​ការ​គូរចម្រៀក ​និង​​ ភាគ

របារ​ឧបករណ៍ ពងក្រពើ មាន​ឧបករណ៍ សម្រាប់​គូរ​ពងក្រពើ និង​រង្វង់ ។ អ្នក​អាច​គូរ​ចម្រៀក និង​ភាគ​របស់​រង្វង់ និង​ពងក្រពើ​ផង​ដែរ ។

ដើម្បី​គូរចម្រៀក​​រង្វង់​ ឬ​ ផ្នែក​ពង​ក្រពើមួយ​​ ៖

  1. បើក​របារ​ឧបករណ៍ ពងក្រពើ និង​ ចុច​រូបតំណាងមួយ​ក្នុង​ចំណោមរូបតំណាង the ចំណិត​រង្វង់ ឬ​ចំណិត​ពងក្រពើ រូបតំណាង។ ទ្រនិច​របស់​កណ្តុរ​ផ្លាស់ប្តូរ​ទៅ​ជា​សញ្ញា​ខ្វែង​ ដែល​មាន​រូប​តំណាង​តូច​នៃភាគ​​មួយ ។

  2. កំណត់​ទីតាំង​ព្រួញ​កណ្តុរ​​នៅ​គែម​នៃ​រង្វង់​ ដែល​អ្នក​ចង់​គូរ​ និង​ អូស​ ដើម្បី​បង្កើត​រង្វង់​ ។

    រូប​តំណាង​ព័ត៌មាន​ជំនួយ

    ដើម្បី​បង្កើត​រង្វង់​ដោយអូស​ពី​កណ្ដាល ចុច ខណៈពេល​អូស ។


  3. លែង​ប៊ូតុង​កណ្តុរ​ ពេល​រង្វង់​បាន​ទៅ​ដល់​ទំហំ​ដែល​អ្នក​ចង់​បាន​ ។ បន្ទាត់​មួយ​ដែល​ទាក់​ទង​​​នឹង​កាំ​រង្វង់​​ នឹង​បង្ហាញ​ក្នុង​​រង្វង់​ ។

  4. កំណត់​​ទី​តាំង​​ព្រួញ​​កណ្តុរ​​​ត្រង់​កន្លែង​ដែល​អ្នក​ចង់​ដាក់​ព្រំ​ដែន​ដំបូង​នៃចម្រៀក​​ និង​ចុច​ ។

    រូប​តំណាង​ចំណាំ

    ជា​​បន្ទាត់​កាំ​ ដែល​តាម​ពី​ក្រោយ​​ព្រួញ​កណ្តុរ ​​ត្រូវ​បាន​បង្ខំ​ទៅ​ព្រំ​ដែន​រង្វង់​ អ្នក​អាច​ចុច​កន្លែង​ណា​មួយ​​ក្នុង​ឯកសារ​ ។


  5. កំណត់​ទីតាំង​​ព្រួញ​កណ្តុរ ​ដែល​អ្នក​ចង់​ដាក់នៅ​ព្រំ​ដែន​ទី​ពីរ​​នៃចម្រៀក​​ និង​ ចុច​ ។ ចម្រៀក​​ពេញ​លេញ​ត្រូវ​បាន​បង្ហាញ ។

ដើម្បី​គូរ​ភាគ​របស់​​រង្វង់​ ឬ​ ពង​ក្រពើ​ ធ្វើ​តាម​ជំហាន​​ សម្រាប់​បង្កើត​ចម្រៀក​មួយ​ ដែល​​ផ្អែក​លើ​រង្វង់​ ។

ដើម្បី​គូរ​ធ្នូ​មួយ ​​ដែល​ផ្អែក​​លើ​​ពង​ក្រពើ​ ជ្រើស​រូប​តំណាង​ធ្នូ​មួយ​ក្នុង​ចំណោម​រូប​តំណាង​ទាំង​នេះ​ និង​ ធ្វើ​តាម​ជំហានដូចគ្នា​ ដើម្បី​បង្កើតផ្នែក​​ដែលផ្អែក​​លើ​រង្វង់​មួយ​ ។