កែសម្រួលតំណ
Lets you edit the properties of each link in the current document, including the path to the source file. This command is not available if the current document does not contain links to other files.
ពេលអ្នកបើកឯកសារមួយ ដែលមានតំណ អ្នកត្រូវបានជម្រុញឲ្យធ្វើតំណឲ្យទាន់សម័យ ។ អាស្រ័យលើកន្លែងដែលឯកសារដែលបានតភ្ជាប់ត្រូវបានរក្សាទុក ដំណើរការធ្វើបច្ចុប្បន្នភាពអាចចំណាយពេលពីរ ឬបីនាទីដើម្បីបញ្ចប់ ។
ប្រសិនបើកំពុងផ្ទុកឯកសារមួយដែលមានតំណ DDE អ្នកត្រូវបានស្នើធ្វើតំណឲ្យទាន់សម័យ ។ បដិសេធការធ្វើបច្ចុប្បន្នភាព ប្រសិនបើអ្នកមិនចង់បង្កើតកាតតភ្ជាប់មួយទៅម៉ាស៊ីនបម្រើ DDE ។
ចុចទ្វេដងលើតំណមួយក្នុងបញ្ជីដើម្បីបើកប្រអប់ឯកសារមួយដែលអ្នកអាចជ្រើសវត្ថុមួយផ្សេងសម្រាប់តំណនេះ ។
ពេលអ្នកបើកឯកសារមួយដោយ URL មួយពីប្រអប់ឯកសារវីនដូ, វីនដូនឹងបើកច្បាប់ចម្លងមូលដ្ឋានរបស់ឯកសារ ដែលស្ថិតនៅក្នុងឃ្លាំងសម្ងាត់ Internet Explorer ។ ប្រអប់ឯកសារ LibreOffice នឹងបើកឯកសារពីចម្ងាយ ។
ឯកសារប្រភព
រាយផ្លូវឲ្យឯកសារប្រភព ។
ធាតុ
រាយកម្មវិធី (ប្រសិនបើដឹង) ដែលឯកសារប្រភពត្រូវបានរក្សាទុកចុងក្រោយ ។
ប្រភេទ
រាយប្រភេទឯកសារ ដូចជា ក្រាហ្វិក នៃឯកសារប្រភព ។
ស្ថានភាព
រាយព័ត៌មានបន្ថែមអំពីឯកសារប្រភព ។
ស្វ័យប្រវត្តិ
ធ្វើមាតិការបស់តំណឲ្យទាន់សម័យដោយស្វ័យប្រវត្តិ ពេលអ្នកបើកឯកសារ ។ ការផ្លាស់ប្តូរខ្លះត្រូវបានធ្វើឡើងក្នុងឯកសារប្រភពបន្ទាប់មកត្រូវបានបង្ហាញក្នុងឯកសារដែលមានតំណ ។ ឯកសារក្រាហ្វិកដែលបានតភ្ជាប់អាចត្រូវបានធ្វើឲ្យទាន់សម័យដោយដៃតែប៉ុណ្ណោះ ។ ជម្រើសនេះមិនអាចប្រើបានសម្រាប់ឯការក្រាហ្វិកដែលបានតភ្ជាប់ទេ ។
ជម្រើស ស្វ័យប្រវត្តិ គឺអាចប្រើបានតែសម្រាប់តំណ DDE ។ អ្នកអាចបញ្ចូលតំណ DDE មួយដោយចម្លងមាតិកាពីឯកសារមួយ និង បិទភ្ជាប់ ដោយជ្រើស កែសម្រួល - បិទភ្ជាប់ពិសេស និងបន្ទាប់មកជ្រើសប្រអប់ តំណ ។ ជា DDE គឺជាប្រព័ន្ធតំណដែលមានមូលដ្ឋានលើអត្ថបទមួយ បង្ហាញតែទសភាគ ដែលត្រូវបានចម្លងទៅក្នុងសន្លឹកគោលដៅ ។
ដោយដៃ
ធ្វើតំណឲ្យទាន់សម័យ តែពេលអ្នកចុចប៊ូតុង ធ្វើបច្ចុប្បន្នភាពប៉ុណ្ណោះ ។
ធ្វើឲ្យទាន់សម័យ
ធ្វើឲ្យតំណដែលបានជ្រើសទាន់សម័យ ដូច្នេះកំណែដែលបានរក្សាទុកថ្មីបំផុតនៃឯកសារដែលបានតភ្ជាប់ ត្រូវបានបង្ហាញក្នុងឯកសារបច្ចុប្បន្ន ។
កែប្រែ
ផ្លាស់ប្តូរឯកសារប្រភពសម្រាប់តំណដែលបានជ្រើស ។
បំបែកតំណ
ចុះបន្ទាត់រវាងឯកសារប្រភព និង ឯកសារបច្ចុប្បន្ន ។ មាតិកាដែលបានធ្វើឲ្យទាន់សម័យថ្មីបំផុតរបស់ឯកសារប្រភពត្រូវបានរក្សាទុកក្នុងឯកសារបច្ចុប្បន្ន ។