ផ្សំ​វត្ថុ និង​រូបរាង​សាងសង់

វត្ថុ​គំនូរ​ដែល​បាន​ផ្សំ​មាន​លក្ខណៈ​ជា​វត្ថុ​ដែល​បាន​ដាក់​ជា​ក្រុម​ លើក​លែង​តែ ​អ្នក​​មិន​អាច​បញ្ចូល​ក្រុម​​ ដើម្បី​កែ​សម្រួល​វត្ថុ​នីមួយៗ​ ។

រូប​តំណាង​ចំណាំ

អ្នក​អាច​ផ្សំ​​តែ​វត្ថុ​ទ្វេមាត្រ ។


ដើម្បី​ផ្សំ​វត្ថុ​​ទ្វេមាត្រ ៖

  1. ជ្រើស​វត្ថុ​​ទ្វេមាត្រ​ពីរ​​ ឬ​ច្រើន​​​ ។

  2. ជ្រើស​ កែប្រែ​ - ផ្សំ​ ។

មិន​ដូចដាក់​ជា​​ក្រុម​ វត្ថុ​ដែល​បាន​ផ្សំ​​ ប្រកាន់​យក​លក្ខណសម្បត្តិ​តាម​វត្ថុ​ដែល​ទាប​បំផុត ​ក្នុង​លំដាប់​ជង់​ ។ អ្នក​អាចពុះ​​ផ្នែក​មួ​យ​នៃ​វត្ថុ​ដែល​បាន​ផ្សំ​ ប៉ុន្តែ​លក្ខណសម្បត្តិ​​វត្ថុ​​ដើម​​​​​​បាត់​បង់​ ។​

ពេល​ដែល​អ្នក​ផ្សំ​វត្ថុ​ ប្រហោង​នឹង​លេច​ឡើង​​នៅ​កន្លែង​ដែល​វត្ថុ​ត្រួត​លើ​គ្នា​ ។

ការ​បំភ្លឺ​វត្ថុ​ផ្សំ

ក្នុង​រូប​ភាព​លម្អ​ វត្ថុ​ដែល​មិន​បាន​ផ្សំ​ គឺ​នៅ​ខាង​ឆ្វេង​​ និង​វត្ថុ​ដែល​បាន​ផ្សំ គឺ​នៅ​ខាង​ស្តាំ ។

ការ​សង់​​រាង​

អ្នក​អាច​សាងសង់​រូបរាង​ដោយ​អនុវត្ត​ពាក្យ​បញ្ជា រូបរាង - បញ្ចូល​គ្នា ដក និង​បញ្ចូល ទៅ​វត្ថុ​គំនូរ​ពីរ ឬ​ច្រើន ។

រូប​តំណាង​ចំណាំ

ពាក្យ​បញ្ជា​រាង​ ដំណើរការ​​តែ​លើ​វត្ថុ​ទ្វេមាត្រ​​ប៉ុណ្ណោះ ។


រាង​ដែល​បាន​សង់​ ប្រកាន់​យក​តាម​លក្ខណសម្បត្តិ​របស់​វត្ថុ​ដែល​នៅ​ទាបបំផុត ​ក្នុង​លំដាប់​ជង់​ ។

ដើម្បី​​សង់​​រាង​មួយ​ ៖

  1. ជ្រើស​វត្ថុ​​ទ្វេមាត្រ​ពីរ​​ ឬ​ច្រើន​​​ ។

  2. ជ្រើស ​កែប្រែ - រាង​ និង​ ជ្រើស​មួយ​ក្នុង​ចំណោម​​ខាង​ក្រោម​ ៖

ពាក្យ​បញ្ជា​រាង​

ក្នុង​រូប​ភាព​លម្អ​ដូច​ខាង​ក្រោម​នេះ វត្ថុ​ដើម​​នៅ​ខាង​ឆ្វេង​ និង​រាង​ដែល​បាន​កែ​ប្រែ​នៅ​ខាង​​ស្តាំ ។

រាង​ - បញ្ចូល​គ្នា​

ការ​បំភ្លឺ​សម្រាប់​ការ​បញ្ចូល​រូបរាង​ចូល​គ្នា

បន្ថែម​ផ្ទៃ​របស់​វត្ថុ​ដែល​បាន​ជ្រើស ​ទៅ​នឹង​ផ្ទៃ​របស់​វត្ថុ​ទាប​បំផុត ​ក្នុង​លំដាប់​ជង់​ ។

រាង​ - ដក​

ការ​បំភ្លឺ​សម្រាប់ការ​ដក​រូបរាង​

ដក​ផ្ទៃ​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ពី ផ្ទៃ​​នៃ​​វត្ថុ​ដែល​នៅ​​ទាប​ជាង​ក្នុង​លំដាប់​​ជង់​។​

រាង​ - ប្រសព្វ​

ការ​បំភ្លឺ​សម្រាប់​ការ​ប្រសព្វ​ដក

ផ្ទៃ​​ត្រួត​ស៊ី​គ្នា​​​របស់​​វត្ថុ​​ដែល​​បាន​​ជ្រើស​​ បង្កើត​បាន​រាង​ថ្មី​ ។​

ផ្ទៃនៅ​ខាង​​ក្រៅកន្លែង​ត្រួត​ស៊ី​គ្នា ត្រូវ​បាន​យក​ចេញ​ ។