​​ការ​ដាក់​វត្ថុ​ជា​ក្រុម​

អ្នក​អាច​ផ្សំ​វត្ថុ​ជា​ច្រើន​ជា​ក្រុម​តែ​មួយ​ ដូច្នេះ​ពួក​វា​មាន​លក្ខណៈ​ជា​វត្ថុ​តែ​មួយ​ ។ អ្នក​អាច​ផ្លាស់​ទី​ និង​ ប្លែង​វត្ថុ​ទាំង​អស់​ក្នុង​ក្រុម​មួយ​ជា​ផ្នែក​តែ​មួយ​ ។ អ្នក​ក៏​អាច​​ផ្លាស់​ប្តូរ​លក្ខណសម្បត្តិ​ (ឧទាហរណ៍​ ទំហំ​បន្ទាត់​ បំពេញ​ពណ៌​) របស់​​វត្ថុ​ទាំងអស់​ក្នុង​ក្រុម​មួយ​ ជា​វត្ថុ​ទាំង​មូល​ ឬ​​ វត្ថុ​​​នីមួយៗ​ក្នុង​ក្រុម​ ។​ ក្រុម​អាច​​​ បណ្តោះ​អាសន្ន​ ឬ​ ត្រូវ​បាន​ផ្តល់​តម្លៃ​ឲ្យ​ ។

ក្រុម​អាច​ត្រូវ​បាន​ដាក់​ជា​ក្រុម​ ក្នុង​ក្រុម​ផ្សេង​ទៀត​​ ។ សកម្មភាពដែល​បាន​​អនុវត្ត​ទៅ​ក្រុម ​មិន​មាន​ឥទ្ធិ​ពល​ទៅលើ​​ទីតាំងទំនាក់​ទំនងទៅ​វិញ​ទៅ​មក របស់​វត្ថុ​នីមួយៗ​ ក្នុង​ក្រុម​ទេ ។

ដើម្បី​ដាក់​វត្ថុ​ជា​ក្រុម​ ៖

រូបតំណាង

ជ្រើស​វត្ថុ​ដែល​អ្នក​ចង់​ដាក់​ជា​ក្រុម​ និង​ ជ្រើស​​​កែប្រែ​ - ក្រុម​ ។

ឧទាហរណ៍​ អ្នក​អាច​ដាក់​​វត្ថុ​ទាំង​អស់​ជា​ក្រុម ក្នុង​រូប​សញ្ញា​ក្រុម​ហ៊ុន​មួយ​ ដើម្បី​ផ្លាស់ទី និង​ ផ្លាស់​ប្តូរ​ទំហំ​រូប​សញ្ញា​ជា​វត្ថុ​តែ​មួយ​ ។

បន្ទាប់​​​ពី​អ្នក​បាន​ដាក់​វត្ថុ​ជា​ក្រុម​ ​ជ្រើស​ផ្នែក​ណា​មួយ​នៃ​ក្រុម​ គឺ​​ជ្រើស​​ក្រុម​​ទាំង​មូល ។

ការ​ជ្រើស​វត្ថុ​ក្នុង​ក្រុម​មួយ​

រូបតំណាង

អ្នក​អាច​ជ្រើស​វត្ថុ​មួយ​ក្នុង​ក្រុមមួយ​ ​​ដោយ​បញ្ចូល​ក្រុម​ ។ ចុច​ទ្វេដង​លើ​ក្រុម​ ដើម្បី​បញ្ចូល​វា​ និង​ ចុច​​លើ​វត្ថុ​ ដើម្បី​ជ្រើស​វា​ ។ អ្នក​ក៏អាច​​បន្ថែម​​វត្ថុ​ទៅ​ក្នុង​​ក្រុម​​ ឬ​ លុប​វត្ថុ​​ចេញ​​​ពី​ក្រុម​​ក្នុង​របៀប​​នេះ ។ វត្ថុ​ដែល​មិន​មែន​ជា​ផ្នែក​នៃ​ក្រុម​ ត្រូវ​បាន​ប្រែ​ជា​ពណ៌​ប្រផេះ​​ ។

រូបតំណាង

ដើម្បី​ចេញ​ពី​ក្រុម​​ ចុច​ទ្វេដង​ត្រង់​កន្លែង​ណា​មួយ ​នៅ​ខាង​ក្រៅ​វា​ ។