របារ​ពណ៌

បង្ហាញ ឬ​លាក់ របារ​ពណ៌ ។ ដើម្បី​កែប្រែ ឬ​ប្ដូរ​តារាង​ពណ៌​ដែល​ត្រូវ​បាន​បង្ហាញ ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ ហើយ​បន្ទាប់​មក​ចុច​ផ្ទាំង ពណ៌ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស មើល - របារ​ឧបករណ៍ - របារ​ពណ៌


ចុច​ពណ៌​ដែល​អ្នក​ចង់​ប្រើ ។ ដើម្បី​ប្ដូរ​ពណ៌​បំពេញ​របស់​វត្ថុ​មួយ​ក្នុង​ឯកសារ​បច្ចុប្បន្ន ជ្រើស​វត្ថុ ហើយ​​បន្ទាប់​មក​ចុច​ពណ៌​មួយ ។ ដើម្បី​ប្ដូរ​ពណ៌​បន្ទាត់​របស់​វត្ថុ​ដែល​បាន​ជ្រើស ចុច​ប៊ូតុង​កណ្ដុរ​ស្ដាំ​លើ​ពណ៌​មួយ ។ ដើម្បី​ប្ដូរ​ពណ៌​របស់​អត្ថបទ​ក្នុង​វត្ថុ​អត្ថបទ ចុច​ទ្វេដង​លើ​វត្ថុ​អត្ថបទ ជ្រើស​អត្ថបទ ហើយ​បន្ទាប់​មក​ចុច​ពណ៌​មួយ ។

អ្នក​ក៏​អាច​អូស​ពណ៌​​មួយ​ពី​ របារ​ពណ៌ និង​ ទម្លាក់​វា​​ក្នុង​វត្ថុ​គំនូរ​នៅ​លើ​ស្លាយ​របស់​អ្នក​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ផ្ដាច់ របារ​ពណ៌ ចុច​លើ​ផ្ទៃ​ពណ៌​ប្រផេះ​របស់​របារ​ឧបករណ៍ ហើយ​បន្ទាប់​មក​អូស ។ ដើម្បី​ភ្ជាប់ របារ​ពណ៌ ឡើង​វិញ អូស​របារ​ចំណងជើង​របស់​របារ​ឧបករណ៍​ទៅ​គែម​របស់​បង្អួច ។