វត្ថុពីរលេចកាត់បន្តិចម្តងៗ
លេចកាត់បន្តិចម្តងៗបង្កើតរាង និងចែកចាយពួកវា ដោយកំណើនដូចៗគ្នារវាងវត្ថុគំនូរពីរ ។
ពាក្យបញ្ជាលេចកាត់បន្តិចម្តងៗ គឺអាចរកបានតែក្នុង LibreOffice Draw ។ ទោះបីជាយ៉ាងណា អ្នកអាចចម្លង និង បិទភ្ជាប់វត្ថុដែលលេចកាត់បន្តិចម្តងៗ ទៅក្នុង LibreOffice Impress ។
ដើម្បីធ្វើឲ្យវត្ថុពីរលេចកាត់បន្តិចម្តងៗ ៖
-
សង្កត់ ប្តូរ(Shift) និង ចុចវត្ថុនីមួយៗ ។
-
ជ្រើស កែសម្រួល - លេចកាត់បន្តិចម្តងៗ ។
-
បញ្ចូលតម្លៃ ដើម្បីបញ្ជាក់ចំនួនវត្ថុចន្លោះការលេចកាត់បន្តិចម្តងៗពីចាប់ផ្តើម និងចុងបញ្ចប់ ក្នុងប្រអប់ ចំនួនបន្ថែម ។
-
ចុច យល់ព្រម ។
ក្រុមដែលមានវត្ថុដើមពីរ និងចំនួនដែលបញ្ជាក់ (ចំនួនបន្ថែម) របស់វត្ថុលេចកាត់បន្តិចម្តងៗ ត្រូវបានបង្ហាញ ។
អ្នកអាចកែសម្រួលវត្ថុនីមួយៗរបស់ក្រុមដោយជ្រើសក្រុម និងចុច F3 ។ ចុចCommandបញ្ជា(Ctrl)+F3 ដើម្បីចេញពីរបៀបកែសម្រួលក្រុម ។