ការ​នាំ​ចូល​អត្ថបទ

កំណត់​ជម្រើស​នាំ​ចូល​សម្រាប់​ទិន្នន័យ​ដែល​បាន​កំណត់​ព្រំដែន ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឯកសារ - បើក - ជ្រើស នៅក្រោម "ប្រភេទ​ឯកសារ" ៖ "Text CSV"

ជ្រើស ទិន្នន័យ - អត្ថបទ​ជា​ជួរ​ឈរ (Calc)


នាំ​ចូល

សំណុំ​តួ​អក្សរ

បញ្ជាក់​​សំណុំ​តួ​អក្សរ​ដែល​នឹង​ត្រូវ​ប្រើ​ក្នុង​ឯកសារ​ដែល​បាន​នាំ​ចូល ។

ភាសា

ការ​កំណត់​របៀប​ខ្សែ​អក្សរ​ចំនួន​ត្រូវ​បាន​នាំចូល ។

ប្រសិនបើ​ភាសា​ត្រូវ​បាន​កំណត់​ជា​លំនាំដើម (សម្រាប់​ការ​នាំចូល CSV ) ឬ​ស្វ័យប្រវត្តិ (សម្រាប់​ការ​នាំចូល HTML ) Calc នឹង​ប្រើ​ការ​កំណត់​ភាសា​​សកល ។ ប្រសិនបើ​ភាសា​ត្រូវ​បាន​កំណត់​ជា​ភាសា​ជាក់លាក់ ភាសា​នឹង​ត្រូវ​បាន​ប្រើ នៅ​ពេល​នាំចូល​​លេខ ។

នៅ​ពេល​នាំចូល​ឯកសារ HTML ជម្រើស​ភាសា​អាច​ប៉ះទង្គិច​ជា​មួយ​ជម្រើស HTML សកល ប្រើ​ 'អង់គ្លេស (USA)' មូលដ្ឋាន​សម្រាប់​លេខ ។ ជម្រើស HTML សកល​មាន​ប្រសិទ្ធភាព​ នៅ​ពេល​តែ​ជម្រើស​ភាសា​ត្រូវ​បាន​ជ្រើស​ដោយ​ស្វ័យ​ប្រវត្តិ​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​ជ្រើស​ភាសា​ជាក់លាក់​នៅ​ក្នុង​​ប្រអប់​ជម្រើស​នាំចូល HTML ជម្រើស​ HTML សកល​មិន​ត្រូវ​បាន​អើពើ ។

ពី​ជួរ​ដេក

បញ្ជាក់​ជួរ​ដេក ដែល​អ្នក​ចង់​ចាប់ផ្តើម​នាំ​ចូល ។ ជួរ​ដេក​អាច​មើល​ឃើញ​ក្នុង​បង្អួច​មើល​ជា​មុន​នៅ​ខាង​ក្រោម​នៃ​ប្រអប់ ។

ជម្រើស​អ្នក​​​បំបែក

បញ្ជាក់​​ថា​តើ​ទិន្នន័យ​របស់​អ្នក ​ប្រើ​អ្នក​ខណ្ឌ​ចែក ឬ​ទទឹង​ថេរ​ជា​អ្នក​កំណត់​ព្រំដែន ។

ទទឹង​ថេរ

បំបែក​ទិន្នន័យ​ដែល​មាន​ទទឹង​ថេរ (តួ​អក្សរ​មាន​ចំនួន​ស្មើ​គ្នា) ទៅ​ជា​ជួរ​ឈរ ។ ចុច​លើ​បន្ទាត់​ក្នុង​បង្អួច​មើល​ជា​មុន ដើម្បី​កំណត់​ទទឹង ។

បាន​បំបែក​ដោយ

ជ្រើស​អ្នក​ខណ្ឌ​ចែក​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទិន្នន័យ​របស់​អ្នក ។

ថេប

បំបែក​ទិន្នន័យ​ដែល​បាន​កំណត់​ព្រំដែន​ដោយ​ថេប ទៅ​ជា​ជួរ​ឈរ ។

សញ្ញា​ចំណុច​ក្បៀស

បំបែក​ទិន្នន័យ​ដែល​បាន​កំណត់​ព្រំដែន​ដោយ​សញ្ញា​​ចំណុច​ក្បៀស ទៅ​ជា​ជួរ​ឈរ ។

សញ្ញា​​ក្បៀស

បំបែក​ទិន្នន័យ​ដែល​បាន​កំណត់​ព្រំដែន​ដោយ​សញ្ញា​​ក្បៀស ទៅ​ជា​ជួរ​ឈរ ។

ចន្លោះ

បំបែក​ទិន្នន័យ​ដែល​បាន​កំណត់​ព្រំដែន​ដោយ​ដក​ឃ្លា ទៅ​ជា​ជួរ​ឈរ ។

ផ្សេងៗ

Separates data into columns using the custom separator that you specify. Note: The custom separator must also be contained in your data.

លាយ​បញ្ចូល​អ្នក​កំណត់​ព្រំដែន

ផ្សំ​អ្នក​កំណត់​ព្រំដែន​​ត​គ្នា និង​យក​វាល​ទិន្នន័យ​ទទេ​ចេញ ។

Trim spaces

Removes starting and trailing spaces from data fields.

String delimiter

ជ្រើស​តួ​អក្សរ​ដើម្បី​កំណត់​ព្រំដែន​ទិន្នន័យ​អត្ថបទ ។ អ្នក​ក៏​អាច​បញ្ចូល​តួ​អក្សរ​ក្នុង​ប្រអប់​អត្ថបទ​ ។

ជម្រើស​ផ្សេង​ទៀត

កំណត់​ជម្រើស​នាំចូល​ផ្សេង​មួយ​ចំនួន​ទៀត ។

Format quoted field as text

នៅ​ពេល​ជម្រើស​នេះ​ត្រូវ​បាន​បើក​ វាល ឬ​ក្រឡា​​តម្លៃ​​ដែល​ត្រូវ​បាន​​ដកស្រង់​នៅ​ក្នុង​ភាព​ពេញលេញ​របស់​ពួកគេ (តួអក្សរ​ដំបូង និង​ចុង​ក្រោយ​នៃ​តម្លៃ​ស្មើ​សញ្ញា​កំណត់​ព្រំដែន​អត្ថបទ) ត្រូវ​បាន​នាំ​ចូល​ជា​អត្ថបទ ។

រក​ឃើញ​លេខ​ពិសេស

នៅ​ពេល​ជម្រើស​នេះ​ត្រូវ​បាន​បើក Calc នឹង​រក​ឃើញ​ដោយ​ស្វ័យ​ប្រវត្តិ​គ្រប់​ទ្រង់ទ្រាយ​លេខ​ទាំងអស់ រួម​នឹង​លេខ​ពិសេស​ដូច​ជា​កាលបរិច្ឆេទ ពេលវេលា និង​ការ​កំណត់​នៃ​វិទ្យាសាស្ត្រ ។

អានុភាព​ភាសា​ដែល​បាន​ជ្រើស​ដូចជា​លេខ​ពិសេស​ត្រូវ​បាន​រក​ឃើញ ព្រោះថា​​ភាសា​ខុស​គ្នា និង​ភាសា​តំបន់​មាន​ការ​សន្មត​ខុស​គ្នា​ជា​ច្រើន​​ដូច​ជា​លេខ​ពិសេស ។

នៅ​ពេល​ជម្រើស​នេះ​ត្រូវ​បាន​បិទ Calc នឹង​រក​ឃើញ ហើយ​បម្លែង​តែ​​ចំនួន​ទសភាគ​​ប៉ុណ្ណោះ ។ រួម​នឹង​លេខ​ដែល​បាន​​ធ្វើ​ទ្រង់ទ្រាយ​នៅ​ក្នុង​ការ​កំណត់​នៃ​វិទ្យាសាស្ត្រ នឹង​ត្រូវ​បាន​នាំ​ចូល​ជា​អត្ថបទ ។ ខ្សែ​អក្សរ​ចំនួន​ទសភាគ​​អាច​មាន​ជា​តួ​លេខ ០-៩ សញ្ញា​ក្បៀស និង​សញ្ញា​បំបែក​រាប់ពាន់ ។ សញ្ញា​ក្បៀស និង​សញ្ញា​បំបែក​រាប់ពាន់​​អាច​ប្រែប្រួល​ជា​មួយ​នឹង​​តំបន់ និង​ភាសា​ដែល​បាន​ជ្រើស ។

Skip empty cells

When this option is enabled, Calc preserves previous content of cells when pasting empty ones. Otherwise, Calc deletes content of previous cells.

In Text to Columns conversion, if cell content begins with a separator and this option is disabled, then first column will be emptied.

វាល

បង្ហាញ​របៀប​ដែល​ទិន្នន័យ​របស់​អ្នក​នឹង​មើល​ឃើញ នៅ​ពេល​វា​ត្រូវ​បាន​បំបែក​ទៅ​ជា​ជួរ​ឈរ ។

ប្រភេទ​ជួរ​ឈរ

ជ្រើស​ជួរ​ឈរ​មួយ​ក្នុង​បង្អួច​មើល​ជា​មុន រួច​ជ្រើស​ប្រភេទ​ទិន្នន័យ​ដែល​នឹង​ត្រូវ​អនុវត្ត​ទៅ​ទិន្នន័យ​ដែល​បាន​នាំ​ចូល ។ អ្នក​អាច​ជ្រើស​ជម្រើស​មួយ​ក្នុង​ចំណោម​ខាង​ក្រោម ៖

ប្រភេទ

អនុគមន៍

ស្តង់ដារ

LibreOffice កំណត់​ប្រភេទ ។

អត្ថបទ

ទិន្នន័យ​ដែល​បាន​នាំ​ចូល​ត្រូវ​បាន​ចាត់​ទុក​ជា​អត្ថបទ ។

កាល​បរិច្ឆេទ (DMY)

អនុវត្ត​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ (ថ្ងៃ ខែ ឆ្នាំ) ទៅ​ទិន្នន័យ​ដែល​បាន​នាំ​ចូល​ក្នុង​ជួរ​ឈរ​មួយ ។

កាល​បរិច្ឆេទ (MDY)

អនុវត្ត​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ (ខែ ថ្ងៃ ឆ្នាំ) ទៅ​ទិន្នន័យ​ដែល​បាន​នាំ​ចូល​ក្នុង​ជួរ​ឈរ​មួយ ។

កាល​បរិច្ឆេទ (YMD)

អនុវត្ត​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ (ឆ្នាំ ខែ ថ្ងៃ) ទៅ​ទិន្នន័យ​ដែល​បាន​នាំ​ចូល​ក្នុង​ជួរ​ឈរ​មួយ ។

អង់គ្លេស អាមេរិក

ដោយ​មិន​គិត​ពី​ភាសា​ប្រព័ន្ធ លេខ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ក្នុងអង់គ្លេស សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ស្វែងរក និង​រួម​បញ្ចូល ។ ទ្រង់ទ្រាយ​លេខ​មិន​ត្រូវ​បាន​អនុវត្ត​ទេ ។ បើ​គ្មាន​ធាតុ ​អង់គ្លេស សហរដ្ឋ​អាមេរិក​ទ្រង់ទ្រាយ ស្តង់ដារ ត្រូវ​បាន​អនុវត្ត ។

លាក់

ទិន្នន័យ​ក្នុង​ជួរ​ឈរ​មិន​ត្រូវ​បាន​នាំ​ចូល​ទេ ។


ប្រសិន​បើ​អ្នក​ជ្រើស​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ​មួយ​ក្នុង​ចំណោម (DMY), (MDY) ឬ​(YMD) ហើយ​អ្នក​បញ្ចូល​លេខ​ដោយ​គ្មាន​អ្នក​កំណត់​ព្រំដែន​កាល​បរិច្ឆេទ លេខ​ត្រូវ​បាន​បក​ប្រែ​ដូច​ខាង​ក្រោម ៖

ចំនួន​តួ​អក្សរ

ទ្រង់ទ្រាយ​​​កាល​បរិច្ឆេទ

តួ​អក្សរ​ពីរ​សម្រាប់​ថ្ងៃ ពីរ​សម្រាប់​ខែ និង​ពីរ​សម្រាប់​ឆ្នាំ​តាម​លំដាប់​ដែល​បាន​ជ្រើស ។

តួ​អក្សរ​បួន​សម្រាប់​ឆ្នាំ ពីរ​សម្រាប់​ខែ និង​ពីរ​សម្រាប់​ថ្ងៃ​តាម​លំដាប់​ដែល​បាន​ជ្រើស ។

5 ឬ 7

ដូច​គ្នា​ទៅ​នឹង​តួ​អក្សរ​ចំនួន ៦ ឬ ៨ ដែរ ប៉ុន្តែ​ផ្នែក​ដំបូង​នៃ​លំដាប់​មាន​តួ​អក្សរ​មួយ​នៅ​សល់ ។ នេះ​នឹង​បន្ថែម​លេខ​សូន្យ​ពី​មុខ​ខែ និង​ថ្ងៃ ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិន​បើ​អ្នក​ចង់​រួម​បញ្ចូល​លេខ​សូន្យ​ពី​មុខ​ក្នុង​ទិន្នន័យ​ដែល​អ្នក​នាំ​ចូល ឧទាហរណ៍​ក្នុង​លេខ​ទូរស័ព្ទ អនុវត្ត​ទ្រង់ទ្រាយ "អត្ថបទ" ទៅ​ជួរ​ឈរ ។


មើល​ជា​​​មុន

Shows how the imported text will look after it is separated into columns. To apply a format to a column when it is imported, click a column and select a Column type. When you select a Column type, the column heading displays the applied format.

ប្រសិន​បើ​អ្នក​ចង់​ប្រើ​ទទឹង​ថេរ​ដើម្បី​បំបែក​ទិន្នន័យ​ដែល​បាន​នាំ​ចូល​ទៅ​ក្នុង​ជួរ​ឈរ ចុច​ក្នុង​បន្ទាត់​ដើម្បី​កំណត់​ព្រំដែន​ទទឹង ។

ការ​រុករក​ដោយ​មិន​ប្រើ​កណ្តុរ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល ព័ត៌មាន​អំពី​ការ​នាំ​ចូល និង​នាំ​ចេញ​តម្រង