ទំព័រ

អនុញ្ញាត​ឲ្យ​អ្នក​​​កំណត់​ប្លង់​ទំព័រ​សម្រាប់​ឯកសារ​ទំព័រ​តែ​មួយ​ ឬ​ច្រើន​ ព្រម​ទាំង​ទ្រង់​ទ្រាយ​ក្រដាស​ និង ការ​បង់​លេខ​រៀង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ទំព័រ - ផ្ទាំង ទំព័រ

Choose Slide - Properties - Page tab (in LibreOffice Impress)

Choose Page - Properties - Page tab (in LibreOffice Draw)

Choose View - Styles - open context menu of an entry and choose Modify/New - Page tab


Page format tab page

​ការ​ជ្រើស​​​ផ្ទៃ​បោះពុម្ព​អតិបរមា​នៅ​លើ​ទំព័រ​មួយ​​

ទ្រង់​​ទ្រាយ​​​ក្រដាស

ជ្រើស​ទំហំ​ក្រដាស​ដែល​បាន​កំណត់​ជា​មុន​ពី​បញ្ជី​មួយ​ ឬ​កំណត់​ទ្រង់​ទ្រាយ​ក្រដាស​ផ្ទាល់​ខ្លួន ។

ទ្រង់ទ្រាយ

ជ្រើស​ទំហំ​ក្រដាស​ដែល​បាន​កំណត់​ជាមុន​មួយ​ ឬ​បង្កើត​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ ដោយ​បញ្ចូល​វិមាត្រ​សម្រាប់​ក្រដាស​ក្នុង​ កម្ពស់ និង ទទឹង

ទទឹង

បង្ហាញ​​ទទឹង​ទ្រង់ទ្រាយ​ក្រដាស​ដែល​បាន​ជ្រើស​ ។ ដើម្បី​កំណត់​​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​ទទឹង​មួយ​នៅ​ទី​នេះ ។​​

កម្ពស់

បង្ហាញ​កម្ពស់​របស់​ទ្រង់​ទ្រាយ​​ក្រដាស​ដែល​បាន​ជ្រើស​ ។ ដើម្បី​កំណត់​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​កម្ពស់​នៅ​ទី​នេះ ។​

បពា្ឈរ​

បង្ហាញ​ និង បោះពុម្ព​ឯកសារ​បច្ចុប្បន្ន​តាម​ទិស​ក្រដាស​បញ្ឈរ ។

ផ្ដេក

បង្ហាញ​ និង​ បោះពុម្ព​ឯកសារ​បច្ចុប្បន្ន​​ ដែល​មាន​ទិស​ក្រដាស​ផ្ដេក ។

ទិស​អក្សរ

ជ្រើស​ទិស​អត្ថបទ​ដែល​អ្នក​ចង់​ប្រើ​ក្នុង​ឯកសារ​របស់​អ្នក​ ។ ទិស​លំហូរ​អត្ថបទ​ "ពី​ស្តាំ​ទៅ​ឆ្វេង (បញ្ឈរ)" បង្វិល​ការ​កំណត់​ប្លង់​ទាំង​អស់​ទៅ​ស្តាំ​ ៩០​ដឺក្រេ លើក​លែង​តែ​បឋម​កថា​ និង បាត​កថា ។

ថាស​​ក្រដាស

ជ្រើស​ប្រភព​ក្រដាស​សម្រាប់​ម៉ាស៊ីន​បោះពុម្ព​របស់​អ្នក​ ។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​ផ្តល់​​ថាស​ក្រដាស​ផ្សេងៗ​គ្នា​ទៅ​រចនាប័ទ្ម​ទំព័រ​ផ្សេងៗ​ ។ ឧទាហរណ៍​ ផ្តល់​ថាស​ផ្សេង​មួយ​ទៅ​រចនាប័ទ្ម​ទំព័រ​ទី​មួយ​​ និង​ ផ្ទុក​ថាស​ជាមួយ​​ក្រដាសក្បាល​លិខិត​របស់​ក្រុម​ហ៊ុន ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។

រឹម​ទំព័រ

បញ្ជាក់​​តម្លៃ​ចន្លោះ​ដែល​ត្រូវ​ទុក​រវាង​គែម​របស់​ទំព័រ​ និង​ អត្ថបទ​ឯកសារ​ ។

ខាង​ឆ្វេង / ខាង​ក្នុង

បញ្ចូល​ចន្លោះ​សរុប​ ដែល​ត្រូវ​ទុក​រវាង​គែម​ខាង​ឆ្វេង​របស់​​ទំព័រ​ និង អត្ថបទ​ឯកសារ​ ។ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្លង់​ទំព័រ​ បាន​ឆ្លុះ បញ្ចូល​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​រឹម​ទំព័រ​​អត្ថបទ​​ខាង​ក្នុង​ និង ​គែម​ខាង​ក្នុង​របស់​ទំព័រ ។

ស្តាំ​/​ខាង​ក្រៅ

បញ្ចូល​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​គែម​​ខាង​ស្តាំ​របស់​ទំព័រ​ និង​ អត្ថបទ​ឯកសារ​ ។ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្លង់ទំព័រ​ បាន​ឆ្លុះ បញ្ចូល​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​រឹម​អត្ថបទ​ខាង​ក្រៅ​ និង គែម​ខាង​ក្រៅ​របស់​ទំព័រ​ ។​

កំពូល

​​បញ្ចូល​តម្លៃ​​ចន្លោះ​​ដែល​ត្រូវ​ទុក​រវាង​គែម​ខាង​លើ​នៃ​ទំព័រ​ និង​ អត្ថបទ​ឯកសារ​ ។​

បាត

បញ្ចូល​តម្លៃ​ចន្លោះ​ ​ដែល​ត្រូវ​ទុក​រវាង​គែម​ទំព័រ​ និង អត្ថបទ​ឯកសារ ។

ការ​កំណត់​ប្លង់

ទ្រង់ទ្រាយ

ជ្រើស​ទ្រង់ទ្រាយ​ដាក់​លេខ​ទំព័រ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​រចនា​ប័ទ្ម​ទំព័រ​បច្ចុប្បន្ន ។\