​បញ្ជី​កន្សោម​ធម្មតា​

តួ​អក្សរ

លទ្ធ​ផល​/​អ្នក​ប្រើ

តួ​អក្សរណា​មួយ​

តំណាង​តួ​អក្សរ​ដែល​ផ្ដល់ ទាល់​តែ​បាន​បញ្ជាក់ ។

.

តំណាង​តួអក្សរ​តែ​មួយ​ណាមួយ​ លើក​លែង​តែ​ការ​ចុះ​បន្ទាត់​មួយ​ ឬ​ការ​បំបែក​កថាខណ្ឌ​មួយ​ ។ ឧទាហរណ៍​​ ពាក្យ​ស្វែង​រក​ "sh.rt" ត្រឡប់​ទាំង​ "shirt" និង "short" ។

^

រក​តែ​ពាក្យ​ស្វែង​រក​ ប្រសិន​បើ​ពាក្យ​នៅ​​ដើម​នៃ​កថាខណ្ឌ​មួយ​ ។ វត្ថុ​ពិសេស​ ដូច​ជា​ វាល​​ទទេ ឬ​តួអក្សរ​បាន​បោះ​យុថ្កា​ស៊ុម​ នៅ​ដើម​កថាខណ្ឌ​ត្រូវ​បាន​មិន​អើពើ​ ។ ឧទាហរណ៍ ៖ "^Peter" ។

$

រក​តែ​ពាក្យ​ស្វែង​រក​ ប្រសិន​បើ​ពាក្យលេច​ឡើង​នៅ​ខាង​ចុង​កថាខណ្ឌ​ ។ វត្ថុ​ពិសេស​ដូច​ជា​ វាល​​ទទេ​ ឬ​តួអក្សរ​ដែល​បាន​បោះយុថ្កា​ស៊ុម​នៅ​ខាង​ចុង​​នៃ​កថាខណ្ឌ​មួយ​ត្រូវ​បាន​មិន​អើពើ​ ។ ឧទាហរណ៍ ៖ "Peter$" ។

$ នៅ​លើ​ការ​ផ្គូផ្គង​ផ្ទាល់​របស់​វា​នៅ​ចុង​កថាខណ្ឌ។ វិធី​នេះ​ស្វែងរក និង​ជំនួស​ការ​ចុះ​កថាខណ្ឌ​បាន។

*

រក​លេខ​សូន្យ ឬ​តួអក្សរ​ជាច្រើន​ដែល​នៅ​ពី​មុខ "*" ។ ឧទាហរណ៍ "Ab*c" រក "Ac", "Abc", "Abbc", "Abbbc" ។ល។

+

រក​តួអក្សរ​មួយ​ ឬ​ច្រើន​នៅ​ពីមុខ​ "+" ។ ឧទាហរណ៍​ "AX.+4" រក​ "AXx4" ប៉ុន្តែ​មិន​​មែន "AX4" ។

ខ្សែ​អក្សរ​ដែល​អាច​ធ្វើ​បាន​វែង​បំផុត​ ដែល​ផ្គូផ្គង​លំនាំ​ស្វែង​រក​នេះ​ក្នុង​កថាខណ្ឌ​មួយ​​រក​ឃើញ​ជានិច្ច ។ ប្រសិន​បើ​កថាខណ្ឌ​មាន​ខ្សែ​អក្សរ​ "AX 4 AX4" សម្រង់​ទាំង​មូល​ត្រូវ​បាន​បន្លិច​ ។

?

រក​លេខ​សូន្យ​ ឬ​តួអក្សរ​មួយ​ក្នុង​ចំណោម​តួអក្សរ​ដែល​នៅ​ពី​មុខ "?" ។ ឧទាហរណ៍ "Texts?" រក "Text" និង "Texts" ហើយ "x(ab|c)?y" រក "xy", "xaby" ​ឬ​"xcy" ។

\

ការ​ស្វែងរក​បកប្រែ​តួអក្សរ​ពិសេស​ដែលមាន "\" ជា​តួអក្សរ​ធម្មតា និង​មិនមែនជា​កន្សោម​ធម្មតា​ទេ (លើកលែង​តែ​បន្សំ \\n, \\t, \> និង \<) ។ ឧទាហរណ៍ "tree\\." រក "tree." មិនមែន "treed" រ "trees" នោះទេ ។

\n

Represents a line break that was inserted with the Shift+Enter key combination. To change a line break into a paragraph break, enter \n in the Find and Replace boxes, and then perform a search and replace.

\n in the Find text box stands for a line break that was inserted with the Shift+Enter key combination.

\n in the Replace text box stands for a paragraph break that can be entered with the Enter or Return key.

\t

Represents a tab. You can also use this expression in the Replace box.

\b

ផ្គូផ្គង​ព្រំដែន​ពាក្យ។ ឧទាហរណ៍៖ "\bbook" រក "bookmark" ប៉ុន្តែ​មិនមែន "checkbook" ចំណែក​ឯ "book\b" រក "checkbook" ប៉ុន្តែ​មិនមែន "bookmark" ។ ពាក្យ​ដាច់​ពី​គ្នា "book" ត្រូវ​បាន​រក​ឃើញ​ដោយ​លក្ខខណ្ឌ​ស្វែងរក​ទាំងពីរ។

^$

រក​កថាខណ្ឌ​ទទេ​មួយ​

^.

រក​តួអក្សរ​ដំបូង​របស់​កថាខណ្ឌ​មួយ ។

& ឬ $0

Adds the string that was found by the search criteria in the Find box to the term in the Replace box when you make a replacement.

For example, if you enter "window" in the Find box and "&frame" in the Replace box, the word "window" is replaced with "windowframe".

You can also enter an "&" in the Replace box to modify the Attributes or the Format of the string found by the search criteria.

[abc123]

តំណាង​ឲ្យ​តួអក្សរ​ដែល​នៅ​ចន្លោះ​តង្កៀប ([ ]) ។

[a-e]

តំណាង​ឲ្យ​តួអក្សរ​ណាមួយ​ដែល​នៅ​ចន្លោះ​ a និង​ e ដោយ​រួម​បញ្ចូល​ទាំង​តួអក្សរ​ខាង​ដើម​ និង​ខាង​ចុង

តួអក្សរ​​ត្រូវ​បាន​ដាក់​តាម​លំដាប់​តាម​លេខ​កូដ​របស់​វា ។

[a-eh-x]

តំណាង​ឲ្យ​តួអក្សរ​មួយ​​ចំនួន​ដែល​នៅ​ចន្លោះ​ a-e និង h-x ។​

[^a-s]

តំណាង​ឲ្យ​គ្រប់​យ៉ាង​ដែល​មិន​នៅ​ចន្លោះ a និង​ s ។

\uXXXX

\UXXXXXXXX

បង្ហាញ​តួអក្សរ​ដោយ​ផ្អែក​លើ​លេខ​កូដ​យូនីកូដ​គោល​ដប់​ប្រាំមួយ​បួន​ខ្ទង់​របស់​វា (XXXX) ។

សម្រាប់​តួអក្សរ​ដែល​ពិបាក​យល់ វា​គឺ​មាន​សញ្ញា​បំបែក​ជាមួយ​អក្សរ U និង​តួអក្សរ​គោល​ដប់​ប្រាំមួយ​ចំនួន​ប្រាំ​បី​ខ្ទង់ (XXXXXXXX) ។

សម្រាប់​ពុម្ពអក្សរ​និមិត្តសញ្ញា​ជាក់លាក់ លេខ​កូដ​សម្រាប់​តួអក្សរ​ពិសេស​អាច​អាស្រ័យ​លើ​ពុម្ពអក្សរ​ដែល​បាន​ប្រើ។ អ្នក​អាច​មើល​កូដ​បាន​ដោយ​ជ្រើស បញ្ចូល - តយអក្សរ​ពិសេស

|

រក​ពាក្យ​ដែល​បង្ហាញ​នៅ​ខាង​មុខ​ "|" និង​រក​ពាក្យ​ដែល​បង្ហាញ​នៅ​ខាង​ក្រោយ​ "|" ផង​ដែរ ។ ឧទាហរណ៍​ "this|that" រក​ "this" និង​ "that" ។

{2}

កំណត់​ចំនួន​ដង​ដែល​តួ​អក្សរ​បង្ហាញ​នៅ​ខាង​មុខ​តង្កៀប​បើក ។ ឧទាហរណ៍​ "tre{2}" រក​ ហើយ​​ជ្រើស​ "tree" ។

{1,2}

កំណត់​ចំនួន​ដង​អប្បបរិមា និង​អតិបរមា​ដែល​តួអក្សរ​អាច​បង្ហាញ​នៅ​ខាង​មុខ​តង្កៀប​បើក​ ។ ឧទាហរណ៍​ "tre{1,2}" រក​ ហើយ​​ជ្រើស​ "tre" ​​និង​ "tree" ។

{1,}

កំណត់​ចំនួន​ដង​អប្បបរមា​ ដែល​តួអក្សរ​​នៅ​ពី​មុខតង្កៀប​បើក​អាច​កើត​ឡើង​ ។ ឧទាហរណ៍​ "tre{2,}" រក​ "tree" "treee" និង "treeeee" ។

( )

In the Find box:

កំណត់​តួ​អក្សរ​ខាង​ក្នុង​វង់​ក្រចក​ជា​សេចក្តី​​យោង​មួយ​ ។ បន្ទាប់​មក ​អ្នក​អាច​សំដៅ​​លើ​ឯកសារ​យោង​ទី​មួយ​ក្នុង​កន្សោម​បច្ចុប្បន្ន​ជា​មួយ​ "\\1" សំដៅ​​លើ​សេចក្តី​​យោង​ទី​ពីរ​ជា​មួយ​ "\\2" និង​ បន្ត​បន្ទាប់​ទៀត ។

ឧទាហរណ៍​ ប្រសិន​បើ​អត្ថបទ​របស់​អ្នក​មាន​លេខ​ 13487889 និង​ អ្នក​ស្វែង​រក​ដោយ​ប្រើ​កន្សោម​ធម្មតា​​ (8)7\\1\\1, "8788" ត្រូវ​រក​ឃើញ ។

អ្នក​ក៏​អាច​ប្រើ​ () ដើម្បី​ដាក់​ពាក្យ​ជា​ក្រុម ឧទាហរណ៍​ "a(bc)?d" រក "ad" ឬ​"abcd" ។

In the Replace box:

ប្រើ $ (ដុល្លារ) ជំនួស \\ (backslash) ដើម្បី​ជំនួស​សេចក្ដី​យោង ។ ប្រើ $0 ដើម្បី​ជំនួស​ខ្សែ​អក្សរ​ដែល​រក​ឃើញ​ទាំងមូល ។

[:alpha:]?

Represents an alphabetic character. Use [:alpha:]+ to find one or more of them.

[:digit:]?

Represents a decimal digit. Use [:digit:]+ to find one or more of them.

[:alnum:]?

តំណាង​ឲ្យ​តួ​អក្សរ​ អក្សរ​ក្រម​លេខ​មួយ​ ([:alpha:] និង​ [:digit:]) ។

ចន្លោះ

បង្ហាញ​តួអក្សរ​ចន្លោះ (ប៉ុន្តែ​មិនមែន​តួអក្សរ​ចន្លោះ​មិនឃើញ​​ផ្សេង​ទៀត​ទេ) ។

បោះពុម្ព

តំណាង​ឲ្យ​តួ​អក្សរ​ដែល​អាច​បោះពុម្ព​បាន​ ។

[:cntrl:]?

តំណាង​ឲ្យ​តួ​អក្សរ​មិន​បោះ​ពុម្ព ។

LOWER

តំណាង​ឲ្យ​តួអក្សរមួយ​ ប្រសិន​បើ ករណី​ដំណូច ត្រូវ​បាន​ជ្រើស​ក្នុង​ ជម្រើស

UPPER

តំណាង​ឲ្យ​អក្សរ​ធំ​ បើ​ជ្រើស​ ករណី​ដំណូច​ នៅ​ក្នុង​ ជម្រើស​ ។


ឧទាហរណ៍

e([:digit:])? -- finds 'e' បាន​បំពេញ​ដោយ តួ​លេខ​សូន្យ ឬ​មួយ ។ ចំណាំ​ថា​ថ្នាក់​តួអក្សរ​ដែល​បាន​ដាក់​ឈ្មោះ​ទាំងអស់​បច្ចុប្បន្ន​ដូច​ជា [:digit:] ត្រូវ​តែ​ដាក់​នៅ​ក្នុង​រង់ក្រចក ។

^([:digit:])$ -- រក​បន្ទាត់ ឬ​ក្រឡា​ដោយ​មាន​តួលេខ​មួយ​ជាក់លាក់ ។

អ្នក​អាច​ផ្សំ​ពាក្យ​ស្វែងរក​ដើម្បី​បង្កើត​ការ​ស្វែងរក​ស្មុគ្រស្មាញ ។

ដើម្បី​រក​ចំនួន​តួ​លេខ​បី​តែ​ឯង​ក្នុង​កថាខណ្ឌ

^[:digit:]{3}$

^ មាន​ន័យ​ថា ដំណូច​ត្រូវ​តែ​នៅ​ចំណុច​ផ្ដើម​នៃ​កថាខណ្ឌ,

[:digit:] ផ្គូផ្គង​តួ​លេខ​ខ្ទង់​ដប់​ណាមួយ,

{3} មាន​ន័យ​ថា ត្រូវ​តែ​មាន​ច្បាប់​ចម្លង ៣ ពិត​ប្រាកដ​នៃ "តួ​លេខ",

$ មាន​ន័យ​ថា​ដំណូច​ត្រូវ​តែ​បញ្ចប់​កថាខណ្ឌ ។