ស្លាក​​

បញ្ជាក់​​​អត្ថបទ​ស្លាក​ និង​ជ្រើស​ទំហំ​ក្រដាស​សម្រាប់​ស្លាក ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ថ្មី


ចំណារ

បញ្ចូល​​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​នៅ​លើ​ស្លាក​ ។

អត្ថបទ​ស្លាក

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​នៅ​លើ​ស្លាក​ ។​ អ្នក​ក៏​អាច​បញ្ចូល​ផង​ដែរ​​នូវវាល​​ទិន្នន័យ​មួយ​ ។​

អាសយដ្ឋាន

បង្កើត​ស្លាក​មួយ​​ជាមួយ​អាសយដ្ឋាន​ត្រឡប់​ ។​ អត្ថបទ​ដែល​​ស្ថិត​ក្នុង​ប្រអប់​​ អត្ថបទ​ស្លាក​ បច្ចុប្បន្ន​ត្រូវ​បាន​សរសេរ​ជាន់​​លើ​ ។

រូប​តំណាង​ចំណាំ

ដើម្បី​ផ្លាស់ប្តូរ​អាសយ​ដ្ឋាន​ត្រឡប់​ ជ្រើស​ - LibreOffice រួច​ហើយ​ចុច​លើ​ផ្ទាំង​ ទិន្នន័យ​អ្នក​ប្រើ​


មូលដ្ឋាន​​ទិន្នន័យ

ជ្រើស​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ ដែល​អ្នក​ចង់​ប្រើ​ជា​ប្រភព​ទិន្នន័យ​​សម្រាប់​ស្លាក​របស់​អ្នក​ ។

តារាង

ជ្រើស​តារាង​មូល​ដ្ឋាន​ទិន្នន័យ​​ រួម​មាន​វាល​​ដែល​​​អ្នក​ចង់​ប្រើ​ក្នុង​ស្លាក​របស់​អ្នក​ ។

វាលមូលដ្ឋាន​ទិន្នន័យ

Select the database field that you want, and then click the arrow to the left of this box to insert the field into the Label text box.

ឈ្មោះ​របស់វាល​​មូល​ដ្ឋាន​ទិន្នន័យ​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​តង្កៀប ([ ])​ ក្នុង​ប្រអប់​ អត្ថបទ​ស្លាក​ ។ ប្រសិន​បើ​អ្នក​ចង់​បាន​ អ្នក​អាច​បំបែកវាល​​មូល​ដ្ឋានទិន្នន័យ​ដោយ​ចន្លោះ​មិន​ឃើញ​ (space) ។ ចុច​បញ្ចូល​ (Enter) ដើម្បី​បញ្ចូល​វាល​​មូល​ដ្ឋាន​ទិន្នន័យ​នៅលើ​បន្ទាត់​ថ្មី​ ។

ទ្រង់ទ្រាយ

You can select a pre-defined size format for your label or a size format that you specify on the Format tab.

បន្ត

បោះពុម្ព​ស្លាក​នៅ​លើ​សន្លឹក​​បន្ត​ ។​

សន្លឹក

បោះពុម្ព​ស្លាក​​នៅ​លើ​សន្លឹក​ផ្សេងៗ​គ្នា​ ។​

ម៉ាក

ជ្រើស​ម៉ាក​របស់​ក្រដាស​​ដែល​អ្នក​ចង់​ប្រើ​ ។ ម៉ាក​នីមួយៗ​មាន​ទ្រង់​ទ្រាយ​​ទំហំ​ផ្ទាល់​ខ្លួន​របស់​វា​ ។

ប្រភេទ

ជ្រើស​ទ្រង់​ទ្រាយ​ទំហំ​ដែល​អ្នក​ចង់​ប្រើ​ ។ ទ្រង់​ទ្រាយ​ផ្សេងៗ​អាស្រ័យ​លើ​​ម៉ាក​​ នូវ​អ្វី​ដែល​អ្នក​បាន​​ជ្រើស​ក្នុង​បញ្ជី​​ ម៉ាក​ ។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ទ្រង់​ទ្រាយ​ស្លាក​ផ្ទាល់​ខ្លួន​​មួយ​ ជ្រើស​​ [អ្នក​ប្រើ​​] និង​បន្ទាប់មក​ចុច​ផ្ទាំង​​ ទ្រង់​ទ្រាយ​​ ដើម្បី​កំណត់​ទ្រង់​ទ្រាយ​ ។​

ព័ត៌មាន

ប្រភេទ​ក្រដាស​ និង​វិមាត្រ​​របស់​ស្លាក​ត្រូវ​បាន​បង្ហាញ​នៅ​បាត​របស់​ផ្ទៃ​ ​ទ្រង់​ទ្រាយ​