ចូល​បន្ទាត់ និង​ គម្លាត

កំណត់​ជម្រើស​ចូល​បន្ទាត់​ និង​ គម្លាត​សម្រាប់​កថាខណ្ឌ

រូប​តំណាង​ចំណាំ

ដើម្បី​ផ្លាស់​ប្តូរ​ឯកតា​រង្វាស់​ដែល​បាន​ប្រើ​នៅ​ក្នុង​ប្រអប់​នេះ ជ្រើស​ - LibreOffice Writer - ទូទៅ​ រួច​ជ្រើស​ឯកតា​រង្វាស់​ថ្មី​នៅ​ក្នុង​ផ្ទៃ​ ការ​កំណត់ ។


​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - កថា​ខណ្ឌ - ផ្ទាំង ចូល​បន្ទាត់ & គម្លាត

Choose View - Styles - open context menu of an entry and choose Modify/New - Indents & Spacing tab


ចូល​បន្ទាត់

បញ្ជាក់​​តម្លៃ​​ចន្លោះ​ដែល​ត្រូវ​ទុក​​រវាង​រឹម​ទំព័រ​ខាង​ឆ្វេង និង ខាង​ស្តាំ​ និង​ កថាខណ្ឌ ។

មុន​អត្ថបទ

បញ្ចូល​តម្លៃ​​គម្លាត ដែល​​អ្នក​ចង់​ចូល​កថាខណ្ឌ​ពី​រឹម​ទំព័រ ។ បើ​អ្នក​​​ចង់​ឲ្យ​កថាខណ្ឌ​ពង្រីក​ទៅ​ក្នុង​រឹម​ទំព័រ សូម​បញ្ចូល​ចំនួន​អវិជ្ជមាន ។ ក្នុង​ភាសា​ដែល​វាយ​ពី​ឆ្វេង​ទៅ​​ស្តាំ គែម​ខាង​ឆ្វេង​នៃ​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់ ដោយ​គោរព​តាម​រឹម​ទំព័រ​ឆ្វេង ។ ​ក្នុង​ភាសា​ដែល​វាយ​ពី​ស្តាំ​ទៅ​ឆ្វេង គែម​ខាង​ស្តាំ​នៃ​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់ ដោយ​គោរព​តាម​រឹម​ទំព័រ​ស្តាំ ។

បន្ទាប់​ពី​អត្ថបទ

បញ្ចូល​តម្លៃ​ចន្លោះ​​ដែល​អ្នក​ចង់​ឲ្យ​កថាខណ្ឌ​ចូល​បន្ទាត់​ពី​រឹម​ទំព័រ​​ ។ ប្រសិន​បើ​អ្នក​ចង់​​ឲ្យ​កថាខណ្ឌ​ពង្រីក​ទៅ​ក្នុង​រឹម​ទំព័រ​ សូម​បញ្ចូល​ចំនួន​អវិជ្ជមាន​មួយ ។ ក្នុង​ភាសា​ឆ្វេង​ទៅ​ស្តាំ គែម​ខាង​ស្តាំ​របស់​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់​​គោរព​តាម​រឹម​ទំព័រ​ខាង​ស្តាំ ។ ក្នុង​ភាសា​ស្តាំ​ទៅ​ឆ្វេង​ គែម​ខាង​ឆ្វេង​របស់​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់​​គោរព​​តាម​រឹម​ទំព័រ​ខាង​ឆ្វេង​ ។

បន្ទាត់​ទី​មួយ

ចូល​បន្ទាត់​ បន្ទាត់​ដំបូង​​របស់​កថាខណ្ឌ​​តាម​ចំនួន​ដែល​អ្នក​បញ្ចូល ។ ដើម្បីបង្កើត​ការ​ព្យួរចូលបន្ទាត់ បញ្ចូល​តម្លៃ​វិជ្ជមាន "មុខ​អត្ថបទ" និង​តម្លៃអវិជ្ជមាន​ "បន្ទាត់ដំបូង" ។ ដើម្បី​ចូល​បន្ទាត់​ បន្ទាត់ដំបូង​នៃ​កថាខណ្ឌ​ដែលប្រើ​លេខរៀង និង​ចំណុច ជ្រើស "ទ្រង់ទ្រាយ - ចំណុច និង​លេខ - ទីតាំង" ។

គម្លាត

បញ្ជាក់​​ចំនួន​ចន្លោះ​​ ដែល​ត្រូវ​ទុក​រវាង​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

ខាង​លើ​កថាខណ្ឌ

បញ្ចូល​តម្លៃ​​ចន្លោះ​ ដែល​អ្នក​​ចង់​ទុក​​ខាង​លើ​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

ក្រោម​កថាខណ្ឌ

បញ្ចូលតម្លៃ​​ចន្លោះ​​ដែល​អ្នក​ចង់​ទុក​​ពី​ក្រោម​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

កុំ​បន្ថែម​​ដកឃ្លា​នៅ​ចន្លោះ​កថាខ័ណ្ឌ​ដែល​មាន​រចនាប័ទ្ម​ដូចគ្នា

ធ្វើឲ្យ​មាន​ដកឃ្លា​មុន ឬ​បន្ទាប់ពី​កថាខណ្ឌ​នេះ មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ខាងមុខ ឬ​ខាងក្រោយ​កថាខណ្ឌ​ដែល​មាន​រចនាប័ទ្ម​ដូចគ្នា​ទេ។

គម្លាត​​​បន្ទាត់

បញ្ជាក់​​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​បន្ទាត់​របស់​អត្ថបទ​​ក្នុង​កថាខណ្ឌ ។​

តែ​មួយ

អនុវត្ត​គម្លាត​​តែ​មួយ​បន្ទាត់​ទៅ​កថាខណ្ឌ​បច្ចុប្បន្ន​ ។ នេះ​គឺ​ជា​ការ​កំណត់​លំនាំ​ដើម​ ។

​បន្ទាត់​ ១.៥

កំណត់​គម្លាត​បន្ទាត់​ទៅ ១ .៥ បន្ទាត់ ។

ទ្វេ

កំណត់​គម្លាត​បន្ទាត់​ទៅ ២ បន្ទាត់ ។

សមាមាត្រ

ជ្រើស​ជម្រើស​នេះ ហើយ​បន្ទាប់​មក​បញ្ចូល​តម្លៃ​ភាគ​រយ​ក្នុង​ប្រអប់ ដែល​ ១០០% ត្រូវ​គ្នា​ទៅ​នឹង​គម្លាត​បន្ទាត់​តែ​មួយ ។

យ៉ាង​ហោច​ណាស់

កំណត់​គម្លាត​បន្ទាត់​អប្បបរមា​​ទៅ​តម្លៃ​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​​បើ​អ្នក​ប្រើ​ទំហំ​ពុម្ព​អក្សរ​​ខុសគ្នា​ក្នុង​កថាខណ្ឌ​មួយ​ គម្លាត​បន្ទាត់​ត្រូវ​បាន​លៃតម្រូវ​ដោយ​ស្វ័យ​ប្រវត្តិ​​ទៅ​ទំហំ​ពុម្ពអក្សរ​ដែល​ធំ​ជាង​​គេ​ ។ ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​​គម្លាត​ដូច​គ្នា​សម្រាប់​បន្ទាត់​ទាំងអស់​ បញ្ជាក់​​ក្នុង​ យ៉ាង​ហោច​​ ដែល​ត្រូវ​​នឹង​ទំហំ​ពុម្ពអក្សរ​ដែល​ធំ​ជាង​គេ ។


នាំ​មុខ

កំណត់​កម្ពស់​​​ចន្លោះ​បញ្ឈរ​​ ដែល​ត្រូវ​បាន​បញ្ចូល​រវាង​បន្ទាត់​ពីរ​ ។

នៃ​

បញ្ចូល​តម្លៃ​ដែល​ត្រូវ​ប្រើ​សម្រាប់​គម្លាត​បន្ទាត់ ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។