ទិដ្ឋភាព​ត្រីមាត្រ

នៅ​លើ​ទំព័រ​ដំបូង​នៃ អ្នក​ជំនួយ​ការ​គំនូស​តាង ឬ​នៅ​ក្នុង​ម៉ឺនុយ​បរិបទ​នៃ​គំនូស​តាង ដែលអ្នក​អាច​ជ្រើស​ប្រភេទ​គំនូស​តាង​បាន ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


ចុច Shift+F1 និង​បង្ហាញ​ឧបករណ៍​បញ្ជា​​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឧបករណ៍​បញ្ជា។

ទិដ្ឋភាពមើលគំនូស​តាង​ជា​មុន​ទាក់ទង​នឹង​ការ​កំណត់ថ្មី ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ។

សម្រាប់​គំនូស​តាង​ត្រីមាត្រ អ្នក​អាច​ជ្រើសទ្រង់ទ្រាយ- ទិដ្ឋភាព​ត្រីមាត្រ ដើម្បី​កំណត់​យថាទស្សន៍ រូបរាង និង​ការ​បំភ្លឺ ។

យថាទស្សន៍

កំណត់​មុំ​ទាំងអស់​ទៅ ០ សម្រាប់​ទិដ្ឋភាព​ខាង​មុខ​របស់​គំនូស​តាង ។ គំនូស​តាង​ចំណិត និ​ង​​គំនូស​តាង​ដូណាត់​ត្រូវ​បាន​បង្ហាញ​ជា​រង្វង់ ។

ដោយ​បាន​អនុញ្ញាត​អ័ក្ស​មាន​មុំ​ខាងស្ដាំ អ្នក​អាច​បង្វិល​មាតិកា​គំនូសតាង​តែ​ក្នុង​ទិស X និង Y ប៉ុណ្ណោះ ដែល​ស្របគ្នា​ជាមួយ​នឹង​ស៊ុម​គំនូសតាង ។

តម្លៃ x នៃ ៩០ ដែលមាន y និង z កំណត់​ទៅ ០ ផ្ដល់​ទិដ្ឋភាព​ពី​កំពូល​ទៅ​បាត​របស់​គំនូស​តាង ។ ដោយ​កំណត់ x ទៅ -៩០ អ្នក​ឃើញ​បាត​របស់​គំនូស​តាង ។

ការ​បង្វិល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​លំដាប់ x ដំបូង បន្ទាប់​មក y ហើយ​ចុង​ក្រោយ z ។

នៅ​ពេល​បើក​កា​រចោល​ស្រមោល ហើយ​អ្នក​បង្វិល​គំនូស​តាង ពន្លែ​ត្រូវ​បាន​បង្វិល​ព្រោះថា​ពួកវា​ត្រូវ​បាន​ធ្វើ​ឲ្យថេរ​ទៅ​គំនូស​តាង ។

រូប​តំណាង​ចំណាំ

អ័ក្ស​បង្វិល​តែងតែ​ទាក់ទង​នឹង​ទំព័រ មិន​មែនទៅ​អ័ក្ស​របស់​គំនូស​តាង​ទេ ។ វា​ខុស​ពី​កម្មវិធី​គំនូស​តាង​មួយ​ចំនួន​ផ្សេង​ទៀត ។


ជ្រើស​ប្រអប់​ធូក​យថាទស្សន៍ ដើម្បី​មើល​គំនូសតាង​នៅ​កណ្ដាល់​យថាទស្សន៍​​ដូច​តាមរយៈកែវ​ម៉ាស៊ីន​ថត​ជំនួស​ឲ្យ​ការ​ប្រើ​ការ​បញ្ចាំង​ស្របគ្នា ។

កំណត់​ប្រវែង​ផ្ដោត​អារម្មណ៍​ដោយ​ប្រើ​ប៊ូតុងបង្កើន​បន្ថយ ។ ១០០% ផ្ដល់​នូវ​ទិដ្ឋភាព​យថាទស្សន៍​ ដែល​គែម​ឆ្ងាយ​នៅ​ក្នុង​គំនូស​តាង​មើល​ទៅ​ប្រហែល​ជា​ពាក់​កណ្ដាល​គែម​ជិត ។

រូប​តំណាង​ចំណាំ

កំណែ​ចាស់​របស់ LibreOffice មិន​អាច​បង្ហាញ​ភាគរយ​របស់​យថាទស្សន៍​ដូចគ្នា​នឹង​កំណែ​បច្ចុប្បន្ន ។


រូបរាង

ដោយជ្រើស​គ្រោងការណ៍​មួយ ប្រអប់​គូសធីក និង​ប្រភព​ពន្លឺ​ត្រូវ​បានកំណត់​ដំណាល​គ្នា ។

ការ​បំភ្លឺ​

Set the light sources for the 3D view.