លេខ​/​ទ្រង់​ទ្រាយ

បញ្ជាក់​ជម្រើស​ធ្វើ​ទ្រង់ទ្រាយ​សម្រាប់​ក្រឡា​ដែល​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ សម្រាប់​ក្បាល​ជួរ​ឈរ​មួយ​ក្នុង​តារាង​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​បើក - ជ្រើស ទ្រង់ទ្រាយ​ជួរ​ឈរ - ផ្ទាំង ទ្រង់ទ្រាយ

ជ្រើស ទ្រង់ទ្រាយ - អ័ក្ស - អ័ក្ស Y - ផ្ទាំង ចំនួន (ឯកសារ​គំនូស​តាង)

ក៏​ដូច​ជា​ប្រអប់ ទ្រង់ទ្រាយ​លេខ សម្រាប់​តារាង និង​វាល​ក្នុង​ឯកសារ​អត្ថបទ ៖ ជ្រើស ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​លេខ ឬ​ជ្រើស បញ្ចូល - វាល​ - ផ្សេង​ទៀត - ផ្ទាំង អថេរ និង​ជ្រើស "ទ្រង់ទ្រាយ​បន្ថែម" ក្នុង​បញ្ជី ទ្រង់ទ្រាយ


ប្រភេទ

ជ្រើស​ប្រភេទ​ពី​បញ្ជី រួច​ជ្រើស​រចនាប័ទ្ម និង​ទ្រង់ទ្រាយ​នៅ​ក្នុង​ប្រអប់ ទ្រង់ទ្រាយ

ទ្រង់ទ្រាយ

ជ្រើស​របៀប​ដែល​អ្នក​ចង់​ឲ្យ​មាតិកា​ក្រឡា​បង្ហាញ។ កូដ​សម្រាប់​ជម្រើស​ដែល​បាន​ជ្រើស​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ កូដ​ទ្រង់ទ្រាយ

ប្រអប់​បញ្ជី​ប្រភេទ​រូបិយវត្ថុ

ជ្រើស​រូបិយប័ណ្ណ រួច​រមូរ​ឡើង​ទៅ​លើ​នៃ​បញ្ជី ទ្រង់ទ្រាយ ដើម្បី​មើល​ជម្រើស​ទ្រង់ទ្រាយ​រូបិយប័ណ្ណ។

រូប​តំណាង​ចំណាំ

កូដ​ទ្រង់​ទ្រាយ​សម្រាប់​រូបិយប័ណ្ណ​ ប្រើ​សំណុំ​បែប​បទ​ [$xxx-nnn] ដែល​ xxx គឺ​ជា​និមិត្តសញ្ញា​រូបិយប័ណ្ណ និង​ nnn ជា​លេខ​កូដ​ប្រទេស ។ និមិត្តសញ្ញា​ធានាគារ​ពិសេស​ ដូច​ជា​ EUR (សម្រាប់ អឺរ៉ូ) មិន​ត្រូវ​ការ​លេខ​កូដ​ប្រទេស​ទេ​ ។ ទ្រង់​ទ្រាយ​រូបិយប័ណ្ណ​មិន​អាស្រ័យ​លើ​ភាសា​ដែល​អ្នក​ជ្រើស​ក្នុង​ប្រអប់​ ភាសា


ភាសា

បញ្ជាក់​ការ​កំណត់​ភាសា​សម្រាប់ ដែល​បាន​ជ្រើស។ បើ​កំណត់​ភាសា​ថា Automatic, LibreOffice ស្វ័យប្រវត្តិ គឺ​វា​នឹង​អនុវត្ត​ទ្រង់ទ្រាយ​លេខ​ដែល​តាម​ភាសា​លំនាំដើម​របស់​ប្រព័ន្ធ។ ជ្រើស​ភាសា​ណាមួយ​ដើម្បី​ចង​ការ​កំណត់​សម្រាប់ ដែល​បាន​ជ្រើស។

ការ​កំណត់​ភាសា​ ធានា​​ថា​​ទ្រង់​ទ្រាយ​កាលបរិច្ឆេទ​ និង រូបិយប័ណ្ណ​ត្រូវ​បាន​​ការ​ពារ​ទាំង​នៅ​ពេល​ដែល​ឯកសារ​ត្រូវ​បាន​បើក​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​​​​មួយ ​ដែល​​ប្រើ​ការ​កំណត់​ភាសា​លំនាំ​ដើម​ផ្សេង​គ្នា​មួយ ។

ទ្រង់ទ្រាយ​ប្រភាព​

ប្រើ​ទ្រង់ទ្រាយ​លេខ​ដូចគ្នា​ពេល​ក្រឡា​មាន​ទិន្នន័យ​សម្រាប់​តារាង។

ជម្រើស

បញ្ជាក់​​ជម្រើស​សម្រាប់​ទ្រង់​ទ្រាយ​​ដែល​បាន​ជ្រើស ។

ខ្ទង់​ទសភាគ

បញ្ចូល​ចំនួន​ខ្ទង់​ទសភាគ​ដែល​អ្នក​ចង់​បង្ហាញ។

Denominator places

With fraction format, enter the number of places for the denominator that you want to display.

នាំ​​មុខ​​ដោយ​សូន្យ

បញ្ចូល​ចំនួន​លេខ​សូន្យ​ដែល​ត្រូវ​បង្ហាញ​នៅ​ខាងមុខ​សញ្ញា​ក្បៀស។

ចំនួន​​អវិជ្ជមាន​ពណ៌​ក្រហម

ប្ដូរ​ពណ៌​ពុម្ពអក្សរ​នៃ​លេខ​អវិជ្ជមាន​ទៅ​ពណ៌ក្រហម។

អ្នក​បំបែក​ខ្ទង់​ពាន់

បញ្ចូល​សញ្ញា​បំបែក​រវាង​ខ្ទង់​ពាន់។ ប្រភេទ​សញ្ញា​បំបែក​ដែល​ប្រើ​គឺ​អាស្រ័យ​តាម​ការ​កំណត់​ភាសា​របស់​អ្នក។

Engineering notation

With scientific format, Engineering notation ensures that exponent is a multiple of 3.

កូដ​​ទ្រង់​ទ្រាយ

Displays the number format code for the selected format. You can also enter a custom format. The following options are only available for user-defined number formats.

បន្ថែម

បន្ថែម​ចំនួន​កូដ​ទ្រង់ទ្រាយ​ដែល​អ្នក​បាន​បញ្ចូល​នៅ​ក្នុង​ប្រភេទ​ដែល​បាន​កំណត់​ដោយ​អ្នកប្រើ។

លុប

លុប​ទ្រង់ទ្រាយ​លេខ​ដែល​បាន​ជ្រើស។ ការ​ផ្លាស់ប្ដូរ​នឹង​មាន​ប្រសិទ្ធិភាព​បន្ទាប់ពី​អ្នក​ចាប់ផ្ដើម LibreOffice ឡើងវិញ។

កែ​សម្រួល​មតិយោបល់

បន្ថែម​មតិយោបល់​ចំពោះ​ទ្រង់ទ្រាយ​លេខ​ដែល​បាន​ជ្រើស។

ដាក់​ឈ្មោះ​បន្ទាត់

បញ្ចូល​មតិយោបល់​សម្រាប់​ទ្រង់ទ្រាយ​លេខ​ដែល​បាន​ជ្រើស រួច​ចុច​ខាងក្រៅ​ប្រអប់។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។