ចេញ

បោះ​ពុម្ព​ឯកសារ​បច្ចុប្បន្ន​ ជម្រើស​ ឬ​ទំព័រ​ដែល​អ្នក​បញ្ជាក់​ ។ អ្នក​ក៏​អាច​កំណត់​ជម្រើស​បោះពុម្ព​​សម្រាប់​ឯកសារ​បច្ចុប្បន្ន​ ។ ជម្រើស​បោះពុម្ព​អាច​គោរព​តាម​​ម៉ាស៊ីន​បោះពុម្ព​ និង ប្រព័ន្ធ​ប្រតិបត្តិការ​​​​​ដែល​អ្នក​ប្រើ​ ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឯកសារ - បោះពុម្ព

+P

លើ​របារ​ស្តង់ដារ ចុច​

រូបតំណាង

បោះពុម្ព​ឯកសារ​ដោយ​ផ្ទាល់


ប្រអប់​បោះ​ពុម្ព​មាន​ផ្នែក​បី​សំខាន់​ ៖ ការ​មើល​ជា​មុន​ដោយ​ប្រើ​ប៊ូតុង​រុក​រក​ ទំព័រ​ផ្ទាំង​បីបួន​ដែល​មាន​ធាតុ​គ្រប់​គ្រង​ដែល​ជាក់​លាក់​ជា​មួយ​នឹង​ប្រភេទ​ឯកសារ​បច្ចុប្បន្ន ព្រម​ទាំង​ប៊ូតុង​ បោះ​ពុម្ព បោះ​បង់ និង​ជំនួយ ។

បើ​​​អ្នក​ពិត​ជា​ចង់​ដឹង​អំពី​របៀប​បោះ​ពុម្ព​ឯកសារ​របស់​អ្នក សូមចុច​តំណ​ណា​មួយ​ដូច​ខាង​ក្រោម​នេះ​ ។

បោះ​ពុម្ព​ឯកសារ​អត្ថបទ ៖

ការ​បោះពុម្ព​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម

មើល​ទំព័រ​មួយ​ជា​មុន មុន​ពេល​បោះពុម្ព

បោះ​ពុម្ព​ទំព័រ​ជា​ច្រើន​​លើ​សន្លឹក​តែ​មួយ​

បោះពុម្ព​ក្នុង​លំដាប់​បញ្ច្រាស

ការ​ជ្រើស​ថាស​ក្រដាស​ម៉ាស៊ីន​បោះពុម្ព

បោះ​ពុម្ព​សៀវ​ភៅ​បញ្ជី​ ៖

កំណត់​ជួរ​បោះពុម្ព​នៅ​លើ​សន្លឹក​មួយ

ការ​បោះពុម្ព​សេចក្តី​លម្អិត​សន្លឹក

ការ​កំណត់​ចំនួន​ទំព័រ​សម្រាប់​បោះពុម្ព

បោះពុម្ព​សន្លឹក​នៅ​ក្នុង​ទ្រង់ទ្រាយ​ផ្ដេក

ការ​បោះពុម្ព​ជួរ​ដេក ​ឬជួរ​ឈរ​លើ​គ្រប់​ទំព័រ

បោះ​ពុម្ព​បទ​បង្ហាញ​ ៖

​ការ​បោះពុម្ព​ការ​បង្ហាញ

ការ​បោះ​ពុម្ព​ស្លាយ​មួយ​ឲ្យ​សម​ទៅ​នឹង​ទំហំ​ក្រដាស​មួយ

ការ​បោះ​ពុម្ព​ទូទៅ​ ៖

ការ​បោះពុម្ព​លឿន​ជាមួយ​ទិន្នន័យ​ដែល​បាន​កាត់​បន្ថយ

ការ​បោះពុម្ព​ជា​ពណ៌​ស​ខ្មៅ

​ការ​ជ្រើស​​​ផ្ទៃ​បោះពុម្ព​អតិបរមា​នៅ​លើ​ទំព័រ​មួយ​​

រូប​តំណាង​ចំណាំ

ការកំណត់​ដែល​អ្នក​កំណត់​នៅ​ក្នុង​ប្រអប់​បោះ​ពុម្ព​គឺ​ត្រឹម​ត្រូវ​សម្រាប់តែ​​ការងារ​បោះ​ពុម្ពបច្ចុប្បន្ន​ដែល​អ្នក​ចាប់​ផ្តើម​ដោយ​ចុច​ប៊ូតុង​ បោះ​ពុម្ព ប៉ុណ្ណោះ​។ បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជម្រើស​មួយ​ចំនួន​ជា​អចិន្ត្រៃយ៍​ បើក ឧបករណ៍​ - ជម្រើស​ - LibreOffice (ឈ្មោះ​កម្មវិធី​) - បោះ​ពុម្ព ។


រូប​តំណាង​ចំណាំ

ចុច​ប្តូរ(Shift)+F1 ឬ​ជ្រើស​ ជំនួយ​ - នេះ​ជា​អ្វី ? និង​ចង្អុល​ទៅ​កាន់​ធាតុ​គ្រប់​គ្រង​ណា​មួយ​នៅ​ក្នុង​ប្រអប់ បោះ​ពុម្ព​ ដើម្បី​មើល​អត្ថបទ​ជំនួយ​បន្ថែម ។


មើល​ជា​​​មុន

ការ​មើល​ជា​មុន​នឹង​បង្ហាញ​នូវ​លក្ខណៈ​របស់​សន្លឹក​ក្រដាស​នីមួយ​ៗ​ ។ អ្នក​អាច​រក​មើល​តាម​រយៈ​សន្លឹក​ក្រដាស​ទាំង​អស់​ដែល​មាន​ប៊ូតុង​នៅ​ក្រោម​ការមើល​ជា​មុន ។

ទូទៅ

លើ​ទំព័រ​ផ្ទាំង​ទូទៅ អ្នក​នឹង​ឃើញ​ធាតុ​គ្រប់​គ្រង​ដ៏​សំខាន់​សម្រាប់​ធ្វើ​ការ​បោះ​ពុម្ព​ ។ អ្នក​អាច​កំណត់​នូវ​ការ​បោះ​ពុម្ព​មាតិកា​ឯកសារ​ណាមួយ​បាន​ ។ អ្នក​អាច​ជ្រើស​ម៉ាស៊ីន​បោះ​ពុម្ព​ និង​បើក​ប្រអប់​កំណត់​ម៉ាស៊ីន​បោះ​ពុម្ព​បាន ។

LibreOffice Writer / Calc / Impress / Draw / Math

ទំព័រ​ផ្ទាំង​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នឹង​កម្មវិធី​បច្ចុប្បន្ន​អាច​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​កំណត់​មាតិកា ពណ៌ ទំហំ និង​ទំព័រ​ដែល​ត្រូវ ​បោះ​ពុម្ព​ ។ អ្នក​នឹង​កំណត់​ការកំណត់​ដែល​ជាក់​លាក់ទៅ​នឹង​ប្រភេទ​ឯកសារ​បច្ចុប្បន្ន ។

ប្លង់​ទំព័រ

ទំព័រ​ផ្ទាំង​ ប្លង់​ទំព័រ​អាច​ត្រូវ​បាន​ប្រើ​ សម្រាប់​រក្សា​ទុក​សន្លឹក​ក្រដាស​មួយចំនួន​ដោយ​ការបោះ​ពុម្ព​ទំព័រ​បី​បួន​ពី​លើ​សន្លឹក​ក្រដាស​នីមួយ​ៗ​ ។ អ្នក​នឹង​កំណត់​ការរៀប​ចំ និង​ទំហំ​ទំព័រ​លទ្ធផល​នៅ​លើ​ក្រដាស​ហ្វីស៊ីខល ។

ផ្លាស់​ប្តូរ​ការរៀប​ចំ​ទំព័រ​ដែល​នឹង​ត្រូវ​បោះ​ពុម្ព​លើ​សន្លឹក​ក្រដាស​នីមួយ​ៗ ។ ការមើល​ជា​មុន​នឹង​បង្ហាញ​នូវ​រាល់​លក្ខណៈ​ចុងក្រោយ​របស់​សន្លឹក​ក្រដាស ។

ចំពោះ​ប្រភេទ​ឯកសារ​មួយ​ចំនួន អ្នក​អាច​ជ្រើស​ដើម្បី​បោះ​ពុម្ព​ប័ណ្ណប្រកាស​បាន ។

ការ​បោះពុម្ព​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម

ជម្រើស

នៅ​លើ​ទំព័រ​ផ្ទាំង ជម្រើស​ អ្នក​អាច​កំណត់​ជម្រើស​បន្ថែម​ខ្លះ​ទៀត​សម្រាប់​ការងារ​បោះ​ពុម្ព​បច្ចុប្បន្ន​ ។ នៅ​ត្រង់​នេះ អ្នក​អាច​បញ្ជាក់​ ដើម្បី​បោះ​ពុម្ព​ឯកសារ​ជំនួស​ឲ្យ​ការ​បោះ​ពុម្ព​នៅ​លើ​ម៉ាស៊ីន​បោះ​ពុម្ព​បាន ។