ប្រភេទ​គំនូស​តាង ជួរឈរ និង​របារ

នៅ​ក្នុង​ទំព័រ​ទី ១ នៃអ្នក​ជំនួយ​ការគំនូស​តាង អ្នក​អាច​ជ្រើស​ប្រភេទ​គំនូស​តាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


ជួរ​ឈរ

ប្រភេទ​បង្ហាញ​​​គំនូស​តាង​របារ ឬ​ក្រាហ្វរបារ​ដែល​មាន​របារ​បញ្ឈរ ។ កម្ពស់​របស់​របារ​នីមួយៗ​គឺ​សមាមាត្រ​ទៅ​នឹង​តម្លៃ​របស់​វា ។ អ័ក្ស x បង្ហាញ​ប្រភេទ ។ តម្លៃ y បង្ហាញ​សម្រាប់​ប្រភេទ​នីមួយៗ ។

ធម្មតា - ប្រភេទ​រង​នេះ​បង្ហាញ​តម្លៃ​ទិន្នន័យ​ទាំងអស់​ជា​របស់​ប្រភេទ​នៅ​ជាប់​គ្នា ។ កា​រផ្ដោតអារម្មណ៍​គឺ​នៅ​លើ​តម្លៃដាច់ខាត​ បាន​ប្រៀបធៀប​ទៅ​គ្រប់​តម្លៃ​ផ្សេងៗ​ទាំងអស់ ។

ជង់ - ប្រភេទ​រង​នេះ​បង្ហាញ​តម្លៃ​ទិន្នន័យ​របស់​ប្រភេទ​នីមួយៗ​នៅ​កំពូល​គ្នា ។ កា​រផ្ដោតអារម្មណ៍​គឺ​តម្លៃ​​ប្រភេទ​ទាំងអស់​​ និង​ការ​ចែកចាយ​នីមួយៗ​របស់​តម្លៃ​នីមួយៗ​នៅ​ក្នុង​ប្រភេទ​នេះ ។

ភាគរយ - ប្រភេទ​រង​នេះ​បង្ហាញ​ភាគ​រយ​ដែលទាក់ទង​របស់​តម្លៃ​ទិន្នន័យ​នីមួយៗ​ដែល​ទាក់ទង​នឹង​ប្រភេទ​សរុប​របស់​វា ។ ការ​ផ្ដោតអារម្មណ៍​គឺ​ការ​ចែកចាយ​ទាក់ទង​នៃតម្លៃ​នីមួយៗ​ទៅ​​តម្លៃ​សរុប​របស់​ប្រភេទ ។

អ្នក​អាច​បើក ទិដ្ឋភាព​ត្រីមាត្រ របស់​តម្លៃ​ទិន្នន័យ ។ គ្រោងការណ៍"ពិតប្រាកដ" ព្យាយាម​ផ្ដល់​រូបរាង​ត្រីមាត្រ​ល្អ​បំផុត ។ គ្រោងការណ៍ "ធម្មតា" ព្យាយាមធ្វើ​ត្រាប់តាម​ទិដ្ឋភាព​គំនូស​តាង​របស់​ផលិតផល​កម្មវិធី​ការិយាល័យ​ផ្សេងៗ ។

សម្រាប់​គំនូស​តាង​ត្រីមាត្រ អ្នក​អាច​ជ្រើស​រាង​របស់​តម្លៃ​ទិន្នន័យ​នីមួយៗ​ពី​ប្រអប់ ស៊ីឡាំង កោណ និង​ពីរ៉ាមីត ។

របារ

ប្រភេទ​គំនូស​តាង​នេះ​ បង្ហាញ​គំនូស​តាង​របារ ឬ​ក្រាហ្វ​របារ​ដែល​មាន​របារ​ផ្ដេក ។ ប្រវែង​របារ​នីមួយៗ​គឺ​សមាមាត្រ​នឹង​តម្លៃ​របស់​វា ។ អ័ក្ស y បង្ហាញ​ប្រភេទ ។ អ័ក្ស x បង្ហាញ​តម្លៃ​សម្រាប់​ប្រភេទ​នីមួយៗ ។

ប្រភេទ​រង​គឺ​ដូចគ្នា​សម្រាប់​ប្រភេទ​ជួរឈរ ។