ការផ្គុំវត្ថុត្រីមាត្រ
វត្ថុត្រីមាត្រដែលផ្នែកត្រីមាត្រនីមួយៗអាចត្រូវបានផ្សំទៅជាផ្នែកត្រីមាត្រតែមួយ ។
ដើម្បីផ្សំវត្ថុត្រីមាត្រ ៖
-
បញ្ចូលវត្ថុត្រីមាត្រមួយ ពីរបារឧបករណ៍ វត្ថុត្រីមាត្រ (ឧទាហរណ៍ គូបមួយ) ។
-
បញ្ចូលវត្ថុត្រីមាត្រ ធំជាងមុនបន្តិចជាលើកទី២ (ឧទាហរណ៍ ស្វ៊ែរ) ។
-
ជ្រើសវត្ថុត្រីមាត្រ (ស្វ៊ែរ) លើកទី២ និង ជ្រើសកែសម្រួល - កាត់ ។
-
ចុចទ្វេដងលើវត្ថុ (គីប)ទី១ ដើម្បីបញ្ចូលក្រុមរបស់វា ។
-
ជ្រើស កែសម្រួល - បិទភ្ជាប់ ។ វត្ថុទាំងពីរឥឡូវជាផ្នែករបស់ក្រុមតែមួយ ។ ប្រសិនបើអ្នកចង់ អ្នកអាចកែសម្រួលវត្ថុនីមួយៗ ឬ ផ្លាស់ប្តូរទីតាំងរបស់ពួកវាក្នុងក្រុម ។
-
ចុចទ្វេដងខាងក្រៅក្រុម ដើម្បីចេញពីក្រុម ។

អ្នកមិនអាចប្រសព្វ ឬដកវត្ថុត្រីមាត្របានទេ ។