ក្រុម

ដាក់​ជា​ក្រុម​នូវ​វត្ថុ​ដែល​បាន​ជ្រើស ដូច្នេះ​ពួក​គេ​អាច​ត្រូវ​បាន​ផ្លាស់ទី ឬ​ធ្វើ​ទ្រង់ទ្រាយ​ជា​វត្ថុ​តែមួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ដាក់​ជា​ក្រុម

បើក​ម៉ឺនុយ​បរិបទ - ជ្រើស ដាក់​ជា​ក្រុម


​ធ្វើ​ការ​ជាមួយ​ក្រុម​

ដើម្បី​កែ​សម្រួល​វត្ថុ​នីមួយៗ​របស់​ក្រុម​មួយ​ ជ្រើស​ក្រុម​ ចុច​កណ្តុរ​ខាង​ស្តាំ​ និង​បន្ទាប់​មក ​ជ្រើស​

ពេល​អ្នក​កំពុង​កែ​សម្រួល​ក្រុម​មួយ​ វត្ថុ​ដែល​មិន​មែន​ជា​ផ្នែក​​របស់​ក្រុម​ត្រូវ​បាន​លេច​​បន្តិច​ម្តង​ ។

ប្រើ​ថេប ​(Tab) និង​ ប្តូរ (Shift) + ថេប (Tab) ដើម្បី​​ផ្លាស់​ទី​ទៅ​មុខ​ និង​ ថយ​ក្រោយ​តាម​រយៈ​វត្ថុ​ទាំង​អស់​​ក្នុង​ក្រុម​មួយ​ ។

ដើម្បី​ចេញ​ពី​ក្រុម​មួយ​ ចុច​កណ្តុរ​ខាង​ស្តាំ​ និង​បន្ទាប់​មក​ជ្រើស​

ក្រុម

ដាក់​វត្ថុ​ដែល​បាន​ជ្រើស​ជា​ក្រុម​ ដូច្នេះ​ពួក​វា​អាច​​ត្រូវ​បាន​ផ្លាស់​ទី​ជា​វត្ថុ​តែ​មួយ​ ។

បំបែក​ក្រុម

​បំបែក​​ក្រុម​ដែល​បានជ្រើស​ទៅ​ជា​វត្ថុ​នីមួយៗ​ ។

បញ្ចូល​ក្រុម

បើក​ក្រុម​ដែល​បាន​ជ្រើស​ ដូច្នេះ​អ្នក​អាច​កែសម្រួល​វត្ថុ​នីមួយៗ​ ។ ប្រសិន​បើ​ក្រុម​ដែល​បាន​ជ្រើស​​​មាន​ក្រុម​​ក្នុងក្រុម​​ អ្នក​អាច​ធ្វើ​ពាក្យ​បញ្ជា​នេះ​ម្តង​ទៀត​​នៅ​លើ​ក្រុម​រង​នីមួយៗ​ ។​

ចេញ​ពី​ក្រុម

ចេញ​ពី​ក្រុម​ ដូច្នេះ​អ្នក​មិន​​អាច​កែ​សម្រួល​វត្ថុ​នីមួយៗ​ក្នុង​ក្រុម​បាន​​ទៀត​ទេ​ ។