អត្ថបទ

កំណត់​លក្ខណសម្បត្តិ​ប្លង់​ និង យុថ្កា​សម្រាប់​អត្ថបទ​ក្នុង​វត្ថុគំនូរ​​ ឬ​វត្ថុ​អត្ថបទ​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ផ្ទាំង - អត្ថបទ


អត្ថបទ​ត្រូវ​បាន​ដាក់​ទីតាំង​ទាក់ទង​​ទៅ​នឹង​គែម​របស់វត្ថុ​​គំនូរ ឬ​វត្ថុ​អត្ថបទ ។

អត្ថបទ

ធ្វើ​ឲ្យ​ទទឹង​សម​​ទៅ​នឹង​អត្ថបទ

ពង្រីក​ទទឹង​របស់​វត្ថុ​ទៅតាម​​ទទឹង​របស់​អត្ថបទ​ ប្រសិន​បើ​វត្ថុ​តូច​ជាង​អត្ថបទ ។

ធ្វើ​ឲ្យ​​កម្ពស់​សម​ទៅ​នឹង​អត្ថបទ

ពង្រីក​កម្ពស់​របស់​វត្ថុ​ទៅ​តាម​កម្ពស់​របស់​អត្ថបទ​ ប្រសិន​បើ​វត្ថុ​តូច​ជាង​អត្ថបទ​ ។

សម​ទៅ​នឹង​ស៊ុម

ផ្លាស់​ប្តូរ​ទំហំ​អត្ថបទ​ឲ្យ​សម​នឹង​ផ្ទៃ​ទាំង​មូល​របស់វត្ថុ​​គំនូរ​ ឬ​វត្ថុ​អត្ថបទ ។

លៃ​តម្រូវ​ទៅ​វណ្ឌវង្ក

សម្រួល​លំហូ​អត្ថបទ ដូច្នេះ​វា​អាច​ផ្គូផ្គង​នឹងវណ្ឌវង្ក​របស់វត្ថុ​គំនូរ​ដែលបានជ្រើស ។

រុំ​ពាក្យ​អត្ថបទ​ក្នុង​រាង​

រុំ​អត្ថបទ​ដែល​អ្នក​បន្ថែម​បន្ទាប់​ពី​ចុច​ទ្វេរដង​លើ​រាង​ផ្ទាល់​ខ្លួន​ឲ្យ​សម​នឹង​ខាង​ក្នុង​របស់​រាង ។

ផ្លាស់ប្តូរ​ទំហំ​រូបរាង​ឲ្យ​ប៉ុន​នឹង​អត្ថបទ

ផ្លាស់ប្តូរ​រូបរាង​តាម​បំណង​ឲ្យ​សម​នឹង​អត្ថបទ​ដែល​អ្នក​បញ្ចូល​បន្ទាប់​ពី​ចុច​ពីរ​ដង​លើ​រាង ។

គម្លាត​ទៅស៊ុម

បញ្ជាក់​តម្លៃ​​ចន្លោះ​​​ ដែល​ត្រូវ​ទុក​រវាង​គែម​របស់​វត្ថុគំនូរ​ ឬ​វត្ថុ​អត្ថបទ​ និង ស៊ុម​​អត្ថបទ ។

ឆ្វេង

បញ្ចូល​តម្លៃ​ចន្លោះ​​ ដែល​ត្រូវ​ទុក​រវាង​គែម​ខាង​ឆ្វេង​របស់​វត្ថុ​គំនូរ ឬ​វត្ថុ​អត្ថបទ​ និង ស៊ុម​ខាង​ឆ្វេង​របស់​អត្ថបទ ។

ស្តាំ

បញ្ចូល​តម្លៃ​ចន្លោះ​​ ដែល​​ត្រូវ​ទុក​រវាង​គែម​ខាង​ស្តាំ​របស់​វត្ថុ​គំនូរ​ ឬ​វត្ថុអត្ថបទ​ និង ស៊ុម​ខាង​ស្តាំ​របស់​អត្ថបទ ។

កំពូល

បញ្ចូល​តម្លៃ​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​គែម​កំពូល​របស់​វត្ថុ​គំនូរ ឬ​វត្ថុ​អត្ថបទ​ និង​ ស៊ុម​ខាង​លើ​របស់​អត្ថបទ ។

បាត

បញ្ចូល​តម្លៃ​ចន្លោះ​​ ដែល​ត្រូវ​ទុក​រវាង​គែម​បាត​របស់​គំនូរ ឬ​វត្ថុ​អត្ថបទ​ និង​ ស៊ុម​ខាង​ក្រោម​របស់​អត្ថបទ ។

យុថ្កា​អត្ថបទ

កំណត់​ប្រភេទ​​យុថ្កា​ និង ទី​តាំង​យុថ្កា​ ។

វាល​ក្រាហ្វិក

ចុច​កន្លែង​ដែល​អ្នក​ចង់​ដាក់​យុថ្កា​សម្រាប់​​អត្ថបទ ។

ទទឹង​ពេញ​លេញ

បោះយុថ្កា​អត្ថបទ​ទៅ​ទទឹង​ពេញ​លេញ​របស់​វត្ថុ​គំនូរ ឬ​វត្ថុ​អត្ថបទ ។