ប្រភេទ​គំនូស​តាង XY (ពង្រាយ)

នៅ​ក្នុង​ទំព័រ​ទី ១ នៃអ្នក​ជំនួយ​ការគំនូស​តាង អ្នក​អាច​ជ្រើស​ប្រភេទ​គំនូស​តាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


XY (ពង្រាយ)

គំនូស​តាង XY នៅ​ក្នុង​សំណុំ​បែបបទ​មូលដ្ឋាន​របស់​វា ផ្អែក​លើ​ស៊េរី​ទិន្នន័យ​មួយ​ក្នុង​ចំណោម​ស៊េរីទិន្នន័យ​ដែល​មាន​ឈ្មោះ បញ្ជី​របស់​តម្លៃ x និង​បញ្ជី​របស់​តម្លៃ y ។ គូតម្លៃ​នីមួយៗ (x|y) ត្រូវ​បានបង្ហាញ​ជា​ចំណុច​នៅ​ក្នុង​ប្រអប់​កូអរដោនេ ។ ឈ្មោះ​របស់​ស៊េរី​ទិន្នន័យ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​តម្លៃ y ហើយ​បាន​បង្ហាញ​នៅ​ក្នុង​តាង ។

ជ្រើស​គំនូស​តាង XY សម្រាប់​ភារកិច្ច​គំរូ​ដូច​ខាង​ក្រោម ៖

  1. ធ្វើ​មាត្រដ្ឋាន​អ័ក្ស x

  2. បង្កើតខ្សែកោង​​ប៉ារ៉ាម៉ែត្រ ឧទាហរណ៍ គួច

  3. គូរ​ក្រាហ្វ​របស់​អនុគមន៍

  4. រុករក​ការ​ភ្ជាប់​ស្ថិតិ​របស់​អថេរបរិមាណ

គំនូស​តាង XY របស់​អាច​មាន​ស៊េរី​ទិន្នន័យ​ច្រើន​ជាង​មួយ ។

វ៉ារ្យង់​គំនូស​តាង XY

អ្នក​អាច​ជ្រើស​វ៉ារ្យង់​គំនូស​តាង XY នៅ​ក្នុងទំព័រ​ទី ១ របស់អ្នក​ជំនួយ​ការ​គំនូស​តាង ឬ​ដោយ​ជ្រើសទ្រង់ទ្រាយ - ប្រភេទ​គំនូស​តាង សម្រាប់​គំនូស​តាង​នៅ​ក្នុង​របៀប​កែសម្រួល ។

The chart is created with default settings. After the chart is finished, you can edit its properties to change the appearance. Line styles and icons can be changed on the Line tab page of the data series properties dialog.

ចុច​ទ្វេដង​លើ​ចំណុច​ទិន្នន័យ​ណាមួយ​ដើម្បីបើក​ប្រអប់ ស៊េរី​ទិន្នន័យ ។ នៅ​ក្នុង​ប្រអប់​នេះ អ្នក​អាច​​ផ្លាស់ប្ដូរ​លក្ខណសម្បត្តិ​ជា​ច្រើន​របស់​ស៊េរី​ទិន្នន័យ ។

សម្រាប់គំនូស​តាង​ទ្វេមាត្រ អ្នក​អាច​ជ្រើស បញ្ចូល - របារ​កំហុស Y ដើម្បីបើក​ការ​បង្ហាញ​របារ​កំហុស ។

អ្នក​អាច​បើក​ការ​បង្ហាញ​របស់​​បន្ទាត់​តម្លៃ​មធ្យម និង​បន្ទាត់​តំរែតំរង់ ដោយ​ប្រើ​ពាក្យ​បញ្ជា​នៅ​លើ​ម៉ឺនុយ បញ្ចូល ។

តែ​ចំណុច

ចំណុច​ទិន្នន័យ​នីមួយៗ​ត្រូវបានបង្ហាញ​ដោយ​រូបតំណាង ។ LibreOffice ប្រើ​រូបតំណាង​លំនាំដើម​ដែលមាន​ទម្រង់ និងពណ៌​ផ្សេងៗ​គ្នា​សម្រាប់​ស៊េរី​ទិន្នន័យ​នីមួយៗ ។ ពណ៌​លំនាំដើម​ត្រូវបានកំណត់​ក្នុង - គំនូសតាង - ពណ៌​លំនាំដើម

តែ​បន្ទាត់

វ៉ារ្យង់​នេះ​គូរ​បន្ទាត់​ត្រង់​ពី​ចំណុច​ទិន្នន័យ​មួយ​ទៅ​​ចំណុច​ទិន្នន័យ​បន្ទាប់ ។ ចំណុច​ទិន្នន័យ​មិន​ត្រូវ​បានបង្ហាញ​ដោយ​រូបតំណាង​ទេ ។

លំដាប់​គំនូរ​គឺ​ដូច​គ្នា​នឹង​លំដាប់​នៅ​ក្នុង​ស៊េរី​ទិន្នន័យ ។ សម្គាល់តម្រៀប​តាមតម្លៃ X ដើម្បី​គូរ​បន្ទាត់​ក្នុង​លំដាប់​របស់​តម្លៃ x ។ ការ​តម្រៀប​នេះ​អនុវត្ត​តែ​ទៅ​កាន់​គំនូស​តាងប៉ុណ្ណោះ​ មិន​ទៅ​កាន់​ទិន្នន័យ​ក្នុង​តារាង​ទេ ។

ចំណុច និង​បន្ទាត់

វ៉ារ្យង់​នេះ​បង្ហាញ​ចំណុច និង​បន្ទាត់​នៅ​ពេល​តែ​មួយ ។

បន្ទាត់​ត្រីមាត្រ

បន្ទាត់​ត្រូវ​បាន​បង្ហាញ​ដូច​ជា​កាសែត ។ ចំណុច​ទិន្នន័យ​មិន​ត្រូវ​បាន​បង្ហាញ​ដោយ​រូបតំណាង​ទេ ។ នៅ​ក្នុង​គំនូស​តាង​ដែល​បាន​បញ្ចប់ ជ្រើស ទិដ្ឋភាព​ត្រីមាត្រ ដើម្បី​កំណត់​លក្ខណសម្បត្តិ​ដូច​ជា​ការ​បំភ្លឺ និង​មុំ​របស់​ទិដ្ឋភាព ។

បន្ទាត់​រាបស្មើ

ជ្រើស កោង ពី​បញ្ជី​ទម្លាក់​ចុះ ប្រភេទ​បន្ទាត់ ដើម្បី​គូរ​ខ្សែ​កោង​ជំនួស​ឲ្យ​អង្កត់​បន្ទាត់​ត្រង់។

ចុច លក្ខណសម្បត្តិ ដើម្បី​កំណត់​សេចក្ដី​លម្អិត​សម្រាប់​ខ្សែកោង ។

Cubic Spline កែខៃ​ចំណុច​ទិន្នន័យ​របស់​អ្នក​ជា​មួយ​នឹង​ពហុធា​បី​ដឺក្រេ ។ ដំណើរការ​ផ្លាស់ប្ដូរ​រវាង​ចំណែក​ពហុធា​គឺ​រាបស្មើ ដោយ​មានជម្រាល និង​កំណោង​ដូច​គ្នា ។

គុណភាព​បង្ហាញ ​កំណត់​ចំនួន​​ចម្រៀកបន្ទាត់​ដែល​ត្រូវ​គណនា​ដើម្បី​គូរ​ចំនែក​របស់​ពហុធា​រវាង​ចំណុច​ទិន្នន័យ​ពីរ ។ អ្នកអាច​ឃើញ​ចំណុច​​មធ្យម ប្រសិន​បើ​អ្នក​ចុច​លើ​ចំណុច​ទិន្នន័យ​ណា​មួយ ។

B-Spline ប្រើ​​ប៉ារ៉ាម៉ែត្រ ការ​ដាក់​ចន្លោះ​ភាគ​ខ្សែ​កោង B-spline ។ ខ្សែ​កោង​ដែល​ត្រូវ​បាន​បង្កើត​ពី​ពហុ​ធា ។ កម្រិត​ពហុ កំណត់​កម្រិត​ពហុ​ទាំងនេះ ។​

បន្ទាត់​កាំ

ជ្រើស កាំ ពី​បញ្ជី​ទម្លាក់​ចុះ ប្រភេទ​បន្ទាត់ ដើម្បី​គូរ​បន្ទាត់​ដែល​ឈាន​ពី​ចំណុច​ទៅ​ចំណុច​ជំនួស​ឲ្យ​អង្កត់​បន្ទាត់​ត្រង់។

ចុច លក្ខណសម្បត្តិ ដើម្បី​កំណត់​សេចក្ដី​លម្អិត​សម្រាប់​ខ្សែកោង ។

មាន​ប្រភេទ​ជំហាន​ខុសគ្នា ៤ ៖