ចលនា​អត្ថបទ

​បន្ថែម​បែប​ផែន​ចលនា​ទៅ​អត្ថបទ​​​ក្នុង​វត្ថុ​គំនូរ​ដែ​ល​បាន​ជ្រើស ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ផ្ទាំង - ចលនា​អត្ថបទ


បែប​ផែន​ចលនា​អត្ថបទ

ជ្រើស​បែប​ផែន​ដែល​អ្នក​ចង់​អនុវត្ត​ និង​បន្ទាប់​មក​កំណត់​លក្ខណសម្បត្តិ​នៃ​បែប​ផែន​ ។​

បែបផែន

ជ្រើស​បែប​ផែន​ចលនា​ដែល​អ្នក​ចង់​អនុវត្ត​​ទៅ​អត្ថបទ​ក្នុង​វត្ថុ​គំនូរ​ដែល​បាន​ជ្រើស​ ។ ដើម្បី​យក​បែប​ផែន​ចលនា​ចេញ ជ្រើសគ្មាន​បែប​ផែន

ទៅឆ្វេង

​រមូរ​អត្ថបទ​ពី​ស្តាំ​ទៅ​ឆ្វេង​ ។

រូបតំណាង

ព្រួញ​ឆ្វេង

ទៅស្តាំ

​រមូរ​អត្ថបទ​ពី​ឆ្វេង​ទៅ​ស្តាំ ។

រូបតំណាង

​ព្រួញ​ស្តាំ​​​

ទៅ​កំពូល

​រមូរ​អត្ថបទ​ពី​បាត​ទៅ​កំពូល ។

រូបតំណាង

​​ព្រួញ​ឡើង​លើ

ទៅ​បាត​

រមូរ​អត្ថបទ​ពី​កំពូល​ទៅ​បាត​ ។​

រូបតំណាង

ព្រួញ​ចុះ​ក្រោម

លក្ខណសម្បត្តិ

ចាប់​ផ្តើម​ខាង​ក្នុង​

វត្ថុ​អាច​មើល​ឃើញ​ និង នៅ​ខាង​ក្នុង​វត្ថុ​គំនូរ​ ពេល​បែប​ផែន​ត្រូវ​បាន​អនុវត្ត ។​

តែង​តែ​រក្សា​ទុក​កំណែ​មួ​យ នៅ​ពេល​បិទ​

អត្ថបទ​នៅ​តែ​មើល​ឃើញ​​ បន្ទាប់​ពី​បែប​ផែន​ត្រូវ​បាន​អនុវត្ត ។​

បែប​ផែន​​ចលនា

កំណត់​ជម្រើស​រង្វិល​ជុំ​សម្រាប់​បែប​ផែន​ចលនា​ ។

បន្ត

ដំណើរ​ការ​បែប​ផែន​ចលនា​បន្ត​ទៀត​ ។ ដើម្បី​បញ្ជាក់​​ចំនួន​ដង​ ​ដើម្បី​ដំណើរ​ការ​បែប​ផែន​ ជម្រះ​ប្រអប់​ធីក​នេះ​ និង​ បញ្ចូល​លេខ​ក្នុង​ប្រអប់​បន្ត

ប្រអប់​បន្ត

បញ្ចូល​ចំនួន​​​ពេល​វេលា​​ ​ដែល​​អ្នក​ចង់​ឲ្យ​​បែប​ផែន​ចលនា​​ធ្វើ​ម្តង​ទៀត​ ។

ចំនួន​បន្ថែម

បញ្ជាក់​​តម្លៃ​បន្ថែម​សម្រាប់​រមូរ​អត្ថបទ​ ។

ភីកសែល

តម្លៃ​កំណើន​រង្វាស់​ជា​ភីក​សែល​ ។

បង្កើន​ប្រអប់

​បញ្ចូល​ចំនួន​បន្ថែម​ដែល​ត្រូវ​រមូរ​អត្ថបទ​ ។​

ការ​ពន្យា​ពេល​

បញ្ជាក់​​​ពេល​វេលា​សរុប​​ដែល​ត្រូវ​រង់​ចាំ​មុន​ពេល​ធ្វើ​បែប​ផែន​ម្តង​ទៀត​ ។

ស្វ័យ​​ប្រវត្តិ

LibreOffice កំណត់​ពេល​វេលា​សរុប​ដែល​ត្រូវ​រង់ចាំ​​ មុន​ពេល​​​​ធ្វើ​បែប​ផែន​ម្តង​ទៀត​ ។ ដើម្បី​ផ្តល់​កំឡុង​ពេល​ពន្យា​​​​ដោយ​ដៃ​ ជម្រះ​ប្រអប់​ធីក​នេះ​ និង​ បញ្ចូល​តម្លៃ​មួយ​ក្នុង​ប្រអប់ ស្វ័យ​ប្រវត្តិ​

ប្រអប់​ស្វ័យ​ប្រវត្តិ​

​បញ្ជាក់​​ពេល​វេលា​សរុប​ដែល​ត្រូវ​រង់ចាំ​​ មុន​ពេល​ធ្វើ​បែប​ផែន​ម្តង​ទៀត​ ។