្រឡា​ចេញ​ក្រៅ ។

  2. កន្ទុយ​អត្ថបទ​ពី​ស៊ុម​ក្រឡា​ខាង​លើ​ ៖ សរសេរ​អត្ថបទ​ដែល​បាន​បង្វិល​ពី​គែម​ក្រឡា​កំពូល​ចេញ​ក្រៅ ។

  3. កន្ទុយអត្ថបទ​ខាង​ក្នុង​ក្រឡា ៖ សរសេរ​អត្ថបទ​បង្វិល​តែ​ក្នុង​ក្រឡា​ប៉ុណ្ណោះ ។

បាន​ដាក់​ជា​ជង់​បញ្ឈរ

តម្រឹម​អត្ថបទ​បញ្ឈរ ។

These commands can only be accessed after you enable support for Asian languages in - Language Settings - Languages.

របៀប​ប្លង់​អាស៊ី

ប្រអប់​ធីក​នេះ​មានតែ​នៅ​ពេល​ដែល​បាន​បើក​ការ​គាំទ្រ​ភាសា​អាស៊ី​ប៉ុណ្ណោះ ហើយ​ទិស​អត្ថបទ​គឺ​កំណត់​ទៅ​បញ្ឈរ។ តម្រឹម​តួអក្សរ​អាស៊ី​ឲ្យ​ទាប​ជាង​អក្សរ​ផ្សេង​មួយ​អក្សរ​នៅ​ក្នុង​ក្រឡា​ដែល​បាន​ជ្រើស។ បើ​ក្រឡា​មាន​អត្ថបទ​ច្រើន​ជាង​មួយ​ជួរ ជួរ​នឹង​ត្រូវ​បាន​បម្លែង​ទៅជា​ជួរឈរ​អត្ថបទ​ដែល​តម្រៀប​ពី​ស្ដាំ​ទៅ​ឆ្វេង។ តួអក្សរ​លោក​ខាងលិច​នៅ​ក្នុង​អត្ថបទ​បម្លែង​ត្រូវ​បាន​បង្វិល ៩០ដឺក្រេ​ទៅ​ស្ដាំ។ តួអក្សរ​អាស៊ី​មិន​ត្រូវ​បាន​បង្វិល​ទេ។

លក្ខណសម្បត្តិ

កំណត់​លំហូរ​អត្ថបទ​ក្នុង​ក្រឡា​មួយ​ ។

រុំ​​អត្ថបទ​​ស្វ័យ​​ប្រវត្តិ​

រុំ​អត្ថបទ​ទៅ​លើ​ជួរ​ផ្សេង​នៃ​ស៊ុម​ក្រឡា។ ចំនួន​ជួរ​គឺ​អាស្រ័យ​តាម​ទទឹង​ក្រឡា។ ដើម្បី​បញ្ចូល​ការ​ចុះ​បន្ទាត់​ដោយ​ដៃ សូម​ចុច +បញ្ចូល (Enter) នៅ​ក្នុង​ក្រឡា។

ការ​បញ្ចូល​ការ​ចុះ​បន្ទាត់​ក្នុង​ក្រឡា

ការ​ដាក់​សហសញ្ញា សកម្ម

បើក​ការ​ដាក់​សហសញ្ញា​ពាក្យ​សម្រាប់​ការ​រុំ​អត្ថបទ​ទៅ​ជួរ​បន្ទាប់។

បង្រួញ​ឲ្យ​សម​ទៅ​នឹង​ទំហំ​ក្រឡា

កាត់​បន្ថយ​ទំហំ​ច្បាស់​របស់​ពុម្ពអក្សរ ដូច្នេះ​មាតិកា​របស់​ក្រឡា​​ឲ្យ​សម​នឹង​ទទឹង​ក្រឡា​បច្ចុប្បន្ន ។ អ្នក​មិនអាច​អនុវត្ត​ពាក្យ​បញ្ជី​នេះ​ទៅក្រឡា​ដែល​មាន​ការ​បំបែកបន្ទាត់​ទេ ។