មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

Insert, delete, edit, and organize records in the bibliography database.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឧបករណ៍ - មូលដ្ឋាន​ទិន្នន័យ​គន្ថ​និទ្ទេស


រូប​តំណាង​ចំណាំ

ប្រសិន​បើវាល​​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​របស់​អ្នក​បាន​តែ​អាន​ សូម​ប្រាកដ​ថា​ប្រភព​ទិន្នន័យ​ត្រូវ​បាន​បិទ ។


មូលដ្ឋាន​ទិន្នទ័យ​​គន្ថនិទ្ទេស​ដែលល​បាន​ផ្គត់​ផ្គង​​មាន​កំណត់​ត្រា​គំរូ​របស់​​​សៀវភៅ​​អំព  ។

ប្រើ​របារ​ឧបករណ៍​ដើម្បី​ជ្រើស​តារាង​មួយ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស ដើម្បី​ស្វែង​រក​កំណត់​ត្រា ឬ​ដើម្បី​តម្រៀប​កំណត់ត្រា​ដោយ​ប្រើ​តម្រង ។

ការ​បញ្ចូល​កំណត់​ត្រា​ថ្មី​មួយ

ដើម្បី​បង្កើត​កំណត់​​​ត្រា​មួយ​ ចុច​ប៊ូតុង​សញ្ញា​ផ្កាយ​ (*) នៅ​បាត​របស់​ទិដ្ឋភាព​តារាង​ ។ ជួរ​ដេក​ទទេ​មួយ​​ត្រូវ​បាន​បន្ថែម​នៅ​ខាង​ចុង​នៃ​តារាង ។

ការ​រក​ និង ត្រង​កំណត់​ត្រា​

អ្នក​អាច​ស្វែង​រក​កំណត់​ត្រា​ដោយ​ផ្គូផ្គង​​ពាក្យ​គន្លឹះ​មួយ​ទៅ​ធាតុ​បញ្ចូល​វាល​​មួយ​ ។

ការ​បញ្ចូល​ពាក្យ​ស្វែង​រក​

វាយ​ព័ត៌មាន​ដែល​អ្នក​ចង់​ស្វែងរក ហើយ​បន្ទាប់​មក​ចុច បញ្ចូល (Enter) ​។ ដើម្បី​ប្តូរ​ជម្រើស​តម្រង​សម្រាប់​ការ​ស្វែងរក ចុច​ឲ្យ​យូរ​លើ​រូប​តំណាង តម្រង​ស្វ័យ​ប្រវត្តិ ហើយ​បន្ទាប់​មក​ជ្រើស​វាល​​ទិន្នន័យ​​ខុស​គ្នា​មួយ ។ អ្នក​អាច​ប្រើ​អក្សរ​ជំនួស​ដូចជា % ឬ * សម្រាប់​ចំនួន​តួអក្សរ​​ណា​មួយ និង _ ឬ ? សម្រាប់​តួ​អក្សរ​មួយ​​ក្នុង​​ការ​ស្វែង​រក​របស់​អ្នក ។ ដើម្បី​​​បង្ហាញ​កំណត់​ត្រា​ទាំងអស់​​ក្នុង​តារាង ជម្រះ​ប្រអប់​នេះ ហើយ​បន្ទាប់​មក​ចុច បញ្ចូល (Enter) ។

តម្រង​ស្វ័យ​ប្រវត្តិ

ចុច​ឲ្យ​យូរ​ដើម្បី​ជ្រើស​វាល​​ទិន្នន័យ​ ដែល​អ្នក​ចង់​ស្វែង​រក​ ដោយ​ប្រើ​ពាក្យ​ដែល​អ្នក​បាន​បញ្ចូល​ក្នុង​ប្រអប់​ ពាក្យ​ស្វែង​រក ។ អ្នក​អាច​ស្វែង​រក​តែ​វាល​​ទិន្នន័យ​មួយ​ប៉ុណ្ណោះ ។

បញ្ជី​របស់​​កំណត់​​ត្រា​​​តារាង​​ត្រូវ​បាន​ធ្វើ​​ឲ្យ​ទាន់​សម័យ​​ដោយ​ស្វ័យ​ប្រវត្តិ​​​ ដើម្បី​ផ្គូផ្គង​ការ​កំណត់​តម្រង​ថ្មី​ ។

ប្រើ​ តម្រង​ស្តង់ដារ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​ឡើង​ និង​ ផ្សំ​ជម្រើស​ស្វែង​រកតម្រង​ស្វ័យ​ប្រវត្តិ ។

LibreOffice រក្សាទុក​ការ​កំណត់​តម្រង​បច្ចុប្បន្ន​សម្រាប់​ពេល​បន្ទាប់ ​ដែល​អ្នក​បើក​ប្រអប់នេះ​ ។

ដើម្បី​បង្ហាញ​ជួរដេក​ទាំងអស់​នៅ​ក្នុង​តារាង ចុច​រូបតំណាង កំណត់​តម្រង​ឡើងវិញ

ការ​លុប​កំណត់​ត្រា​មួយ​

ដើម្បី​លុប​កំណត់​ត្រា​មួយ​ក្នុង​តារាង​បច្ចុប្បន្ន​ ​ចុច​កណ្តុរ​ខាង​ស្តាំ​លើ​ក្បាល​ជួរដេក​របស់​កំណត់​ត្រា និង​បន្ទាប់​មក​ជ្រើស​ លុប

ការ​ផ្លាស់​ប្តូរ​​ប្រភព​ទិន្នន័យ​

ប្រភព​ទិន្នន័យ

ជ្រើស​ប្រភព​ទិន្នន័យ​​សម្រាប់​មូល​ដ្ឋាន​គន្ថនិទ្ទេស ។

ការ​​​​រៀប​​​ចំ​​​​ជួរ​ឈរ​

អនុញ្ញាត​ឲ្យ​អ្នកផ្គូផ្គង​​ជួរ​ឈរ​ទៅ​នឹង​​វាល​​ទិន្នន័យ​​ពី​ប្រភព​ទិន្នន័យ​​ផ្សេង​គ្នា​មួយ​ ។ ដើម្បី​កំណត់​ប្រភព​ទិន្នន័យ​ផ្សេង​គ្នា​មួយ​​សម្រាប់​គន្ថនិទ្ទេស​របស់​ ចុច​​ប៊ូតុង​ ប្រភព​ទិន្នន័យ នៅ​លើ​កំណត់​ត្រា​ របារ​វត្ថុ​

ជ្រើស​វាល​ទិន្នន័យ​ដែល​អ្នក​ចង់​​​ពិពណ៌នា​ ឈ្មោះ​ជួរឈរ​បច្ចុប្បន្ន ។ ដើម្បី​​ផ្លាស់​ប្តូរ​វាល​​ទិន្នន័យ​ដែល​មាន​ ជ្រើស​ប្រភព​ទិន្នន័យ​ផ្សេងៗគ្នា​មួយ​សម្រាប់​គន្ថនិទ្ទេស​របស់​អ្នក​ ។​