​ការ​បង្វិល​វត្ថុ​

អ្នក​អាច​បង្វិល​វត្ថុ​មួយ​ជុំវិញ​ចំណុច​ស្នូល​លំនាំ​ដើម​របស់​វា ​(ចំណុច​កណ្តាល) ឬ​ ចំណុច​ស្នូល​ដែល​អ្នក​ជ្រើស​ទុក​ជាមុន​ ។

រូបតំណាង

ជ្រើស​វត្ថុ​ដែល​អ្នក​ចង់​បង្វិល ។ នៅ​លើ​របារ​ឧបករណ៍ របៀប ក្នុង LibreOffice Draw ឬ​នៅ​លើ​របារ គំនូរ ក្នុង LibreOffice Impress ចុច បង្វិល រូបតំណាង ។

ផ្លាស់​ទី​ព្រួញ​កណ្តុរ​ទៅ​កាន់​ចំណុច​ទាញ​កាច់​ជ្រុង​ ដូច្នេះ​ព្រួញ​កណ្តុរ​ផ្លាស់​ប្តូរ​ទៅ​ជា​និមិត្ត​សញ្ញា​បង្វិល​ ។ អូស​ចំណុច​ទាញ​ដើម្បី​បង្វិល​វត្ថុ​ ។

ចុច​គ្រាប់ចុច​ប្ដូរ (Shift) ដើម្បី​ដាក់​កម្រិត​ការ​បង្វិល​ ១៥ អង្សារ​ជា​ច្រើន​ទៀត ។

ចុចកណ្ដុរ​ស្ដាំ​លើ​វត្ថុ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ ។ ជ្រើស​ទីតាំង និង​ទំហំ - ការ​បង្វិល​ដើម្បី​បញ្ចូល​តម្លៃ​បង្វិល​ជាក់លាក់ ។

រូបតំណាង

ដើម្បី​ផ្លាស់​ប្តូរ​ចំណុច​ស្នូល​ អូស​រង្វង់​តូច​នៅ​កណ្តាល​នៃ​វត្ថុ​ ទៅ​ទី​តាំង​ថ្មីមួយ​ ។

​ដើម្បី​ធ្វើ​ឲ្យ​វត្ថុ​ឆៀង​ផ្ដេក​ ឬ​ ឆៀង​បញ្ឈរ​ អូស​​​​ចំណុច​ទាញ​មួយ​ ក្នុង​ចំណោម​ចំណុច​ទាញទាំង​នេះ ។