បង្កើត​កា​របំពេញជម្រាល

ការ​បំពេញ​ជម្រាល​ គឺ​ជា​ការ​លាយ​គ្នា​នៃ​ពណ៌​ពីរ​ដែល​ខុស​គ្នា​ ​ឬ​ ជា​ស្រមាល​នៃ​ពណ៌ដូច​គ្នា​​ ដែល​អ្នក​​អាច​អនុវត្ត​ទៅ​វត្ថុ​គំនូរ​ ។

ដើម្បី​អនុវត្តជម្រាល​មួយ​ ៖

  1. ជ្រើស​វត្ថុ​គំនូរ​មួយ ។

  2. ជ្រើស ​​ទ្រង់​ទ្រាយ​ - ផ្ទៃ​ និង​ ជ្រើស​​ជម្រាល​ ជា​ប្រភេទ​​បំពេញ​​ ។​

  3. ជ្រើស​រចនាប័ទ្ម​ជម្រាល​មួយ​ពី​បញ្ជី​ និង​ចុច​យល់​ព្រម​ ។

ការ​បង្កើត​ជម្រាល​ផ្ទាល់​ខ្លួន​

អ្នក​អាច​កំណត់​ជម្រាល​ផ្ទាល់​ខ្លួន​របស់​​អ្នក​ និង​ កែប្រែ​​ជម្រាល​​​ដែល​មាន​​ស្រាប់​​ ព្រម​ទាំង​រក្សាទុក​​ និង​​​ ផ្ទុក​​បញ្ជី​​របស់​​ឯកសារ​​ជម្រាល​​ផង​ដែរ ។​

ដើម្បី​បង្កើត​​ជម្រាល​ផ្ទាល់​ខ្លួន​​មួយ​ ៖

  1. ជ្រើស​ ​ទ្រង់​ទ្រាយ​ - ផ្ទៃ​​ និង​ ចុច​ផ្ទាំង​​​ជម្រាល​ ។

  2. ជ្រើស​​ជម្រាល​​មួយ​​ពី​បញ្ជី​​ ដើម្បី​ប្រើ​ជា​មូល​ដ្ឋាន​ សម្រាប់​​ជម្រាល​ថ្មី​របស់​អ្នក​ និង​ ចុច​បន្ថែម​ ។

  3. វាយ​ឈ្មោះ​មួយ​ សម្រាប់​ជម្រាល​ក្នុង​ប្រអប់​អត្ថបទ​ និង​ ចុច ​​យល់​ព្រម​ ។

    ឈ្មោះ​បង្ហាញ​នៅ​ខាង​ចុង​នៃ​បញ្ជី​​ជម្រាល​​​ និង​ ត្រូវ​បាន​ជ្រើស​​ ដើម្បី​កែ​សម្រួល​ ។

  4. កំណត់​លក្ខណសម្បត្តិ​ជម្រាល​ និង​ ចុច​ ​កែប្រែ​​​ ​ដើម្បី​រក្សា​ទុក​ជម្រាល​ ។

  5. ចុច យល់ព្រម ។

ការ​ប្រើ​ជម្រាល​ និង​ភាព​ថ្លា​

អ្នក​អាច​លៃ​តម្រូវ​លក្ខណសម្បត្តិ​របស់​​ជម្រាល​ ព្រម​ទាំង​​ភាព​ថ្លា​របស់​វត្ថុ​គំនូរ​ ដោយ​កណ្តុរ​របស់​អ្នកផង​ដែរ​ ។​

ដើម្បី​លៃ​តម្រូវ​ជម្រាល​​របស់​​វត្ថុ​គំនូរ​មួយ​ ៖

  1. ជ្រើស​វត្ថុ​គំនូរ​​​មួយ​​​ដែល​​មាន​​​​ជម្រាល​​ ដែល​​អ្នក​​ចង់​​កែ​ប្រែ​​ ។

  2. ជ្រើស​ ​ទ្រង់​ទ្រាយ​ - ផ្ទៃ​​ និង​ ចុច​ផ្ទាំង​​​ជម្រាល​ ។

  3. លៃ​តម្រូវ​តម្លៃ​​ សម្រាប់​​ជម្រាល​ឲ្យ​សម​នឹង​តម្រូវ​ការ​របស់​អ្នក​ ហើយ​ចុច​​យល់ព្រម​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​លៃ​តម្រូវ​ភាព​ថ្លា​របស់​វត្ថុ​មួយ​ ជ្រើស​វត្ថុ​ ជ្រើស ​​ទ្រង់​ទ្រាយ​ - ផ្ទៃ​ និង​ចុច​​ផ្ទាំង ​​​ភាព​ថ្លា​ ។