កម្មវិធី​​​និពន្ធ​ផែនទី​រូបភាព

អនុញ្ញាត​ឲ្យ​អ្នក​ភ្ជាប់ URLs ទៅ​តំបន់​ជាក់លាក់​មួយ ដែល​ត្រូវ​បាន​ហៅ​ថា​​ចំណុច​ក្តៅ​​ ​​នៅ​លើ​ក្រាហ្វិក​ ឬ​ក្រុម​ក្រាហ្វិក​មួយ​ ។ ផែន​ទី​រូបភាព​គឺ​ជា​ក្រុម​មួយ​​នៃ​ចំណុច​ក្តៅ​មួយ​ ឬ​ច្រើន ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស កែ​សម្រួល - ផែនទី​រូបភាព (ក៏​មាន​ផង​ដែរ​ក្នុង​ម៉ឺនុយ​នៃ​វត្ថុ​ដែល​បាន​ជ្រើស)


ការ​បន្ថែម​ចំណុច​ក្ដៅ​ដែល​អាច​ចុច​បាន​ទៅ​កាន់​រូបភាព

អ្នក​អាច​គូរ​ចំណុច​ក្តៅ​បី​ប្រភេទ​ ៖ ចតុកោណ​កែង​ រាង​ពង​ក្រពើ និង​ ពហុកោណ ។ ពេល​អ្នក​ចុច​​ចំណុច​ក្តៅ​មួយ​ URL ត្រូវ​បាន​បើក​ក្នុង​បង្អួច​កម្មវិធី​រុករក​ ឬ​ស៊ុម​ដែល​អ្នក​​បញ្ជាក់​ ។ អ្នក​ក៏​អាច​បញ្ជាក់​​អត្ថបទ​ដែល​បង្ហាញ​ ពេល​អ្នក​ដាក់​ព្រួញ​កណ្តុរ​នៅ​លើ​ចំណុច​ក្តៅ ។

អនុវត្ត

អនុវត្ត​ការ​ផ្លាស់​ប្តូរ​​​​​​ដែល​បាន​ធ្វើ​​ទៅ​លើ​​ផែន​ទី​រូបភាព ។

Icon

អនុវត្ត

បើក

ផ្ទុក​ផែន​ទី​រូបភាព​ដែល​មាន​ស្រាប់​មួយ​ក្នុង​MAP-CERN, MAP-NCSA ឬ​ទ្រង់ទ្រាយ​ឯកសារ SIP StarView ImageMap

Icon

បើក

រក្សា​​ទុក

រក្សា​ទុក​ផែន​ទី​រូប​ភាព​ក្នុង MAP-CERN, MAP-NCSA ឬ​ទ្រង់​ទ្រាយ​ឯកសារ SIP StarView ImageMap

Icon

រក្សា​​ទុក

ជ្រើស

ជ្រើស​ចំណុច​ក្តៅ​មួយ​​ក្នុង​ផែន​ទី​រូប​ភាព​ដើម្បី​កែ​សម្រួល​ ។

Icon

ជ្រើស

ចតុកោណកែង

គូរ​ចំណុច​ក្តៅ​រាង​ចតុកោណ​កែង​មួយ​ ដែល​អ្នក​អូស​ក្នុង​ក្រាហ្វិក​ ។ បន្ទាប់​មក​​ អ្នក​អាច​បញ្ចូល​ អាសយដ្ឋាន​ និង អត្ថបទ សម្រាប់​ចំណុច​ក្តៅ និង​បន្ទាប់​មក​ជ្រើស​ ស៊ុម ដែល​អ្នក​ចង់​ឲ្យ​ URL បើក ។

Icon

ចតុកោណកែង

រាង​ពង​ក្រពើ

គូរ​ចំណុច​ក្តៅ​រាង​ពងក្រពើ​ ដែល​អ្នក​​អូស​ក្នុង​ក្រាហ្វិក​ ។ បន្ទាប់​មក​ អ្នក​អាច​បញ្ចូល​ អាសយដ្ឋាន​ និង​ អត្ថបទ សម្រាប់​ចំណុច​ក្តៅ និង​បន្ទាប់​មក​ជ្រើស ស៊ុម ដែល​អ្នក​ចង់​ឲ្យ​ URL បើក ។

Icon

រាង​ពង​ក្រពើ

ពហុកោណ

គូរ​ចំណុច​ក្តៅ​ពហុកោណ​មួយ​ក្នុង​ក្រាហ្វិក​ ។ ចុច​រូបតំណាង​នេះ​ ​អូស​ក្នុង​ក្រាហ្វិក​ និង​​បន្ទាប់​មក​ចុច​ដើម្បី​កំណត់​​​ផ្នែក​មួយ​របស់​ពហុកោណ ។ ផ្លាស់​ទី​​ទៅ​​កន្លែង​ដែល​អ្នក​ចង់​ដាក់​នៅ​ខាង​ចុង​នៃ​ផ្នែក​បន្ទាប់​​ និង​បន្ទាប់​មក​ចុច​ ។ ធ្វើ​ម្តង​ទៀត​រហូត​ដល់​អ្នក​បាន​គូរ​​​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ពហុកោណ​ ។ ​ពេល​អ្នក​ត្រូវ​បាន​បញ្ចប់​ ចុច​ទ្វេ​ដង​ដើម្បី​បិទ​ពហុកោណ​ ។ បន្ទាប់​មក​ អ្នក​អាច​បញ្ចូល​ អាសយដ្ឋាន​ និង អត្ថបទ សម្រាប់​ចំណុច​ក្តៅ និង​បន្ទាប់​មក​ជ្រើស​ ស៊ុម​ ដែល​អ្នក​ចង់​ឲ្យ​ URL បើក ។

Icon

ពហុកោណ

ពហុកោណ​ទម្រង់​សេរី

គូរ​ចំណុច​ក្តៅ​ដែល​មាន​មូល​ដ្ឋាន​លើ​ពហុកោណ​ទម្រង់​​សេរី ។ ចុច​រូប​តំណាង​នេះ​ និង​ផ្លាស់​ទី​ទៅ​កន្លែង​ដែល​អ្នក​ចង់​គូរ​ចំណុច​ក្តៅ ។ គូរ​បន្ទាត់​​ទម្រង់​​សេរី​ និង លែង​កណ្តុរ​ដើម្បី​បិទ​រាង​ ។ បន្ទាប់​មក​ អ្នក​អាច​បញ្ចូល អាសយដ្ឋាន​ និង អត្ថបទ សម្រាប់​ចំណុច​ក្តៅ និង​ បន្ទាប់​មក​ជ្រើស ស៊ុម ដែល​អ្នក​​ចង់​ឲ្យ​ URL បើក ។

Icon

ពហុកោណ​ទម្រង់​សេរី

កែ​សម្រួល​ចំណុច

អនុញ្ញាត​ឲ្យ​អ្នក​ប្តូរ​រាង​ចំណុច​ក្តៅ​ដែល​បាន​ជ្រើស​ដោយ​កែ​សម្រួល​ចំណុច​យុថ្កា ។

Icon

កែ​សម្រួល​ចំណុច​

ផ្លាស់​ទី​ចំណុច

អនុញ្ញាត​ឲ្យ​អ្នក​​ផ្លាស់​ទី​ចំណុច​យុថ្កា​នីមួយៗ​​របស់​ចំណុច​ក្តៅ​ដែល​បាន​ជ្រើស ។

Icon

ផ្លាស់​ទី​ចំណុច

បញ្ចូល​ចំណុច

បន្ថែម​ចំណុច​យុថ្កា​មួយ​ ដែល​អ្នក​ចុច​នៅ​លើ​គ្រោង​របស់​ចំណុច​ក្តៅ ។​

Icon

បញ្ចូល​ចំណុច

លុប​ចំណុច

លុប​ចំណុច​​យុថ្កា​​ដែល​បាន​ជ្រើស ។

Icon

លុប​ចំណុច

សកម្ម

ធ្វើ​ឲ្យ​​តំណខ្ពស់​​ប្រើ​បាន​ ឬ​មិន​បាន​ សម្រាប់​ចំណុច​ក្តៅ​ដែល​បានជ្រើស​ ។ ចំណុច​ក្តៅ​​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​លែង​បាន​​គឺ​ថ្លា ។

Icon

សកម្ម

ម៉ាក្រូ

អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​តម្លៃ​ឲ្យ​ម៉ាក្រូ​មួយ​ដែល​រត់​ ពេល​អ្នក​ចុច​ចំណុច​ក្តៅ​ដែល​បាន​ជ្រើស​ក្នុង​កម្មវិធី​រុករក

Icon

ម៉ាក្រូ

លក្ខណសម្បត្តិ

អនុញ្ញាត​ឲ្យ​អ្នក​កំណត់​លក្ខណសម្បត្តិ​​របស់​ចំណុច​ក្តៅ​ដែល​បាន​ជ្រើស ។

Icon

លក្ខណសម្បត្តិ

អាសយ​ដ្ឋាន​ ៖

បញ្ចូល​ URL សម្រាប់​ឯកសារ​ដែល​អ្នក​ចង់​បើក ពេល​ដែល​អ្នក​ចុច​ចំណុច​ក្តៅ​ដែល​បាន​ជ្រើស ។ ប្រសិន​បើ​អ្នក​ចង់​លោត​ទៅ​យុថ្កា​មួយ​នៅ​ក្នុង​ឯកសារ​ អាសយ​ដ្ឋាន​គួរ​​មាន​សំណុំ​បែប​បទ​ជា​ "file:///C/document_name#anchor_name" ។

អត្ថបទ ៖

បញ្ចូល​អត្ថបទ​ដែល​​អ្នក​ចង់​បង្ហាញ​ ពេល​ដាក់​ព្រួញ​កណ្តុរ​លើ​ចំណុច​ក្តៅ​ក្នុង​កម្មវិធី​រុករក ។ ប្រសិន​បើ​អ្នក​មិន​បញ្ចូល​អត្ថបទ​ណាមួយ​​ទេ​ អាសយដ្ឋាន ត្រូវ​បាន​បង្ហាញ ។

​ស៊ុម ៖

បញ្ចូល​ឈ្មោះ​ស៊ុម​គោដៅ​ដែល​អ្នក​ចង់​បើក​​ URL ។ អ្នក​ក៏​អាច​ជ្រើស​​ឈ្មោះ​ស៊ុម​​ខ្នាត​​គំរូ​មួយ​​​ពី​បញ្ជី ។​

បញ្ជី​ប្រភេទ​ស៊ុម

ទិដ្ឋភាព​ក្រាហ្វិក​

​បង្ហាញ​ផែន​ទី​រូបភាព​​ ដូច្នេះ​​អ្នក​អាច​ចុច​ និង កែសម្រួល​ចំណុច​ក្តៅ ។