ពណ៌​ជម្រាល

កំណត់​លក្ខណសម្បត្តិ​របស់​ពណ៌​ជម្រាល​មួយ​ ឬ​រក្សា​ទុក​ និង ផ្ទុក​បញ្ជី​ពណ៌​ជម្រាល ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Format - Area - Gradients tab


ប្រភេទ

ជ្រើស​ជម្រាល​ដែលអ្នក​ចង់​អនុវត្ត ។

កណ្តាល​​ X

បញ្ចូល​អុហ្វសិត​ផ្ដេក​សម្រាប់​ពណ៌​ជម្រាល ដែល​ 0%​ ត្រូវ​គ្នា​ទៅ​នឹង​ទី​តាំង​ផ្ដេក​បច្ចុប្បន្ន​នៃ​ពណ៌​ចំណុច​​បញ្ចប់​ក្នុង​ពណ៌​ជម្រាល ។ ពណ៌​ចំណុច​បញ្ចប់​គឺ​ជា​ពណ៌​ដែល​ត្រូវ​បាន​ជ្រើស​ក្នុង​ប្រអប់ ទៅ

កណ្តាល​​ Y

បញ្ចូល​អុហ្វសិត​បញ្ឈរ​សម្រាប់​ពណ៌​ជម្រាល ដែល 0% ត្រូវ​គ្នា​ទៅ​នឹង​ទីតាំង​បញ្ឈរ​បច្ចុប្បន្ន នៃ​ពណ៌​ចំណុច​បញ្ចប់​ក្នុង​ពណ៌​ជម្រាល ។ ពណ៌​ចំណុច​បញ្ចប់​គឺ​ជា​ពណ៌​ដែល​ត្រូវ​បាន​ជ្រើស​​​​​​ក្នុង​ប្រអប់ ទៅ

មុំ

បញ្ចូល​មុំ​បង្វិល​សម្រាប់​ពណ៌​ជម្រាល​ដែល​បាន​ជ្រើស ។

ស៊ុម

បញ្ចូល​តម្លៃ​ដែល​អ្នក​ចង់​លៃ​តម្រូវ​​ផ្ទៃ​របស់​ពណ៌​ចំណុច​ចុង​បញ្ចប់​នៅ​លើ​ពណ៌​ជម្រាល ។ ពណ៌​ចំណុច​ចុង​បញ្ចប់​គឺ​ជា​ពណ៌​ដែល​ត្រូវ​បាន​ជ្រើស​ក្នុង​ប្រអប់​ ទៅ

ពី

ជ្រើស​ពណ៌​មួយ​សម្រាប់​ចំណុច​ចាប់​ផ្តើម​នៃ​ពណ៌​ជម្រាល ។

បញ្ចូល​អាំងតង់ស៊ីតេ​សម្រាប់​ពណ៌​ក្នុង​ប្រអប់ ពី ដែល​ 0% ត្រូវ​គ្នា​ទៅ​នឹង​ពណ៌​ខ្មៅ និង​ 100 % ត្រូវ​គ្នា​ទៅ​នឹង​ពណ៌​ដែល​បាន​ជ្រើស ។

ទៅ

កំណត់​ពណ៌​សម្រាប់​ចំណុច​បញ្ចប់​របស់​ពណ៌​ជម្រាល ។

បញ្ចូល​អាំងតង់ស៊ីតេ​សម្រាប់​ពណ៌​ក្នុង​ប្រអប់ ទៅ ដែល​ 0% ត្រូវ​គ្នា​ទៅ​នឹង​ពណ៌​ខ្មៅ និង​ 100 % ត្រូវ​គ្នា​ទៅ​នឹង​ពណ៌​ដែល​បាន​ជ្រើស ។

បន្ថែម

បន្ថែម​ពណ៌​ជម្រាល​​ផ្ទាល់​ខ្លួន​មួយ​ទៅ​បញ្ជី​បច្ចុប្បន្ន​ ។ បញ្ជាក់​​លក្ខណសម្បត្តិ​របស់​​​ពណ៌​ជម្រាល​របស់​អ្នក​ និង​បន្ទាប់​មក​ចុច​ប៊ូតុង​នេះ ។

កែប្រែ

អនុវត្ត​លក្ខណៈ​សម្បត្តិ​ពណ៌​ជម្រាល​បច្ចុប្បន្ន​ទៅ​ពណ៌​ជម្រាល​ដែល​បាន​ជ្រើស​ ។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​រក្សា​ទុក​ពណ៌​ជម្រាល​​ក្រោម​ឈ្មោះ​ផ្សេង​មួយ ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​បន្ទាប់​ពី​ការ​អះអាង ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។