កំណែ

រក្សា​ទុក​ និង រៀប​ចំ​​កំណែ​ជា​ច្រើន​នៃ​ឯកសារ​បច្ចុប្បន្ន​ក្នុង​ឯកសារ​តែ​មួយ​ ។ អ្នក​ក៏​អាច​បើក​ លុប និង ​ប្រៀប​ធៀប​កំណែ​មុនៗ​ផង​ដែរ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឯកសារ - កំណែ


រូប​តំណាង​ព្រមាន

ប្រសិន​បើ​អ្នក​រក្សា​ទុក​ច្បាប់​ចម្លង​នៃ​ឯកសារ​មួយ​ ដែល​មាន​ព័ត៌​មាន​កំណែ​ (ដោយ​ជ្រើស​ ឯកសារ - រក្សា​ទុក​ជា) ព័ត៌​មាន​កំណែ​មិន​ត្រូវ​បាន​រក្សា​ទុក​ជាមួយ​ឯកសារ​​ទេ ។


កំណែ​ថ្មី

កំណត់​ជម្រើស​​ដើម្បី​រក្សា​ទុក​កំណែ​ថ្មី​មួយ​របស់​​ឯកសារ​ ។

រក្សា​ទុក​កំណែ​ថ្មី

រក្សា​ទុក​សភាព​បច្ចុប្បន្ន​នៃ​ឯកសារ​ជា​កំណែ​ថ្មី​មួយ​ ​។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​ក៏​អាច​បញ្ចូល​មតិយោបល់​​ក្នុង​ប្រអប់​ បញ្ចូល​មតិយោបល់​កំណែ ​មុន​ពេល​អ្នក​រក្សា​ទុក​កំណែ​ថ្មី​ ។​

បញ្ចូល​មតិយោបល់​កំណែ

បញ្ចូល​មតិយោបល់​​មួយ​នៅ​ទី​នេះ ពេល​អ្នក​កំពុង​រក្សា​ទុក​កំណែ​ថ្មី​មួយ​ ។ ប្រសិន​បើ​អ្នក​បាន​ចុច​ បង្ហាញ​ ដើម្បី​បើក​ប្រអប់នេះ​ អ្នក​មិន​អាច​កែសម្រួល​សេចក្តី​អធិប្បាយ​បាន​ទេ ។​

តែង​តែ​រក្សា​ទុក​កំណែ​មួ​យ នៅ​ពេល​បិទ​

ប្រសិន​បើ​អ្នក​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​​​ឯកសារ​របស់​អ្នក​​ LibreOffice រក្សា​ទុក​កំណែ​ថ្មី​ដោយ​​ស្វ័យ​ប្រវត្តិ​​ ពេល​អ្នក​បិទ​​ឯកសារ​ ។​

ប្រសិន​បើ​អ្នក​រក្សាទុក​ឯកសារ​ដោយ​ដៃ កុំ​ផ្លាស់ប្ដូរ​ឯកសារ​ ក្រោយ​​រក្សាទុក បន្ទាប់​មក​បិទ គ្មាន​កំណែ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើយ ។

កំណែ​ដែល​មាន​ស្រាប់

រាយ​កំណែ​ដែល​មាន​ស្រាប់​នៃ​ឯកសារ​បច្ចុប្បន្ន​ កាលបរិច្ឆេទ​ និង ពេល​វេលា​ ដែល​ពួក​វា​ត្រូវ​បាន​បង្កើត​ អ្នក​និពន្ធ​ និង​​មតិយោបល់​ដែល​ទាក់​ទង​​ ។​

បិទ

បិទ​ប្រអប់ និង​រក្សា​ទុក​រាល់​ការ​ផ្លាស់ប្តូរ ។

បើក

​បើក​កំណែ​ដែល​បាន​ជ្រើស​​ក្នុង​បង្អួច​បាន​តែ​អាន​មួយ​ ។​

បង្ហាញ

បង្ហាញ​មតិយោបល់​ទាំង​មូល​សម្រាប់​កំណែ​ដែល​បាន​ជ្រើស​ ។​

លុប

លុប​​កំណែ​ដែល​បាន​ជ្រើស ។

ប្រៀប​ធៀប

Compare the changes that were made in each version. If you want, you can Manage Changes.