​ម៉ឺនុយ

ខាងក្រោម​គឺ​ជាការពណ៌​នាអំពី​ ម៉ឺនុយ ម៉ឺនុយ​រង​ និង​ ប្រអប់​របស់ពួក​​វា​​ទាំង​អស់​​ របស់​ LibreOffice Draw ។

រូប​តំណាង​ចំណាំ

បង្អួច​ដែល​មាន​ឯកសារ​ដែល​អ្នក​ចង់​ធ្វើការ​ត្រូវ​តែ​ជ្រើស ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ។ ដូចគ្នា​នេះដែរ​ អ្នក​ត្រូវ​តែ​ជ្រើស​វត្ថុ​មួយ​ក្នុង​ឯកសារ​ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ដែល​ទាក់ទង​ជាមួយ​វត្ថុ ។


រូប​តំណាង​ព្រមាន

ម៉ឺនុយ​គឺ​ជា​បរិបទ​ដែល​រស់​រវើក ។ នេះ​មាន​ន័យ​ថា ធាតុ​ម៉ឺនុយ​ទាំង​នេះ​អាច​មាន​តែ​ចំពោះ​អ្វី​ៗ ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​នៅ​ក្នុង​អត្ថបទ នោះ​ធាតុ​ម៉ឺនុយ​ទាំង​នោះ​នឹង​មាន​សម្រាប់​កែសម្រួល​អត្ថបទ ។ បើ​អ្នក​បាន​ជ្រើស​ក្រាហ្វិក​ក្នុង​ឯកសារ បន្ទាប់​​អ្នក​នឹង​ឃើញ​ធាតុ​ម៉ឺនុយ​ទាំងអស់​​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កែសម្រួល​ក្រាហ្វិក ។


ឯកសារ

ម៉ឺនុយ​នេះ​មាន​ពាក្យ​បញ្ជា​ទូទៅ​សម្រាប់​ធ្វើ​ការ​ជាមួយ​ឯកសារ​ Draw ដូច​ជា​ បើក បិទ និង​ បោះពុម្ព​ ។ ដើម្បី​បិទ​ LibreOffice Draw សូម​ចុច​ ចេញ ។

កែ​សម្រួល

ពាក្យ​បញ្ជា​ក្នុង​ម៉ឺ​នុយ​នេះ​ត្រូវ​បាន​ប្រើ ​ដើម្បី​កែ​សម្រួល​ឯកសារ​ Draw (​ឧទាហរណ៍​ ​ចម្លង​ និង​ ​បិទ​ភ្ជាប់ ) ។

ទិដ្ឋភាព

កំណត់​លក្ខណសម្បត្តិ​បង្ហាញ​របស់​ឯកសារ​ Draw ។

បញ្ចូល

ម៉ឺនុយ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចូល​ធាតុ​​ដូចជា​ ក្រាហ្វិក​ និង​ ​មគ្គុទ្ទេសក៍​ ទៅក្នុង​ឯកសារ​របស់ Draw ។

ទ្រង់​ទ្រាយ

មាន​ពាក្យ​បញ្ជា​សម្រាប់​​ធ្វើ​ទ្រង់​ទ្រាយ​ប្លង់​ និង មាតិកា​នៃ​ឯកសារ​របស់​អ្នក​ ។

ឧបករណ៍

ម៉ឺនុយ​នេះ​ផ្តល់​​ឧបករណ៍​សម្រាប់​ LibreOffice Draw ព្រម​ទាំង​ភាព​ចូល​ដំណើរ​ការ​​​ភាសា​ និង​ ការ​កំណត់​ប្រព័ន្ធ​ផង​ដែរ​ ។

កែប្រែ

មាន​ពាក្យ​បញ្ជា​សម្រាប់​កែប្រែ​វត្ថុ​នៅ​ក្នុង​ឯកសារ ។

បង្អួច

មាន​ពាក្យ​បញ្ជា​សម្រាប់​បង្កើត និង​បង្ហាញ​បង្អួច​ឯកសារ ។

​ជំនួយ

ម៉ឺនុយ​ជំនួយ​អនុញ្ញាត​ឲ្យ​អ្នក​ចាប់​ផ្តើម​ និង ត្រួត​ពិនិត្យ​ប្រព័ន្ធ​ជំនួយ​របស់ ​LibreOffice ។