ភាព​ថ្លា

កំណត់​ជម្រើស​ថ្លា​សម្រាប់​ការ​បំពេញ​ដែល​អ្នក​អនុវត្ត​ទៅ​វត្ថុ​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូរ)

ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ - ផ្ទាំង ភាព​ថ្លា (ឯកសារ​ការ​បង្ហាញ)

ជ្រើស ទ្រង់ទ្រាយ - ជញ្ជាំង​គំនូស​តាង - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ​គំនូស​តាង - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - បាត​គំនូស​តាង - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង​ទាំងអស់ - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង​មេ - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង​រង - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង (អ័ក្ស X) - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង (អ័ក្ស Y) - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង (អ័ក្ស Z) - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - លក្ខណសម្បត្តិ​វត្ថុ - ចំណុច​ទិន្នន័យ - ផ្ទាំង ភាព​ថ្លា (ឯកសារ​គំនូស​តាង)

ជ្រើស​ផ្ទាំង ទ្រង់ទ្រាយ - លក្ខណសម្បត្តិ​វត្ថុ - ស៊េរី​ទិន្នន័យ - ភាព​ថ្លា (ឯកសារ​គំនូស​តាង)


របៀប​ថ្លា

បញ្ជាក់​ប្រភេទ​​របស់​ភាព​ថ្លា​​ ដែល​អ្នក​ចង់​អនុវត្ត ។

មិន​ថ្លា

បិទ​ភាព​ថ្លា​របស់​ពណ៌ ។ នេះ​គឺ​ជា​ការ​កំណត់​លំនាំ​ដើម ។

ថ្លា

បើក​ភាព​ថ្លា​របស់​ពណ៌ ។ ជ្រើស​ជម្រើស​នេះ ហើយ​បន្ទាប់​មក​បញ្ចូល​លេខ​ក្នុង​ប្រអប់​ ដែល​ 0% ​គឺ​ស្រអាប់​ខ្លាំង និង ១០០% គឺ​ថ្លា​ខ្លាំង​ ។

​ប៊ូតុង​បង្កើន​បន្ថយ​ភាព​ថ្លា

លៃ​តម្រួវ​ភាព​ថ្លា​របស់​ពណ៌​បំពេញ​បច្ចុប្បន្ន​ ។ បញ្ចូល​លេខ​រវាង​ ០%​ (​ស្រអាប់) និង​ ១០០% (ថ្លា) ។

ពណ៌​ជម្រាល

អនុវត្ត​ពណ៌​ជម្រាល​ភាព​ថ្លា​​ទៅ​ពណ៌​បំពេញ​បច្ចុប្បន្ន​ ។ ជ្រើស​ជម្រើស​នេះ​ និង​បន្ទាប់​មក​​​កំណត់​លក្ខណសម្បត្តិ​ពណ៌​ជម្រាល ។

ប្រភេទ

ជ្រើស​ប្រភេទ​របស់​ពណ៌​ជម្រាល​​ភាព​ថ្លា​ ដែល​អ្នក​ចង់​អនុវត្ត ។

កណ្តាល​​ X

បញ្ចូល​អុហ្វសិត​ផ្ដេក​ សម្រាប់​ពណ៌​ជម្រាល​ ។

កណ្តាល​​ Y

​បញ្ចូល​អុហ្វសិត​បញ្ឈរ​សម្រាប់​ពណ៌​ជម្រាល ។

មុំ

​បញ្ចូល​មុំ​បង្វិល​សម្រាប់​ពណ៌​ជម្រាល​ ។​

ស៊ុម

បញ្ចូល​តម្លៃ​ដែល​អ្នក​ចង់​លៃ​តម្រូវ​​ផ្ទៃ​ថ្លា​របស់​ពណ៌​ជម្រាល​ ។ តម្លៃ​លំនាំ​ដើម​គឺ​ ០% ។

តម្លៃ​ចាប់ផ្តើម

បញ្ចូល​តម្លៃ​ភាព​ថ្លា​សម្រាប់​ចំណុច​​ចាប់ផ្ដើម​​នៃ​ពណ៌​ជម្រាល ​ដែល​ 0% គឺ​ស្រអាប់​ខ្លាំង និង ១០០% គឺ​ថ្លា​ខ្លាំង

តម្លៃ​បញ្ចប់

បញ្ចូល​តម្លៃ​ភាព​ថ្លា​សម្រាប់​ចំណុច​បញ្ចប់​នៃ​ពណ៌​ជម្រាល ​ដែល​ 0% គឺ​ស្រអាប់​ខ្លាំង និង ១០០% គឺ​ថ្លា​ខ្លាំង ។

មើល​ជា​​​មុន

ប្រើ​ការ​មើល​ជា​មុន​ ដើម្បី​មើល​ការ​ផ្លាស់​ប្តូរ​របស់​អ្នក​ មុន​ពេល​អ្នក​អនុវត្ត​បែប​ផែន​ភាព​ថ្លា​ទៅ​ការ​បំពេញ​ពណ៌​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ។