អ្នក​ជំនួយ​ការ​គំនូស​តាង - ធាតុ​គំនូស​តាង

នៅ​ក្នុ​ទំព័រ​ទី ១ របស់អ្នក​ជំនួយ​ការ​គំនូស​តាង អ្នក​អាច​ជ្រើស​ធាតុ​គំនូស​តាង​​ឲ្យ​បង្ហាញ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


ចុច Shift+F1 និង​បង្ហាញ​ឧបករណ៍​បញ្ជា​​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឧបករណ៍​បញ្ជា។

ដើម្បី​បញ្ចូល​ធាតុ​គំនូស​តាង

បញ្ចូល​ចំណង​ជើង ឬ​ចុច​លើ​ធាតុ​ដែល​អ្នក​ចង់​ឲ្យ​បង្ហាញ​នៅ​លើ​គំនូស​តាង​បច្ចុប្បន្ន ។

ចំណង​ជើង

ប្រសិន​បើ​អ្នក​បញ្ចូល​អត្ថបទ​សម្រាប់​ចំណង​ជើង ចំណង​ជើង​រង ឬ​អ័ក្ស​ណា​មួយ ចន្លោះ​ដែល​ចាំបាច់​នឹង​ត្រូវ​បាន​បម្រុង​ទុក​ដើម្បី​បង្ហាញ​អត្ថបទ​នៅ​ជាប់​នឹង​គំនូស​តាង ។ ប្រសិន​បើ​អ្នក​មិន​បញ្ចូល​អត្ថបទ គ្មាន​ចន្លោះ​នឹង​ត្រូវ​បាន​បម្រុង​ទុកទេ ដោយ​ទុក​ចន្លោះ​ច្រើន​ដើម្បី​បង្ហាញ​គំនូស​តាង ។

វា​មិន​អាច​តភ្ជាប់​អត្ថបទ​ចំណង​ជើង​ទៅ​ក្រឡា​មួយ ។​ អ្នក​ត្រូវ​តែ​

នៅ​ពេល​គំនូស​តាង​ត្រូវ​បាន​បញ្ចប់ អ្នក​អាច​ផ្លាស់ប្ដូរ​ទីតាំង និង​លក្ខណសម្បត្តិ​ផ្សេងៗ​ដោយ​ប្រើ​ម៉ឺនុយ ទ្រង់ទ្រាយ ។

តាង

តាង​បង្ហាញ​ស្លាក​ពី​ជួរដេក ឬ​ជួរ​ឈរ​ដំបូង ឬ​ពី​ជួរ​ដែល​បានផ្ញើ​នៅ​ក្នុង​ប្រអប់​ស៊េរី​ទិន្នន័យ ។ ប្រសិន​បើ​គំនូស​តាង​របស់​អ្នក​មិន​មាន​ស្លាក តាង​បង្ហាញ​អត្ថបទ​ដូចជា "Row 1, Row 2, ...", ឬ "Column A, Column B, ..." ដោយ​យោង​តាម​លេខ​ជួរដេក ឬ​អក្សរ​ជួរឈរ​របស់​ទិន្នន័យ​គំនូស​តាង ។

អ្នក​មិន​អាច​បញ្ចូល​អត្ថបទ​ដោយ​ផ្ទាល់​បាន​ទេ វា​ត្រូវ​បាន​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ​ពី​ជួរក្រឡា​ឈ្មោះ ។

ជ្រើស​ជម្រើស​ទីតាំង​មួយ​ក្នុង​ចំណោម​ជម្រើស​ទីតាំងទាំង​នេះ ។ នៅ​ពេល​ត្រូវ​បាន​បញ្ចប់ អ្នក​អាច​បញ្ជាក់​ទីតាំង​ផ្សេង​ដោយ​ប្រើ​ម៉ឺនុយ ទ្រង់ទ្រាយ ។

ក្រឡា​​ចត្រង្គ

បន្ទាត់​ក្រឡាចត្រង្គ​ដែលមើល​ឃើញ​អាច​ជួយ​ដើម្បី​​ប៉ាន់ប្រមាណ​តម្លៃ​ទិន្នន័យ​នៅ​ក្នុង​គំនូស​តាង ។

ចម្ងាយ​របស់​ក្រឡា​ចត្រង្គ​ទាក់ទង​នឹង​ការ​កំណត់​ចន្លោះ​នៅ​ក្នុង​ផ្ទាំង​មាត្រដ្ឋាន​របស់​លក្ខណសម្បត្តិ​អ័ក្ស ។

ក្រឡា​ចត្រង្គ​មិន​អាច​ប្រើ​បាន​សម្រាប់​គំនូស​តាង​ចំណិត ។

ធាតុ​បន្ថែម

សម្រាប់ធាតុ​បន្ថែម ប្រើ​ម៉ឺនុយ​បញ្ចូល​របស់​គំនូស​តាង​នៅ​ក្នុង​របៀប​កែសម្រួល ។ នៅ​ទីនោះ អ្នក​អាច​កំណត់​ធាតុ​ដូច​ខាង​ក្រោម ៖

  1. អ័ក្ស​រង

  2. ក្រឡា​​​ចត្រង្គ​ញឹក

  3. ស្លាក​ទិន្នន័យ

  4. ស្ថិតិ ឧទាហរណ៍​តម្លៃមធ្យម របារ​កំហុស y និង​បន្ទាត់​តំរែតំរង់