លក្ខណៈ​ពិសេស​របស់​ LibreOffice Draw

LibreOffice Draw អនុញ្ញាត​ឲ្យ​អ្នក​​បង្កើត​គំនូរ​ធម្មតា​ និង ស្មុគ​ស្មាញ​ និង​ នាំ​ពួក​វាចេញ​ក្នុង​ទ្រង់​ទ្រាយ​រូប​ភាព​ទូទៅ​មួយ​ចំនួន​​ ។ អ្នក​ក៏​អាច​បញ្ចូល​ តារាង​ គំនូស​តាង​ រូប​មន្ត​ និង​ វត្ថុ​ផ្សេងៗ​ទៀត​​​ដែល​បាន​​​បង្កើត​ក្នុង​កម្មវិធី​ LibreOffice ​ទៅ​ក្នុង​គំនូរ​របស់​អ្នក​ផង​ដែរ ។

វ៉ិចទ័រ​ក្រាហ្វិក​

LibreOffice Draw បង្កើត​​វ៉ិចទ័រ​​ក្រាហ្វិក ដោយ​ប្រើ​បន្ទាត់​ និង​ ខ្សែ​កោង​ដែល​បាន​កំណត់​ដោយ​វ៉ិចទ័រ​គណិត​វិទ្យា ។ វ៉ិចទ័រ​ពិពណ៌នា​អំពី​ បន្ទាត់​ ​ពងក្រពើ​ និង​ ពហុកោណ​ ដោយ​យោង​ទៅ​តាម​រេខាគណិត​របស់​ពួក​វា​ ។

ការ​បង្កើត​វត្ថុ​​ត្រីមាត្រ

អ្នក​អាច​បង្កើត​វត្ថុ​​ត្រីមាត្រ​ធម្មតា​ ដូចជា​ គូប​ ស្វ៊ែរ​ និង ស៊ីឡាំង​ ក្នុង​ LibreOffice Draw និង កែប្រែ​ប្រភព​ពន្លឺ​របស់​វត្ថុ​ទាំង​នោះ ។

បន្ទាត់​ខ្ទាស់ និង​ក្រឡាចត្រង្គ

បន្ទាត់​ខ្ទាស់ និង​ក្រឡាចត្រង្គ ផ្ដល់​នូវ​សញ្ញា​ដែល​អាច​មើល​ឃើញ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​តម្រឹម​វត្ថុ​នៅ​ក្នុង​គំនូរ​របស់​អ្នក ។ អ្នក​ក៏​អាច​ជ្រើស​ក្នុង​ការ​ខ្ទាស់​វត្ថុ​ទៅកាន់​បន្ទាត់​ក្រឡាចត្រង្គ បន្ទាត់​ខ្ទាស់ ឬ​ទៅកាន់​គែម​នៃ​វត្ថុ​មួយ​ផ្សេងទៀត ។

ការ​តភ្ជាប់​វត្ថុ​ ដើម្បី​បង្ហាញ​ទំនាក់​ទំនង​

អ្នក​អាច​ត​ភ្ជាប់​វត្ថុ​ក្នុង​ LibreOffice Draw ជាមួយ​នឹង​បន្ទាត់​ពិសេស​ ដែល​ហៅថា​ "អ្នក​តភ្ជាប់​" ​ដើម្បីបង្ហាញ​ទំនាក់​ទំនង​រវាង​វត្ថុ​ទាំង​នេះ។ អ្នក​តភ្ជាប់​ ភ្ជាប់​ទៅ​នឹង​ចំណុច​ភ្ជាប់​នៅ​លើ​វត្ថុ​គំនូរ​ និង នៅ​តែ​ត្រូវ​បាន​ភ្ជាប់​ ពេល​ដែល​វត្ថុ​ដែល​បាន​តភ្ជាប់​ត្រូវ​បាន​ផ្លាស់ទី​ ។ អ្នក​តភ្ជាប់​មាន​សារៈសំខាន់​សម្រាប់​បង្កើត​គំនូស​តាង​​អង្គការ​ និង ដ្យាក្រាម​បចេ្ចក​ទេស ។

ការ​បង្ហាញ​វិមាត្រ​

ដ្យាក្រាមបចេ្ចក​ទេស​ ជាញឹក​ញាប់​បង្ហាញ​នូវ​វិមាត្រ​របស់​វត្ថុ​ក្នុង​គំនូរ​ ។ ក្នុង ​LibreOffice Draw អ្នក​អាច​ប្រើ​បន្ទាត់​វិមាត្រ ​ដើម្បី​គណនា​ និង បង្ហាញ​វិមាត្រ​លីនេអ៊ែរ ។

វិចិត្រសាល

វិចិត្រ​សាល​មាន​រូប​ភាព​ ចលនា សំឡេង​ និង ធាតុ​ផ្សេងៗ​ទៀត​​​ ដែល​អ្នក​អាច​បញ្ចូល​​ និង ប្រើ​ក្នុង​គំនូរ​​របស់​អ្នក​ និង កម្មវិធី LibreOffice​ ផ្សេងៗ​ទៀត​ផង​ដែរ​ ​។

ទ្រង់ទ្រាយ​ឯកសារ​ក្រាហ្វិក​

LibreOffice Draw អាច​នាំ​ចេញទៅ​​ជាទ្រង់​ទ្រាយ​ឯកសារ​ក្រា​ហ្វិកទូទៅ​​ជា​ច្រើន​ ដូច​ជា​ BMP, GIF, JPG, និង PNG