រៀបចំ

ផ្លាស់​ប្តូរ​លំដាប់​ជង់​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - រៀបចំ (LibreOffice Writer, LibreOffice Calc)

បើក​ម៉ឺនុយ​បរិបទ - ជ្រើស រៀបចំ (LibreOffice Impress, LibreOffice Draw)

ជ្រើស កែប្រែ - រៀបចំ (LibreOffice Draw)

រូបតំណាង

រៀប​ចំ


ស្រទាប់​សម្រាប់​អត្ថបទ​ និង ក្រាហ្វិក​

វត្ថុ​នីមួយៗ​ដែល​អ្នក​ដាក់​ក្នុង​ឯកសារ​របស់​​អ្នក​ ត្រូវ​បាន​ដាក់​ជា​ជង់​បន្ត​គ្នា​នៅ​ពី​មុខ​វត្ថុ​ ។ ប្រើ​ពាក្យ​បញ្ជា​រៀបចំ​ដើម្បី​ផ្លាស់​ប្តូរ​លំដាប់​ជង់​​របស់​វត្ថុ​ក្នុង​ឯកសារ​របស់​អ្នក​ ។ អ្នក​មិន​អាច​ផ្លាស់​ប្តូរ​​លំដាប់​ជង់​របស់​អត្ថបទ​បាន​ទេ ។

នាំ​មក​មុខ

ផ្លាស់​ទី​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​កំពូល​នៃ​លំដាប់​ជង់​ ដូច្នេះ​វា​នៅ​ពី​មុខ​វត្ថុ​ផ្សេង​ទៀត​ ។

នាំ​ទៅ​មុខ

ផ្លាស់ទី​វត្ថុ​ដែល​បានជ្រើស​ឡើង​លើ​មួយ​កម្រិត​ ដូច្នេះ​វា​កាន់​តែ​ជិត​កំពូល​នៃ​លំដាប់​ជា​ជង់ ។

បញ្ជូន​ទៅ​ក្រោយ

ផ្លាស់ទី​វត្ថុ​ដែល​បាន​ជ្រើស​ចុះក្រោម​មួយ​កម្រិត ដូច្នេះ​វា​​កាន់​តែ​ជិត​​បាត​នៃ​លំដាប់​ជាជង់ ។

បញ្ជូនទៅ​ក្រោយគេ

ផ្លាស់​ទី​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​បាត​នៃ​លំដាប់​ជង់​ ដូច្នេះ​​វា​នៅ​ពី​ក្រោយ​វត្ថុ​ផ្សេង​ទៀត ។

ទៅ​ផ្ទៃ​ខាង​មុខ

ផ្លាស់​ទី​វត្ថុ​ដែល​បាន​ជ្រើស​​ឲ្យ​មក​មុខ​អត្ថបទ​ ។

ទៅ​​ផ្ទៃ​ខាង​ក្រោយ

ផ្លាស់​ទី​វត្ថុ​ដែល​បាន​ជ្រើស​​ទៅ​ក្រោយ​អត្ថបទ ។