តម្រឹម

កំណត់​តម្រឹម​របស់​កថាខណ្ឌ​ដែល​ទាក់​ទង​ទៅ​នឹង​រឹម​របស់ទំព័រ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - កថា​ខណ្ឌ - ផ្ទាំង តម្រឹម

Choose View - Styles - open context menu of an entry and choose Modify/New - Alignment tab


​តម្រឹម

កំណត់​ជម្រើស​តម្រឹម​សម្រាប់​កថា​ខណ្ឌ​បច្ចុប្បន្ន​ ។

ឆ្វេង

តម្រឹម​កថាខណ្ឌ​ទៅ​រឹម​ទំព័រ​ខាង​ឆ្វេង​ ។​ ប្រសិន​បើ​ការ​គាំទ្រ​ភាសា​អាស៊ី​ប្រើ​បាន​ ជម្រើស​នេះ​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ថា​ ឆ្វេង​/កំពូល ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​ឆ្វេង

ស្តាំ

តម្រឹម​កថាខណ្ឌ​ទៅ​រឹម​ទំព័រ​ស្តាំ ។​ ប្រសិន​បើ​ការ​គាំទ្រ​ភាសា​អាស៊ី​ប្រើ​បាន​ ជម្រើស​នេះ​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ថា​ ស្តាំ/បាត ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​ស្តាំ

តម្រឹម​កណ្តាល

តម្រឹម​មាតិកា​​របស់​​កថាខណ្ឌ​ទៅ​កណ្តាល​ ​នៅ​លើ​ទំព័រ ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​សង​ខាង

តម្រឹម​កថាខណ្ឌ​ទៅ​ខាង​ឆ្វេង​ និង ខាង​ស្តាំ​រឹម​ទំព័រ ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

តម្រឹម​សង​ខាង

លក្ខណសម្បត្តិ

ទិស​អក្សរ

បញ្ជាក់​ទិស​អត្ថបទ​សម្រាប់កថាខណ្ឌ​ដែល​ប្រើ​ប្លង់​អត្ថបទ​ស្មុគស្មាញ (CTL) ។ លក្ខណៈពិសេស​នេះ​អាច​ប្រើ​បាន ប្រសិនបើ​ប្លង់​អត្ថបទ​ស្មុគស្មាញ​ត្រូវ​បានបើក ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។