បន្ថែម​អត្ថបទ

មាន​ប្រភេទ​អត្ថបទ​ជា​ច្រើន ដែល​អ្នក​អាច​បន្ថែម​ទៅ​គំនូរ ឬ​ការបង្ហាញ ៖

បន្ថែម​ប្រអប់​អត្ថបទ

  1. ចុច​រូបតំណាង អត្ថបទ រូបតំណាង ហើយ​ផ្លាស់ទី​ព្រួញ​កណ្ដុរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​បញ្ចូល​ប្រអប់​អត្ថបទ ។

  2. អូស​ប្រអប់​អត្ថបទ​ទៅ​តាមទំហំ​ដែលអ្នក​ចង់​បាន​នៅ​ក្នុង​ឯកសារ​របស់​អ្នក ។

  3. វាយ ឬ​បិទភ្ជាប់​អត្ថបទ​របស់​អ្នក​ទៅ​ក្នុង​ប្រអប់​អត្ថបទ ។

ចុច​ទ្វេ​ដង​លើអត្ថបទ ដើម្បី​កែសម្រួល ឬ​ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​លក្ខណសម្បត្តិ​អត្ថបទ ដូចជា ទំហំ​ពុម្ពអក្សរ ឬ​ពណ៌​ពុម្ពអក្សរ ។ ចុច​លើ​ស៊ុម​របស់​ប្រអប់​អត្ថបទ ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ​វត្ថុ ដូចជា​ពណ៌​ស៊ុម ឬ​រៀប​ចំ​ខាង​មុខ ឬ​ខាង​ក្រោម​វត្ថុ​ផ្សេង ។

ការ​​ធ្វើ​​ឲ្យ​​អត្ថបទ​​សម​​នឹង​​ស៊ុម​​

  1. បង្កើត​ប្រអប់​អត្ថបទ​ ដូច​ដែលបានពិពណ៌នា​នៅ​ក្នុង​ជំហាន​ខាង​លើ ។

  2. ជាមួយ​វត្ថុ​អត្ថបទ​ដែល​បាន​ជ្រើស សូមជ្រើស ទ្រង់ទ្រាយ - អត្ថបទ ។ ប្រអប់​ អត្ថបទ បើក ។

  3. នៅលើ​ទំព័រ​ផ្ទាំង អត្ថបទ សម្អាតប្រអប់​គូសធីក ធ្វើ​កំពស់​ឲ្យសម​ទៅនឹង​អត្ថបទ បន្ទាប់មក​ជ្រើស​ប្រអប់គូសធីក ធ្វើ​ឲ្យសម​ទៅ​នឹង​ស៊ុម ។ ចុច យល់ព្រម ។

  4. ឥឡូវ អ្នក​​អាច​ផ្លាស់ប្ដូរ​ទំហំ​ប្រអប់​អត្ថបទ ដើម្បី​ផ្លាស់ប្ដូរ​ទំហំ និង​រូបរាង​របស់​តួអក្សរ​អត្ថបទ ។

អត្ថបទ​ចង​ទៅ​ក្រាហ្វិក

អ្នក​អាច​បន្ថែម​អត្ថបទ ទៅ​ក្រាហ្វិក​ណាមួយ បន្ទាប់​ពី​ចុច​ទ្វេដង​លើ​ក្រាហ្វិក ។

ដើម្បី​​កំណត់​ទីតាំង​អត្ថបទ គឺ​ត្រូវ​ប្រើ​ការ​កំណត់​នៅ​ក្នុង ទ្រង់ទ្រាយ - អត្ថបទ ។

  1. ឧទាហរណ៍ ចុច​ព្រួញ​នៅ​ជាប់​នឹង​រូបតំណាង ប៉ឺតប៉ោង រូបតំណាង ដើម្បី​បើក​របារ​ឧបករណ៍​ប៉ឺតប៉ោង ។

  2. ជ្រើស​ប៉ឺតប៉ោង​មួយ និង​ផ្លាស់ទី​ទ្រនិច​របស់​កណ្តុរ ទៅ​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ប៉ឺតប៉ោង​ចាប់​ផ្តើម ។

  3. អូស ដើម្បី​គូរ​ប៉ឺតប៉ោង ។

  4. បញ្ចូល​អត្ថបទ ។

ចម្លង​អត្ថបទ

  1. ជ្រើស​អត្ថបទ​ក្នុង​ឯកសារ Writer របស់​អ្នក ។

  2. ចម្លង​អត្ថបទ​ទៅ​ក្តារ​តម្បៀត​ខ្ទាស់ (កែសម្រួល - ចម្លង)។

  3. ចុច​ទំព័រ ឬ​ស្លាយ​ដែល​អ្នក​ចង់​បិទភ្ជាប់​អត្ថបទ ។

  4. បិទភ្ជាប់​អត្ថបទ​ ដោយ​ប្រើ កែសម្រួល - បិទភ្ជាប់ ឬ​កែសម្រួល - បិទភ្ជាប់​ពិសេស

    ដោយប្រើ បិទភ្ជាប់ពិសេស អ្នក​អាចជ្រើស​ទ្រង់ទ្រាយ​អត្ថបទ​ដែលត្រូវបាន​បិទភ្ជាប់ ។ ដោយ​យោងទៅលើ​ទ្រង់ទ្រាយ អ្នកអាច​ចម្លង​គុណលក្ខណៈ​របស់អត្ថបទ​ផ្សេង ។

ការ​នាំចូល​អត្ថបទ

  1. ចុច​លើ​ទំព័រ ឬ​ស្លាយ​ដែលអ្នក​ចង់​នាំចូល​អត្ថបទ ។

  2. ជ្រើស​ បញ្ចូល​ - ឯកសារ​ ។

  3. ជ្រើស​ឯកសារ​អត្ថបទ (*.txt) ឬ​ឯកសារ HTML ហើយ ចុច បញ្ចូល ។ ប្រអប់ បញ្ចូល​អត្ថបទបើក ។ ចុច យល់ព្រម ដើម្បី​បញ្ចូល​អត្ថបទ ។