ទ្រង់​ទ្រាយ​​

​កំណត់​ជម្រើស​ធ្វើ​ទ្រង់​ទ្រាយ​ក្រដាស ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឯកសារ - ថ្មី - ស្លាក - ផ្ទាំង ទ្រង់ទ្រាយ

ជ្រើស ឯកសារ - ថ្មី - នាម​ប័ណ្ណ - ផ្ទាំង ទ្រង់ទ្រាយ


ជម្រេ​ផ្ដេក​

បង្ហាញ​ចម្ងាយ​រវាង​គែម​ឆ្វេង​​របស់​ស្លាក ឬ​​នាមប័ណ្ណ​​ដែល​នៅ​ជាប់​គ្នា​ ។ ប្រសិន​បើ​អ្នក​កំពុង​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទីនេះ​ ។​

ជម្រេ​បញ្ឈរ

បង្ហាញ​ចម្ងាយ​រវាង​គែម​​​លើ​របស់ស្លាក​មួយ​ ឬ​នាមប័ណ្ណ​ និង គែម​លើ​របស់​ស្លាក​ ឬ​នាមប័ណ្ណ​ខាង​​ក្រោម​ដោយ​ផ្ទាល់​ ។ ប្រសិន​បើ​អ្នក​កំពុង​កំណត់​​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទី​នេះ ។​

ទទឹង

បង្ហាញ​ទទឹង​សម្រាប់​ស្លាក​ ឬ​​នាម​ប័ណ្ណ​​ ។ ប្រសិន​បើ​អ្នក​កំពុង​កំណត់​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទីនេះ ។​

កម្ពស់

បង្ហាញ​កម្ពស់​សម្រាប់​ស្លាក​ ឬ​​នាម​ប័ណ្ណ​​ ។ ប្រសិន​បើ​អ្នក​កំពុង​កំណត់​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទីនេះ ។​

រឹម​ទំព័រ​ឆ្វេង

បង្ហាញ​ចម្ងាយ​រវាង​គែម​ឆ្វេង​របស់​ទំព័រ​ទៅ​នឹង​គែម​ឆ្វេង​របស់​​ស្លាក​ ឬ​នាម​ប័ណ្ណ​ដំបូង​ ។ ប្រសិន​បើ​អ្នក​កំពុង​​​កំណត់​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទី​នេះ ។​

រឹម​ទំព័រ​ខាង​លើ

បង្ហាញ​ចម្ងាយ​​ពី​គែម​កំពូល​របស់​ទំព័រ​ទៅ​កំពូល​​របស់​ស្លាក​ ឬ​នាម​ប័ណ្ណ​ដំបូង​ ។ ប្រសិន​បើ​អ្នក​កំពុង​កំណត់​ទ្រង់​ទ្រាយ​ផ្ទាល់​ខ្លួន​មួយ​ បញ្ចូល​តម្លៃ​មួយ​នៅ​ទីនេះ ។​

ជួរ​ឈរ

បញ្ចូល​ចំនួន​របស់​ស្លាក​ ឬ​នាម​ប័ណ្ណ​មួយ​ ដែល​អ្នក​ចង់​​ធ្វើ​វិសាល​ភាព​ទទឹង​ទំព័រ​ ។​

ជួរ​ដេក

បញ្ចូល​ចំនួន​ស្លាក​ ឬ​នាម​ប័ណ្ណ​ ដែល​អ្នក​ចង់​ធ្វើ​វិសាល​ភាព​​កម្ពស់​របស់​ទំព័រ​ ។​

រក្សា​​ទុក

រក្សា​ទុក​ទ្រង់​ទ្រាយ​ ស្លាក​ ឬ​នាមប័ណ្ណ​បច្ចុប្បន្ន​ ។​

រក្សាទុក​ទ្រង់​ទ្រាយ​ស្លាក

ម៉ាក

បញ្ចូល​ ឬ​ជ្រើស​ម៉ាក​ដែល​ចង់​បាន​ ។​

ប្រភេទ

បញ្ចូល​ ឬ​ជ្រើស​ប្រភេទ​ស្លាក​មួយ​ ។​

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។