អ្នក​រៀប​ចំ

កំណត់​ជម្រើស​សម្រាប់​រចនាប័ទ្ម​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ទំព័រ - ផ្ទាំង អ្នក​រៀបចំ

Choose View - Styles - open context menu of an entry and choose Modify/New - Organizer tab


ឈ្មោះ

បង្ហាញ​ឈ្មោះ​របស់​រចនាប័ទ្ម​ដែល​បានជ្រើស​ ។ ប្រសិន​បើ​អ្នក​កំពុង​បង្កើត​ ឬ​កែប្រែ​រចនាប័ទ្ម​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​រចនាប័ទ្ម​ ។ អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​រចនាប័ទ្ម​ ដែល​បាន​កំណត់​ជា​មុន​មួយ​បាន​ទេ ។​

រចនាប័ទ្ម​បន្ទាប់

ជ្រើស​​រចនាប័ទ្មដែល​មាន​ស្រាប់​មួយ​ ​ដែល​អ្នក​​ចង់​ធ្វើ​តាម​រចនាប័ទ្ម​ក្នុង​ឯកសារ​របស់​អ្នក​ ។ សម្រាប់​រចនាប័ទ្ម​​កថាខណ្ឌ​​​ រចនាប័ទ្ម​បន្ទាប់​​ត្រូវ​បាន​អនុវត្ត​ទៅ​កថាខណ្ឌ​ដែល​ត្រូវ​បាន​បង្កើត​ពេល​អ្នក​ចុច​បញ្ចូល​ (Enter) ។ សម្រាប់​រចនាប័ទ្ម​ទំព័រ​ រចនាប័ទ្ម​បន្ទាប់​ត្រូវ​បាន​អនុវត្ត​ពេល​ទំព័រ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ ។

បាន​ត​ភ្ជាប់​ជា​មួយ

ជ្រើស​រចនាប័ទ្ម​ដែល​មាន​ស្រាប់​ ដែល​អ្នក​​ចង់​ធ្វើ​ជា​គោល​រចនាប័ទ្ម​ថ្មី​ ឬ​ជ្រើស​ទទេ​ដើម្បី​កំណត់​រចនាប័ទ្ម​ផ្ទាល់​ខ្លួន​របស់​អ្នក​ ។

ប្រភេទ

បង្ហាញ​ប្រភេទ​សម្រាប់​រចនាប័ទ្ម​បច្ចុប្បន្ន​ ។ ប្រសិន​បើ​អ្នក​កំពុង​បង្កើត​ ឬ​កែប្រែ​រចនាប័ទ្ម​ថ្មី​មួយ​ ជ្រើស'រចនាប័ទ្ម​​ផ្ទាល់​ខ្លូន' ពី​បញ្ជី ។

រូប​តំណាង​ចំណាំ

អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ប្រភេទ​សម្រាប់​​រចនាប័ទ្ម​ដែល​បាន​កំណត់​ជា​មុន​ ។


មាន

ពិពណ៌នា​ការ​ធ្វើ​ទ្រង់​ទ្រាយ​ដែល​ទាក់​ទង​ និង ដែល​បាន​ប្រើ​ក្នុង​រចនាប័ទ្ម​បច្ចុប្បន្ន​ ។

ផ្តល់​តម្លៃ​គ្រាប់​ចុច​​ផ្លូវ​កាត់

បើក​ទំព័រ​ផ្ទាំង ឧបករណ៍ - ប្តូរ​តាម​បំណង - ក្តារ​ចុច ដែល​អ្នក​​អាច​ផ្តល់​គ្រាប់​ចុច​ផ្លូវ​កាត់​ទៅ​ឲ្យ​រចនាប័ទ្ម​បច្ចុប្បន្ន ។