បញ្ជាក់​ការ​ធ្វើ​ទ្រង់ទ្រាយ​ និង ពុម្ព​អក្សរ​ ដែល​អ្នក​ចង់​អនុវត្ត ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - តួ​អក្សរ - ផ្ទាំង ពុម្ព​អក្សរ

Choose View - Styles - open context menu of an entry and choose Modify/New - Font tab

បើក​ម៉ឺនុយ​បរិបទ​នៃ​ក្បាល​ជួរ​ដេក​ក្នុង​តារាង​មូលដ្ឋាន​ទិន្នន័យ​មួយ - ជ្រើស ទ្រង់ទ្រាយ​តារាង - ផ្ទាំង ពុម្ព​អក្សរ

ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ផ្ទាំង តួ​អក្សរ (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - តាង - ផ្ទាំង តួ​អក្សរ (ឯកសារ​គំនូស​តាង)

ជ្រើស ទ្រង់ទ្រាយ - អ័ក្ស - ផ្ទាំង តួ​អក្សរ (ឯកសារ​គំនូស​តាង)


ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​អនុវត្ត​ទៅ​ជម្រើស​បច្ចុប្បន្ន​ ទៅ​ពាក្យ​ទាំង​មូល​ដែល​មាន​ទស្សន៍​ទ្រនិច​ ឬ​ទៅ​អត្ថបទ​ថ្មី​ដែល​អ្នក​វាយ​បញ្ចូល​ ។

អាស្រ័យ​លើ​ការ​កំណត់​ភាសា​របស់អ្នក​ អ្នក​អាច​ផ្លាស់​ប្តូរ​​ការ​ធ្វើ​ទ្រង់​ទ្រាយ​សម្រាប់​ប្រភេទ​ពុម្ព​អក្សរ​​ដូច​ខាង​ក្រោម​នេះ ៖

រូប​តំណាង​ចំណាំ

ដើម្បី​បើក​ការគាំទ្រ​សម្រាប់​ប្លង់​អត្ថបទស្មុគ្រ​ស្មាញ​ និង​សំណុំ​តួអក្សរ​អាស៊ី ជ្រើស​ - ការកំណត់​ភាសា​ - ភាសា​ រួច​ជ្រើស​ប្រអប់​ បើក​ នៅ​ក្នុង​ផ្ទៃ​ដែល​ត្រូវ​គ្នា ។


Font dialog

ពុម្ព​អក្សរ

បញ្ចូល​ឈ្មោះ​ពុម្ពអក្សរ​បាន​ដំឡើង​ដែល​អ្នក​ចង់​ប្រើ ឬ​ជ្រើស​ពុម្ពអក្សរ​ពី​បញ្ជី។

អ្នក​អាច​ឃើញ​ឈ្មោះ​ពុម្ពអក្សរ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​នៅ​ក្នុង​ពុម្ពអក្សរ​រៀងខ្លួនៗ​របស់​ពួកវា ប្រសិនបើ​អ្នក​គូស​ធីក​វាល មើល​​ជា​មុន​ក្នុង​បញ្ជី​ពុម្ពអក្សរ នៅ​ក្នុង LibreOffice - មើល នៅ​ក្នុង​ប្រអប់​ជម្រើស ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

ឈ្មោះ​ពុម្ព​អក្សរ​

លក្ខណៈ​អក្សរ

ជ្រើស​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​អនុវត្ត។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

រូបតំណាង

ដិត

រូបតំណាង

ទ្រេត

ទំហំ

បញ្ចូល ឬ​ជ្រើស​ទំហំ​ពុម្ពអក្សរ​ដែល​អ្នក​ចង់​អនុវត្ត។ សម្រាប់​ពុម្ពអក្សរ​ដែល​អាច​ធ្វើ​​មាត្រដ្ឋាន​បាន អ្នក​អាច​បញ្ចូល​តម្លៃ​ទសភាគ។

ប្រសិន​បើ​​អ្នក​កំពុង​បង្កើត​រចនាប័ទ្ម​មួយ​ដែល​មាន​មូល​ដ្ឋាន​លើ​រចនាប័ទ្ម​មួយ​ផ្សេង​ទៀត អ្នក​អាច​បញ្ចូល​តម្លៃ​ជា​ភាគ​រយ​ ឬ​តម្លៃ​ជា​ចំណុច​ (​ឧទាហរណ៍​ -2pt ឬ +5pt) ។

រូបតំណាង​នៅ​លើ​របារ​ទ្រង់ទ្រាយ ៖

ភាសា

កំណត់​ភាសា​ដែល​កម្មវិធីពិនិត្យអក្ខរាវិរុទ្ធ​ប្រើ​សម្រាប់​អត្ថបទ​ដែល​បានជ្រើស ឬ​អត្ថបទ​ដែល​អ្នក​វាយ ។ ម៉ូឌុល​ភាសា​ដែល​មាន​មាន​សញ្ញា​សម្គាល់​នៅ​ខាង​មុខ ។

ប្រសិនបើ​បញ្ជី​ភាសា​មាន​ប្រអប់​បន្សំ​ដែល​អាច​កែសម្រួល​បាន, អ្នក​អាច​បញ្ចូល valid ស្លាក​ភាសា BCP 47 ប្រសិនបើ​ភាសា​ដែល​អ្នក​ចង់​កំណត់​មិន​មាន​ពី​បញ្ជី​​​ដែល​អាច​ជ្រើស​បាន។

សម្រាប់​ព័ត៌មាន​លម្អិត​ស្លាក​ភាសា​ សូម​មើល​ជម្រើស​ សម្រាប់​អ្នក​ប្រើ នៅ​លើ​បណ្ដាញ langtag.net

រូប​តំណាង​ព្រមាន

ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​សម្រាប់​ភាសា​ដែលបានជ្រើស​មាន​មុខងារ​តែ​នៅពេល​ដែល​អ្នកបានដំឡើង​ម៉ូឌុល​ភាសា​ដែល​ទាក់ទង ។ ធាតុ​ភាសា​មួយ​នឹង​មាន​សញ្ញា​ធីក​ពី​មុខ​វា បើ​ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​សម្រាប់​ភាសា​នេះ ។


មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។