ផ្ទាំង

កំណត់​ទីតាំង​ឈប់​ថេប​ក្នុង​បឋមកថា ។

ប្រសិន​បើ​អ្នក​ចង់​ អ្នក​ក៏​អាច​ប្រើ​បន្ទាត់​ដើម្បី​កំណត់​ទី​តាំង​ផ្ទាំង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - កថា​ខណ្ឌ - ផ្ទាំង ថេប

Choose View - Styles - open context menu of an entry and choose Modify/New - Tabs tab

ចុច​ទ្វេ​ដង​លើ​បន្ទាត់


ទីតាំង

ជ្រើស​ប្រភេទ​ឈប់​ថេប​មួយ​ បញ្ចូល​រង្វាស់​ថ្មី​មួយ​ និង​បន្ទាប់​មក​ចុច​ ថ្មី។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​ក៏​អាច​បញ្ជាក់​​ឯកតា​រង្វាស់ ​ដើម្បី​ប្រើ​​សម្រាប់​ថេប​ (ស.ម. សម្រាប់​​សង់ទីម៉ែត្រ​ ឬ​" សម្រាប់​អ៊ិន្ឈ៍​)។ ថេប​ដែល​មាន​ស្រាប់​ទៅ​ខាង​ឆ្វេង​នៃ​ថេប​ទីមួយ​ ដែល​​អ្នកបាន​​កំណត់​ត្រូវ​យក​ចេញ​ ។​

ប្រភេទ

ជ្រើស​ប្រភេទ​ឈប់​ថេប​ ដែល​អ្នក​ចង់​កែ​ប្រែ ។

ឆ្វេង

ឈ្មោះ​​​​​ឈប់ថេប​​នេះ​គឺ​ ឆ្វេង/កំពូល ប្រសិន​បើ​ការ​គាំទ្រ​ភាសា​អាស៊ី​​ប្រើ​បាន​ ។

តម្រឹម​គែម​ខាង​ឆ្វេង​នៃ​អត្ថបទ​ទៅ​​ឈប់ថេប​ និង​ពង្រីក​អត្ថបទ​ទៅ​ខាង​​ស្តាំ ។

ស្តាំ

ឈ្មោះ​​​ឈប់​​ថេប​​នេះ​គឺ​ ស្តាំ/បាត ប្រសិន​បើ​ការ​គាំទ្រ​ភាសា​អាស៊ី​ប្រើ​បាន ។

តម្រឹម​គែម​ខាង​ស្តាំ​នៃ​អត្ថបទ​ទៅ​ផ្ទាំង​ឈប់​ និង​ ពង្រីក​អត្ថបទ​នៅ​​ខាង​ឆ្វេង​នៃ​​ឈប់​ថេប ។

តម្រឹម​កណ្តាល​​

តម្រឹម​កណ្តាល​នៃ​អត្ថបទ​ទៅ​​ឈប់​ថេប ។

ទសភាគ

តម្រឹម​ចំនួន​ទសភាគ​​មួយ​ទៅ​កណ្តាល​នៃ​ឈប់​ថេប និង អត្ថបទ​ទៅ​ខាង​ឆ្វេង​នៃ​ថេប ។

តួ​អក្សរ

បញ្ចូល​តួ​អក្សរ​មួយ​ ដែល​អ្នក​ចង់​ឲ្យ​ផ្ទាំង​ទសភាគ​ប្រើ​​​ជា​សញ្ញា​ក្បៀស​មួយ ។

បំពេញ​តួអក្សរ

បញ្ជាក់​​តួ​អក្សរ​​​ដែល​ត្រូវ​ប្រើ​​ជា​​អ្នក​នាំ​ទៅ​ខាង​ឆ្វេង​នៃ​ឈប់​ថេប ។

គ្មាន

បញ្ចូល​តួ​អក្សរ​មិន​បំពេញ​ ឬ​យក​តួ​អក្សរ​បំពេញ​ដែល​មាន​ស្រាប់​​ចេញ​​ទៅ​ខាង​ឆ្វេង​​​ឈប់​ថេប​​ ។

.......

បំពេញ​ចន្លោះ​ទទេ​នៅ​​​ខាង​ឆ្វេង​នៃ​ឈប់​​ថេប​​ដោយ​សញ្ញា​ចុចៗ ។

------

បំពេញ​ចន្លោះ​ទទេ​នៅ​​​ខាង​ឆ្វេង​នៃ​ឈប់​ថេប​​ដោយ​សញ្ញា​ដាច់ៗ ។

______

អូស​បន្ទាត់​ដើម្បី​បំពេញ​ចន្លោះ​ទទេ​នៅ​ខាង​ឆ្វេង​ឈប់​ថេប ។

តួ​អក្សរ

អនុញ្ញាត​ឲ្យ​អ្នក​បញ្ជាក់​​តួ​អក្សរ​មួយ​ដើម្បី​បំពេញ​ចន្លោះ​ទទេ​នៅ​ខាង​ឆ្វេង​ឈប់​ថេប ។

ថ្មី

បន្ថែម​ផ្ទាំង​ឈប់​ដែល​អ្នក​បាន​កំណត់​ទៅ​កថាខណ្ឌ​បច្ចុប្បន្ន​ ។

ជម្រះ​ទាំង​អស់

យក​ចេញ​ផ្ទាំង​បញ្ឈប់​ទាំងអស់​ដែល​អ្នក​កំណត់​ក្រោម ទីតាំង ។ កំណត់​ផ្ទាំង​បញ្ឈប់ ឆ្វេង នៅ​ចន្លោះ​ពេល​ទៀតទាត់​ជា​ផ្ទាំង​បញ្ឈប់​លំនាំ​ដើម ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​ដោយ​មិន​ត្រូវ​ការ ​ការ​អះអាង ។