ប្រភេទ​គំនូស​តាង​សន្និធិ

នៅ​ក្នុង​ទំព័រ​ទី ១ នៃអ្នក​ជំនួយ​ការគំនូស​តាង អ្នក​អាច​ជ្រើស​ប្រភេទ​គំនូស​តាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


សន្និធិ

គំនូស​តាងជា​​ជង់​បំភ្លឺ market trend ដែល​បានផ្ដល់​ដោយ​តម្លៃ​បើក តម្លៃ​បាត តម្លៃ​កំពូល និ​ង​តម្លៃ​បិទ ។ ភាគ​ដំណើរការ​ផ្លាស់ប្ដូរ​ក៏​អាច​ត្រូវ​បាន​បង្ហាញ​ផងដែរ ។

សម្រាប់​គំនូស​តាង​សន្និធិ​លំដាប់​ស៊េរី​ទិន្នន័យ​គឺ​វា​សំខាន់ ។ ទិន្នន័យ​គួរ​ត្រូវ​បាន​រៀបចំដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​គំរូ​ខាង​ក្រោម ។

A

B

C

D

E

F

ភាគ​កិច្ចការ

តម្លៃ​បើក

ទាប (តម្លៃ​បាត)

ខ្ពស់ (តម្លៃ​កំពូល)

តម្លៃ​បិទ

ថ្ងៃ​ច័ន្ទ

2500

20

15

25

១៧

ថ្ងៃ​អង្គារ

៣៥០០

៣២

22

៣៧

30

ថ្ងៃ​ពុធ

1000

15

15

១៧

១៧

ថ្ងៃ​ព្រហស្បតិ៍

២២០០

៤០

30

៤៧

៣៥

សុក្រ

៤៦០០

២៧

20

៣២

៣១


តម្លៃបើក ទាប ខ្ពស់ និង​បិទ​របស់​ជួរដេក​ស្ថាបនា​ឯកតា​ទិន្នន័យ​រួមគ្នា​មួយ​នៅ​ក្នុង​គំនូស​តាង ។ ស៊េរី​ទិន្នន័យ​តម្លៃ​សន្និធី​រួម​មាន​ជួរដេក​ជា​ច្រើន​ដែល​មាន​ឯកតា​ទិន្នន័យ​បែបនោះ ។ ជួរឈរ​មាន​ភាគ​ដំណើរផ្លាស់ប្ដូរ​ស្ថាបនា​ស៊េរី​ទិន្នន័យ​រង​ជា​ជម្រើស ។

អាស្រ័យ​លើ​វ៉ារ្យង់​ដែល​បានជ្រើស អ្នក​​មិន​ត្រូវការ​ជួរឈរ​ទាំងអស់​ទេ ។

វ៉ារ្យង់​គំនូសតាង​សន្និធិ

ជ្រើស​ប្រភេទ​គំនូស​តាងសន្និធិ នៅ​ក្នុង​ទំព័រ​ទី ១ របស់អ្នក​ជំនួយ​ការ​គំនូស​តាង ។ បន្ទាប់​មក​ជ្រើស​មួយ​ក្នុង​ចំណោម​វ៉ារ្យង់​ទាំង​បួន ។

ប្រភេទ 1

មាន​មូលដ្ឋាន​លើ​ជួរឈរ ទាប ខ្ពស់ ប្រភេទ ១ បង្ហាញ​ចម្ងាយ​រវាង​តម្លៃបាត (ទាប) និង​តម្លៃខ្ពស់ (ខ្ពស់) ដោយ​បន្ទាត់​បញ្ឈរ ។

មានមូលដ្ឋាន​លើប្រភេទ​ជួរឈរ 1 ទាប ខ្ពស់ និង បិទ បង្ហាញសញ្ញា​សម្គាល់​ផ្ដេក​បន្ថែម​សម្រាប់តម្លៃ​បិទ ។

ប្រភេទ 2

មាន​មូលដ្ឋាន​លើ​ប្រភេទ​ជួរឈរ 2 បើក ទាប ខ្ពស់ និង បិទ ដែលបង្កើត​គំនូសតាង "candle stick" បន្ថែម ។ ប្រភេទ 2 គូរ​បន្ទាត់​ផ្ដេក​ចន្លោះ​តម្លៃ បាត និង​កំពូល ហើយ​បន្ថែម​ចតុកោណ​នៅ​ពីមុខ ដែលធ្វើ​ឲ្យ​ជួរ​ពី​តម្លៃ​បើក និង​បិទ​មើលឃើញ ។ ប្រសិន​បើ​អ្នក​ចុង​លើ​ចតុកោណ អ្នក​នឹងឃើញព័ត៌មាន​បន្ថែម​នៅក្នុង​របារ​ស្ថានភាព ។ LibreOffice ប្រើ​ពណ៌​បំពេញ​ខុសគ្នា​សម្រាប់​លើក​តម្លៃ (តម្លៃ​បើក​ទាបជាង​តម្លៃ​បិទ) និង​តម្លៃ​ធ្លាក់ ។

ប្រភេទ 3

មាន​មូលដ្ឋាន​លើប្រភេទ​គំនូសតាង​ជួរឈរ 3 ភាគ ទាប ខ្ពស់ និង បិទ គូរ​គំនូសតាង​ដូច​ប្រភេទ 1 ដែល​មាន​ជួរ​ឈរ​បន្ថែម​សម្រាប់​ភាគ​ការ​ផ្លាស់ប្ដូរ ។

ប្រភេទ 4

មានមូលដ្ឋាន​លើ​ជួរឈរ​ទិន្នន័យ​ទាំង​ប្រាំ ភាគ បើក ទាប ខ្ពស់ និង បិទ ប្រភេទ 4 ផ្សំ​គំនូសតាង​ប្រភេទ 2 ជាមួយ​គំនូសតាង​ជួរឈរ​ចូលគ្នា​សម្រាប់​ភាគ​ការ​ផ្លាស់ប្ដូរ ។

ពីព្រោះ​រង្វាស់​សម្រាប់​ភាគ​ដំណើរ​ផ្លាស់ប្ដូរ​អាច​ជា "ឯកតា" អ័ក្ស y ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​គំនូស​តាង​ប្រភេទ 3 និង​ប្រភេទ 4 ។ អ័ក្ស​តម្លៃ​ត្រូវ​បាន​បង្ហាញ​នៅ​ផ្នែក​ខាង​ស្ដាំ​ ហើយ​អ័ក្ស​ភាគ​នៅ​ផ្នែក​ខាង​ឆ្វេង ។

ការ​កំណត់​ប្រភព​ទិន្នន័យ

គំនូស​តាង​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​ផ្ទាល់​របស់​វា

ដើម្បី​ផ្លាស់ប្ដូរ​ស៊េរី​ទិន្នន័យ​របស់​គំនូស​តាងដោយ​មាន​ទិន្នន័យ​ផ្ទាល់​របស់វា ជ្រើស តារាង​ទិន្នន័យ​គំនូស​តាង ពី​ម៉ឺនុយ​ទិដ្ឋភាព ឬ​ពី​ម៉ឺនុយ​បរិបទ​របស់​គំនូស​តាង​នៅ​ក្នុង​របៀប​កែសម្រួល ។

នៅ​ក្នុង​តារាង​ទិន្នន័យ​គំនូស​តាង​ដែល​បានបង្កប់ ស៊េរី​ទិន្នន័យ​តែងតែ​ត្រូវ​បាន​រៀបចំ​ក្នុង​ជួរឈរ ។

សម្រាប់​គំនូស​តាង​សន្និធិ​ដំបូង​ប្រើ​គំនូស​តាង​ជួរឈរ ។ បន្ថែម​ជួរឈរ​ដែល​អ្នក​ត្រូវការ​ ហើយ​បញ្ចូល​ទិន្នន័យ​របស់​អ្នក​ដើម្បី​ឲ្យ​បង្ហាញ​នៅ​ក្នុង​ឧទាហរណ៍ ដោយ​លុប​ជួរឈរ​ដែលអ្នក​មិន​ត្រូវការ​សម្រាប់​វ៉ារ្យង់​ដែល​ចង់​បាន ។ ប្រើ​ ផ្លាស់ទី​ស៊េរី​ទៅ​ស្ដាំ ​ដើម្បី​ផ្លាស់ប្ដូរ​លំដាប់​ជួរឈរ ។ បិទ​តារាង​ទិន្នន័យ​គំនូស​តាង ។ ឥឡូវ​ប្រើ​ប្រអប់​ប្រភេទ​គំនូស​តាង​ដើម្បី​ផ្លាស់ប្ដូរ​វ៉ារ្យង់​គំនូស​តាង​សន្និធិ ។

ប្រសិន​បើ​អ្នក​ទទួល​បាន​គំនូស​តាង​សន្និធិ​រួច​រាល់​ហើយ ហើយអ្នក​ចង់​ផ្លាស់ប្ដូរ​វ៉ារ្យង់ ដំបូង​ផ្លាស់ប្ដូរ​ប្រភេទ​គំនូស​តាង​ទៅ​ជា​គំនូស​តាង​ជួរឈរ បន្ថែម ឬ​យក​ជួរឈរ​ចេញ ដូច្នេះ​វា​សម​នឹង​វ៉ារ្យង់ ហើយ​បន្ទាប់​មក​ផ្លាស់ប្ដូរ​ប្រភេទ​គំនូស​តាង​ទៅជា​គំនូស​តាង​សន្និធិ​វិញ ។

កុំ​សរសេរ​ឈ្មោះ​របស់​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​ជួរដេក ។ សរសេរ​ឈ្មោះ​នៅ​ក្នុង​វាល​ខាង​លើ​ឈ្មោះ​តួនាទី ។

លំដាប់​របស់​ជួរដេក​កំណត់​របៀប​រៀបចំ​ប្រភេទ​ឡើងវិញ​នៅ​ក្នុង​គំនូស​តាង ។ ប្រើ​ ផ្លាស់ទី​ជួរដេក​ចុះក្រោម ​ដើម្បី​ផ្លាស់ប្ដូរ​លំដាប់ ។

គំនូស​តាង​មាន​មូលដ្ឋាន​លើ​តារាង Calc ឬ Writer

អ្នក​អាច​ជ្រើស ឬប្ដូរ​ជួរទិន្នន័យ​នៅ​ក្នុង​ទំព័រ​ទី ២ របស់​អ្នក​ជំនួយ​ការ​គំនូស​តាង ឬ​នៅ​ក្នុង​ប្រអប់ជួរ​ទិន្នន័យ ។ សម្រាប់​កា​រត្រឡប់ដ៏​ស្រួល ប្រើប្រអប់​ស៊េរី​ទិន្នន័យ ។

ដើម្បី​បញ្ជាក់​ជួរទិន្នន័យ ធ្វើ​មួយ​ដូច​ខាង​ក្រោម​នេះ ៖

  1. បញ្ចូល​ជួរ​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​អត្ថបទ ។

    នៅ​ក្នុង Calc ឧទាហរណ៍​ ជួរ​ទិន្នន័យ​អាច​ជា "$Sheet1.$B$3:$B$14" ។ ចំណាំ​ថា​ជួរទិន្នន័យ​អាច​មាន​តំបន់ច្រើន​ជា​មួយ​នៅ​ក្នុង​សៀវភៅ​បញ្ជី ឧ. "$Sheet1.A1:A5;$Sheet1.D1:D5" ក៏​ជា​ជួរ​ទិន្នន័យ​ត្រឹមត្រូវ​ដែរ ។ នៅ​ក្នុង Writer ឧទាហរណ៍ ជួរទិន្នន័យ​អាច​ជា "Table1.A1:E4" ។

    ដរាបណា​វាក្យសម្ព័ន្ធ​មិន​ត្រឹមត្រូវ LibreOffice បង្ហាញ​អត្ថបទ​ជា​ពណ៌​ក្រហម ។

  1. នៅ​ក្នុង Calc ចុច ជ្រើសជួរ​ទិន្នន័យ ដើម្បីបង្រួម​ប្រអប់​អប្បបរមា បន្ទាប់​មក​អូស​ដើម្បី​ជ្រើស​ជួរ​ទិន្នន័យ ។ នៅពេល​អ្នក​លែង​កណ្ដុរ ទិន្នន័យ​ត្រូវ​បានបញ្ចូល ។ ចុច ជ្រើស ជួរទិន្នន័យ ម្ដង​ទៀត ដើម្បី​បន្ថែម​ជួរទិន្នន័យ ។ នៅ​ក្នុង​វាល​បញ្ចូល​នៃ​ប្រអប់ដែលបានបង្រួម​អប្បបរមា ចុច​បន្ទាប់ពីធាតុ ហើយ​វាយ​សញ្ញា(;) ។ បន្ទាប់​មក​អូស​ដើម្បី​ជ្រើស​ជួរ​បន្ទាប់ ។

ចុច​លើ​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​នេះ​សម្រាប់​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​ជួរដេក និង​ជួរឈរ ។

ទិន្នន័យ​គំនូស​តាង​សន្និធី​របស់​អ្នក "នៅ​ក្នុងជួរឈរ" ប្រសិន​បើ​ព័ត៌មាន​នៅ​ក្នុង​ជួរដេក​ជា​របស់"ជើង​ទៀន"ដូចគ្នា ។

កា​រត្រឡប់​ជួរ​ទិន្នន័យ​របស់​តារាង​ដែល​មាន​មូលដ្ឋាន​លើ​គំនូស​តាង​សន្និធិ

អ្នក​អាច​រៀបចំ​ស៊េរី​ទិន្នន័យ​ និង​កែសម្រួល​ប្រភព​សម្រាប់​ផ្នែក​របស់​ស៊េរី​ទិន្នន័យ​តែ​មួយ​នៅ​លើ​ទំព័រ​ទី ៣ នៃ​អ្នក​ជំនួយ​ការ​គំនូស​តាង ឬ​នៅលើ​ទំព័រ​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ជួរ​ទិន្នន័យ ។

រៀបចំ​ស៊េរី​ទិន្នន័យ

នៅ​ក្នុង​ផ្ទៃ​​ស៊េរី​ទិន្នន័យ ​នៅ​ខាង​ឆ្វេង​ប្រអប់ អ្នកអាច​រៀបចំ​ស៊េរី​ទិន្នន័យ​របស់​គំនូស​តាង​ពិត​ប្រាកដ ។ គំនូស​តាង​សន្និធិ​ ​យ៉ាង​ហោចណាស់​មាន​ស៊េរីទិន្នន័យ​មួយ​ដែល​មាន​តម្លៃ ។ វា​អាច​មាន​ស៊េរី​ទិន្នន័យ​រង​មួយ​សម្រាប់​ភាគ​ការ​ផ្លាស់ប្ដូរ ។

ប្រសិន​បើ​អ្នក​បានទទួល​​ស៊េរីទិន្នន័យ​តម្លៃ​​ច្រើន​ជា​ងមួយ ត្រូវ​ប្រើ​ព្រួញ​ចុះក្រោម និង​ឡើង​លើ​ដើម្បីដាក់​ពួក​វា​ជា​លំដាប់ ។ លំដាប់​កំណត់​ការ​រៀបចំ​នៅ​ក្នុង​គំនូស​តាង ។ ធ្វើដូច​គ្នា​សម្រាប់​​ស៊េរី​ទិន្នន័យ​ភាគ ។ អ្នក​មិន​អាច​ប្ដូរ​តម្លៃ និង​ស៊េរី​ទិន្នន័យ​ភាគ​បានទេ ។

ដើម្បី​យក​ស៊េរី​ទិន្នន័យ​ចេញ ត្រូវ​ជ្រើស​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​បញ្ជី ហើយ​ចុច យកចេញ ។

ដើម្បី​បន្ថែម​ស៊េរី​ទិន្នន័យ ត្រូវ​ជ្រើស​ស៊េរី​ទិន្នន័យ​មួយ​ដែល​មាន ហើយ​ចុច បន្ថែម ។ អ្នក​ទទួល​បានធាតុ​ទទេ​នៅ​ខាង​ក្រោម​ធាតុ​ដែល​បានជ្រើស ដែល​មាន​ប្រភេទ​ដូច​គ្នា ។ ប្រសិន​បើ​អ្នក​គ្មាន​ស៊េរី​ទិន្នន័យ​តម្លៃ ឬ​គ្មាន​ស៊េរី​ទិន្នន័យ​ភាគ ជា​ដំបូង​អ្នក​ត្រូវ​តែ​ជ្រើស​ជួរ​សម្រាប់​ស៊េរី​ទាំង​នេះ​នៅ​ក្នុង​ប្រអប់ ជួរទិន្នន័យ ។

ការ​កំណត់​ជួរទិន្នន័យ

នៅ​ក្នុង​ប្រអប់ ជួរ​ទិន្នន័យ អ្នក​អាច​កំណត់ ឬ​ផ្លាស់ប្ដូរ​ជួរ​ទិន្នន័យ​របស់​សមាសភាគ​នីមួយៗ​នៃ​ស៊េរី​ទិន្នន័យ​ដែល​បាន​ជ្រើស ។

នៅ​ក្នុង​បញ្ជី​ខាង​លើ អ្នក​ឃើញ​ឈ្មោះ​តួនាទី​របស់​សមាសភាគ​ និង​តម្លៃ​បច្ចុប្បន្ន ។ នៅ​ពេល​អ្នក​បាន​ជ្រើស​តួនាទី អ្នក​អាច​ផ្លាស់ប្ដូរ​តម្លៃ​នៅ​ក្នុង​ប្រអប់​អត្ថបទ​នៅ​ខាង​ក្រោម​បញ្ជី ។ ស្លាក​បង្ហាញ​តួនាទី​ដែល​បាន​ជ្រើស ។

បញ្ចូល​ជួរ​ទៅ​ក្នុង​ប្រអប់​អត្ថបទ ឬ​ចុច​លើ ជ្រើស​ជួរ​ទិន្នន័យ ដើម្បី​បង្រួម​ប្រអប់​អប្បបរមា​ ហើយ​ជ្រើស​ជួរ​ដោយ​ប្រើ​កណ្ដុរ ។

ជ្រើស​តម្លៃ​បើក តម្លៃ​បិត តម្លៃ​ខ្ពស់ និង​តម្លៃ​ទាប​នៅ​ក្នុង​លំដាប់​ណា​មួយ ។ បញ្ជី​តែ​ជួរ​សម្រាប់​តួនាទី​ទាំង​នោះ​ ដែល​អ្នក​ត្រូវ​ការ​សម្រាប់​វ៉ារ្យង់​ដែល​បាន​ជ្រើស​នៃ​គំនូស​តាង​សន្និធិ ។ ជួរ​មិនចាំបាច់​នៅ​ជាប់គ្នា​នៅ​ក្នុង​តារាង​ទេ ។

តាង

តាង​បង្ហាញ​ស្លាក​ពី​ជួរដេក ឬ​ជួរឈរ​​ទីមួយ ឬ​ពី​ជួរ​ពិសេស​ដែល​អ្នក​បាន​កំណត់​នៅ​ក្នុង​ប្រអប់​ស៊េរី​ទិន្នន័យ ។ ប្រសិន​បើ​គំនូស​តាង​របស់​អ្នកមិនមាន​ស្លាកទែ ការតាង​បង្ហាញ​អត្ថបទ​ ដូចជា "Row 1, Row 2, ...", ឬ "Column A, Column B, ..." ដោយ​យោង​តាម​លេខ​ជួរដេក ឬ​អក្សរ​ជួរឈរ​របស់​ទិន្នន័យ​គំនូស​តាង ។

ការ​តាង បង្ហាញ​ភាគ​ពី​ជួរ ដែល​អ្នក​បាន​បញ្ជូល​នៅ​ក្នុង​វាល ជួរ​សម្រាប់​ឈ្មោះ ក្នុង​ប្រអប់ ជួរ​ទិន្នន័យ ។ ធាតុ​លំនាំដើម​គឺ​ជា​បឋមកថា​ជួរ​ឈរ​នៃ​ជួរឈរ​តម្លៃបិទ  ។

ជ្រើស​ជម្រើស​ទីតាំង​មួយ​ក្នុង​ចំណោម​ជម្រើស​ទីតាំងទាំង​នេះ ។ នៅ​ពេល​ត្រូវ​បាន​បញ្ចប់ អ្នក​អាច​បញ្ជាក់​ទីតាំង​ផ្សេង​ដោយ​ប្រើ​ម៉ឺនុយ ទ្រង់ទ្រាយ ។